Pages

Tuesday, November 5, 2013

ពលករ​​ចំ​ណាក​ស្រុក​​នី​ហ្គឺ ៩២ ស្លាប់​​ដោយ​​អត់​​ទឹក​​ផឹក​​នៅ​ក្នុង​​វាល​​ខ្សាច់ បន្ទាប់​រថយន្តក្រុង​ខូច​

 វា​ពិតជា​ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​ និង​គួរ​ឲ្យ​សោក​ស្តាយ​​បំ​ផុត គ្រា​ដែល​វិស័យ​នៃ​ការទំនាក់ទំនង​គ្នា នា​យុគសម័យ​ដ៏​ទំនើប​នេះ មិនអាច​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​រាប់សិប​នាក់​​​ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​បែបនេះ​បាន​នោះ ។ ក្រុម​សង្គ្រោះ​នី​ហ្គឺ​ជាច្រើន​នាក់ បាន​និយាយថា ពួកគេ​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ចំនួន ៩២ នាក់ នៅក្នុង​​វាល​​ខ្សាច់​​សាហារ៉ា ដែល​បាន​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​អត់​ទឹក​ផឹក បន្ទាប់ពី​រថយន្តក្រុង​របស់​ពួកគេ​បាន​ខូច ខណៈ​​ពួកគេ​ព្យាយាម​ឆ្លងកាត់​វាល​ខ្សាច់នេះ​ ទៅកាន់​ Algeria ពី Niger ។​
​អ្នក​សង្គ្រោះ​ម្នាក់​ឈ្មោះ Almoustapha Alhacen បាន​និយាយថា សាកសព​ជនរងគ្រោះ​ទាំងនោះ បាន​កំពុង​ស្ថិតក្នុង​សភាព​ស្អុយរលួយ​ទៅហើយ និង​ផ្នែក​ខ្លះ​នៃ​សរីរាង្គកាយ​សាកសព​ត្រូវបាន​សត្វ​ស៊ី (​ប្រហែល​អាច​ឆ្កែព្រៃ​) ។​
​សាកសព​ទាំងនោះ ត្រូវបាន​គេ​គិតថា គឺជា​កម្មករ​ចំណាកស្រុក និង​រួមជាមួយ​គ្រួសារ​របស់​ពួកគេ ហើយ​ភាគច្រើន​នៃ​ពួកគេ គឺជា​ស្ត្រី និង​កុមារ ។​
​ជនជាតិ​នី​ហ្គឺ បច្ចុប្បន្ន បាន​កំពុង​ស្ថិតនៅ​លើផ្លូវ​ចំណាកស្រុក​ដ៏​សំខាន់​មួយ រវាង​អនុតំបន់​អាហ្វ្រិក​សាហា​រ៉ា និង អឺរ៉ុប ។ ប៉ុន្តែ ក្នុងចំណោម​អ្នក​ដែល​ធ្វើការ​ឆ្លងកាត់​វាល​ខ្សាច់​នេះ​, ភាគច្រើន​ពួកគេ​បានបញ្ចប់​ការងារ​នៅ​ប្រទេស​អាហ្វ្រិក​ខាងជើង ៕​
ប្រភព Khun-news