រោគសញ្ញានៃជំងឺតឹងច្រមុះនិងហៀរសម្បោរដោយallergy ឬជំងឺទំនាស់សុខភាពនេះ មានដូចជា ហូរទឹកភ្នែក រមាស់ភ្នែក ក្រហមភ្នែក ហៀរសម្បោរ ក្អក ចេញកន្ទាលត្រអាក ចុះសម្ពាធឈាម និងរហូតដល់មានគាំងបេះដូងផងដែរ។វ៉ាស៊ីនតោន៖ លោកវេជ្ជបណ្ឌិត តាំង
តេកហុង ដែលជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ បានពន្យល់អំពីការព្យាបាលជំងឺតឹងច្រមុះនិងហៀរសម្បោរដោយ allergy។ កាលពីលើកមុនលោកវេជ្ជបណ្ឌិតបានលើកឡើងអំពីរោគសញ្ញានិងមូលហេតុដែលនាំឲ្យកើតជំងឺ allergy។ លោកបានពន្យល់ថាជំងឺ allergy ជាជំងឺទំនាស់សុខភាព។
អ្នកជំងឺជួនកាលឈឺតាមរដូវ ឈឺរហូត…គឺពីដើមឆ្នាំដល់ចុងឆ្នាំ និងការតឹងច្រមុះឬហៀរសម្បោរដោយសារច្រមុះវៀច ដុះសាច់ក្នុងច្រមុះ ឬមហារីកក្នុងច្រមុះ។
រីឯរោគសញ្ញាមានដូចជា ហូរទឹកភ្នែក រមាស់ភ្នែក ក្រហមភ្នែក ហៀរសម្បោរ ក្អក ចេញកន្ទាលត្រអាក ចុះសម្ពាធឈាម និងរហូតដល់មានគាំងបេះដូងផងដែរ។ លក្ខណៈទាំងអស់នេះកើតមានសឹងគ្រប់រូប នៅពេលណាគេប៉ះលំអងផ្កា រុក្ខជាតិតូចៗ ឬ ស្មៅ ធូលី សត្វល្អិតក្នុងផ្ទះ រោមឆ្មារ ជាដើម ។ល។៕

លោកវេជ្ជបណ្ឌិត តាំង តេកហុង ឈរនៅក្បែរផ្កាស្មៅម្យ៉ាងនៅទីក្រុងJacksonville រដ្ឋ Florida។ (រូបថតផ្តល់ឲ្យដោយវេជ្ជបណ្ឌិត តាំង តេកហុង)។