នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានសុំអោយរដ្ឋាភិបាលចិន មើលតំបន់ការពារដែនអាកាសខ្លួនឡើងវិញ ព្រោះចាប់តាំងពីចិនបានប្រកាសបង្កើតតំបន់នេះកាលពីថ្ងៃសៅរ៍មុនមក ភាពតានតឹងនៅតំបន់អាស៊ីភាគឥសាន បានផ្ទុះសាជាថ្មីឡើងវិញ។គួររំលឹកថា តំបន់ការពារដែនអាកាសចិន
ក្រៅតែពីលាតសន្ធឹងក្បែរដែនទឹកជប៉ុន និងកូរ៉េខាងត្បូង តំបន់នេះក៏រាប់បញ្ចូលកោះអ៊ីអេវដូ Ieodo ដែលជាកោះជម្លោះរវាងចិន និងកូរ៉េខាងត្បូងផងដែរ។
នៅថ្ងៃព្រហស្បតិ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ប៉ាក់ សឹងចូ បានសុំអោយរដ្ឋាភិបាលចិនពិនិត្យមើលឡើងវិញ នូវតំបន់ការពារដែនអាកាសរបស់ខ្លួន។ អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េបានគូសបញ្ជាក់ថា កូរ៉េខាងត្បូងមិនអាចទទួលស្គាល់តំបន់ការពារដែនអាកាសចិនបានទេ។
តំណាងក្រសួងការពារជាតិកូរ៉េខាងត្បូងនិងក្រសួងការពារជាតិចិន ទើបតែបានជួបពិភាក្សាការងារប្រចាំឆ្នាំជាមួយគ្នា។ ក្រុងសេអ៊ូលប្រាប់ថា ចិននឹងមិនពិនិត្យតំបន់ការពារដែនអាកាសខ្លួនទៅតាមការស្នើសុំរបស់កូរ៉េខាងត្បូងទេ។ ដូច្នេះ ក្រុងសេអ៊ូលបានព្រមានតបទៅចិនវិញថា កូរ៉េខាងត្បូងនឹងពិចារណាថា តើត្រូវពង្រីកតំបន់ការពារដែនអាកាសខ្លួន ដើម្បីការពារប្រយោជន៍ជាតិខ្លួនដែររឺទេ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ ចិនបានប្រកាសបង្កើតតំបន់ការពារដែនអាកាសខ្លួន លាតសន្ធឹងរហូតជិតដែនទឹកជប៉ុន និងកូរ៉េខាងត្បូង។ តំបន់នេះក្រៅពីរាប់បញ្ចូលប្រជុំកោះសេនកាគូជាកោះជម្លោះចិន-ជប៉ុន ក៏បានរាប់បញ្ចូលនូវកោះអ៊ីអេវដូ ដែលចិននិងកូរ៉េខាងត្បូងដណ្តើមបូរណភាពដែនដីផងដែរ។ ចិនដាក់កំហិតថា រាល់យន្តហោះដែលហោះចូលក្នុងតំបន់ការពារដែនអាកាសចិន ត្រូវគោរពបទបញ្ជាចិនដាច់ខាត។ ពោលគឺត្រូវប្រគល់ព័ត៌មានផ្លូវហោះហើរខ្លួនអោយចិន ប្រាប់អាជ្ញាធរចិនថា តើជាយន្តហោះកម្មសិទ្ធិប្រទេសណា។ បើមិនដូច្នោះទេ ចិននឹងចាត់វិធានការបន្ទាន់ជាមិនខានឡើយ។
ប៉ុន្តែ កាលពីថ្ងៃអង្គារកន្លងទៅ យន្តហោះកងទ័ពកូរ៉េខាងត្បូងមួយគ្រឿង បានហោះចូលតំបន់នេះ ហើយមិនបានផ្តល់ព័ត៌មានអោយចិនបានដឹងជាមុនទេ។ ក្រុងសេអ៊ូលប្រាប់ថា យន្តហោះយោធាខ្លួននឹងបន្តហោះហើរលើដែនកោះអ៊ីអេវដូ ដោយមិនប្រាប់អាជ្ញាធរចិនអោយដឹងមុននោះទេ។
នៅដើមសប្តាហ៍នេះ យន្តហោះបេ៥២អាមេរិកចំនួន២គ្រឿង ក៏បានហោះកាត់តំបន់ការពារដែនអាកាសចិនផងដែរ។ នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះជប៉ុនជាច្រើនគ្រឿង ក៏បានហោះចូលក្នុងតំបន់នេះដែរ ដើម្បីបន្តការល្បាតតាមឆ្នេរដូចរាល់ដង។ តែយន្តហោះជប៉ុនមិនបានជួបនឹងយន្តហោះប្រដេញចិនណាមួយនោះទេ៕