សមយុទ្ធប្រចាំឆ្នាំនេះ ធ្វើឡើងចាប់ពីម៉ោង ២ ដល់ម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែធ្នូ ដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារពន្លត់អគ្គីភ័យ មន្ទីរពេទ្យ និងកម្លាំងសមត្ថកិច្ចបំពេញកិច្ចប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ក្នុងពេលអាកាសយានដ្ឋានជួបគ្រោះថ្នាក់ណាមួយ។
នាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ប៊ុន រដ្ឋា សង្ឃឹមថា មន្ត្រីស្ថានរាជទូត ស្ថានកុងស៊ុល អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើលចំពោះការចល័តរថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ និងកងកម្លាំងនៅតាមដងផ្លូវសំខាន់ៗ ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន៕
