យោងតាមសារព័ត៌មាន ញូវយក ថែមស៍ New York Times នៅថ្ងៃចន្ទនេះ អតីតមេដឹកនាំប៉ូលិសចិនដ៏ធំមួយរូប គឺលោក Zhou Yongkang កំពុងតែក្លាយជាផ្ទាំងស៊ីបនៃការស៊ើបអង្កេតពីបទពុករលួយក្នុងប្រទេស។ ការសំរេចស៊ើបអង្កេតលោក Zhou បានធ្វើឡើងកាលពីដើមខែធ្នូ។ ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ទាល់ជាអ្នកអនុញ្ញាតអោយមានការស៊ើបអង្កេតលើអតីតមេដឹកនាំជាន់ខ្ពស់ផ្នែកសន្តិសុខរូបនេះ។
យោងតាមសារព័ត៌មាន ញូវយក ថែមស៍ New York Times នៅថ្ងៃចន្ទនេះ លោក Zhou Yongkang ជាអតីតមេដឹកនាំនយោបាយចិន និងអតីតមេប៉ូលិសចិន កំពុងក្លាយជាផ្ទាំងស៊ីបនៃការស៊ើបអង្កេត ពីបទពុករលួយក្នុងប្រទេស។ ហើយការស៊ើបអង្កេតលើរូបលោក Zhou បានទទួលការអនុញ្ញាតពីប្រធានាធិបតីចិន ស៊ី ជីនពីង ទៀតផង។
សារព័ត៌មានញូវយក ថែមស៍ បានលើកឡើងថា បានទទួលព័ត៌មាននេះ ពីប្រភពនយោបាយចិន និងពីមេធាវីមួយរូបដែលមានទំនាក់ទំនងជាគ្រួសារជាមួយបក្សកុម្មុយនិស្តចិន។ មេធាវីរូបនេះបានប្រាប់ថា ការស៊ើបអង្កេតវាយប្រហារលោក Zhou Yongkang បានចេញជាផ្លូវការហើយ។
បើព័ត៌មាននេះពិតជាជាក់លាក់មែន នេះជាលើកទី១ហើយ គិតចាប់ពីសម័យបដិវត្តន៍វប្បធម៌ចិន ចន្លោះឆ្នាំ១៩៦៦ និងឆ្នាំ១៩៧៦ ដែលការស៊ើបអង្កេតបានវាយប្រហារលើអ្នកទទួលខុសត្រូវចិន ធ្លាប់មានឈ្មោះស្អាតស្អំក្នុងអំណាចនយោបាយ។ លោក Zhou Yongkang មានប្រភពមកពីគណៈកម្មការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិន។
កាលពីខែកញ្ញា ឆ្នាំ២០១២ លោក Zhou បានឈប់កាន់កាប់ផ្នែកដឹកនាំបក្សកុម្មុយនិស្តចិនទៀត ដោយសារតែមានការរៀបចំការគ្រប់គ្រងបក្សកុម្មុយនិស្តឡើងវិញ។ មុននឹងចាកចេញពីអំណាច លោក Zhou ធ្លាប់គ្រប់គ្រងគណៈកម្មការកិច្ចការនយោបាយ និងយុត្តិធម៌របស់បក្សកុម្មុយនិស្ត។ ដូច្នេះ លោក Zhou Yongkang ធ្លាប់មានអំណាចខ្ពស់ក្នុងការសំរេចលើប៉ូលិស និងផ្នែកយុត្តិធម៌ក្នុងប្រទេស។ សូម្បីតែលោក ប៉ូ ស៊ីឡៃ ជាអតីតមន្ត្រីបក្សកុម្មុយនិស្តជាន់ខ្ពស់ និងជាអតីតមេដឹកនាំក្រុងស្វយ័ត ឆុងឈីង Chongqing ដែលសាលាឧទ្ទរណ៍បានដាក់ទោសអោយជាប់ពន្ធនាគារមួយជីវិត ពីបទពុករលួយ ក៏នៅមិនទាន់មានឋានៈដឹកនាំ និងឥទ្ធិពលស្មើនឹងលោក Zhou Yongkang នេះផង។
កន្លងមក ធ្លាប់មានពាក្យចចាមអារ៉ាមពីលោក Zhou Yongkang ក្នុងរឿងពុករលួយរួចមកហើយ។ អតីតមេដឹកនាំប៉ូលិសចិនរូបនេះ មានទំនាក់ទំនងជិតស្និទ្ធនឹងសហគ្រាសប្រេងឥន្ធនៈធំៗរបស់រដ្ឋចិន ហើយធ្លាប់ធ្វើជាអ្នកទទួលខុសត្រូវខាងសហគ្រាសប្រេងនេះផងដែរ។ ដោយឡែក បណ្តាជនដែលធ្លាប់សហការជាមួយលោក Zhou ក្នុងឧស្សាហកម្មប្រេងឥន្ធនៈ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផ្ទៃក្នុងរបស់គណបក្សកុម្មុយនិស្តផងដែរ ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងអំពើពុករលួយ៕