លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក សុរិយា ប្រាសាទ ស៊ូបេឌី នៅព្រឹកថ្ងៃពុធនេះនៅឯវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបដែលបានចាប់ផ្តើមឡើងតាំងពីម៉ោង៩ព្រឹកនៅមិនទាន់ចប់នៅឡើយទេរហូតដល់ពេលនេះ។ តើជំនួបនេះកំពុងប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ យើងភ្ជាប់ខ្សែទូរស័ព្ទជាមួយ ស៊ុន មេសា អ្នកយកព័ត៌មានរបស់យើងដែលកំពុងស្ថិតនៅវិមានសន្តិភាព។
សួស្តីមេសា! តើជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក ស៊ូបេឌី កំពុងតែប្រព្រឹត្តទៅយ៉ាងដូចម្តេចដែរ?
សូមបញ្ជាក់ថា លោក សុរិយា ប្រាសាទ ស៊ូបេឌី កំពុងបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១២ដល់១៧មករា។ ក្នុងអំឡុងពេលនះ លោកបានជួបពិភាក្សាការងារជាមួយភាគីពាក់ពន្ធ័នានាជាច្រើនដូចជាបានទទួលញត្តិពីក្រុមពលរដ្ឋអ្នករងគ្រោះដោយបញ្ហាដីធ្លី និងបញ្ហាប្រាក់ខែទាប ជួបជាមួយអង្គការសង្គមស៊ីវិល បក្សប្រឆាំង និងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បេសកកម្មរបស់លោក ស៊ូបេឌី គឺដើម្បីស្វែងយល់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ វត្តមានរបស់លោក ស៊ូបេឌី នៅកម្ពុជាពេលនេះ កើតឡើងចំពេលដែលស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំងរហូតដល់ផ្ទុះអំពើហិង្សាកាលពីដើមខែមករានេះ៕