ទូត​កម្ពុជា​នៅ​បាងកក​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ចូល​រួម​បាតុ​កម្ម​



លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
ដោយ ប៉ែន បូណា
ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ពលករ​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ ពិសេស​នៅ​ទីក្រុង​ថ​បាងកក​កុំ​ឲ្យ​ទៅ​ចូលរួម​ការជួបជុំ​តវ៉ា ឬក៏​ធ្វើបាតុកម្ម​ណាមួយ ទាំង​ជាមួយ​ក្រុមប្រឆាំង​អាវ​លឿង និង​ទាំង​ជាមួយ​ក្រុមគាំទ្រ​អាវ​ក្រហម។ ការហាម​ប្រាម​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​ទីក្រុង​បាងកក​កំពុង​វឹកវរ​ដោយសារ​បាតុកម្ម​គាំទ្រ​និង​ប្រឆាំង​រដ្ឋាភិបាល។ នេះ​បើ​យោងតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស ដែល​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors