អ្នកលក់ដូរ​​ក្នុងរមណីយដ្ឋាន​ទន្លេបាទី​មិន​ចង់ឲ្យ​មាន​ក្រុមហ៊ុន​គ្រប់គ្រង​



ដោយ អ៊ឹម ណាវិន
រមណីយ​ដ្ឋានទន្លេ​បាទី ក្នុង​ស្រុកបាទី ខេត្ត​តាកែវ ជា​កន្លែង​លម្ហែ​អារម្មណ៍​មួយ​ ដែល​​បាន​ប​ម្រើ​​ដល់ការ​​កំសាន្ត របស់​ប្រជាពល​រដ្ឋ​ជិត​ឆ្ងាយ​ជាច្រើន​ឆ្នាំមក​​ហើ​យ​ ប៉ុន្តែ ​អ្នក​ផ្តល់​សេវា​ទេសចរ​ណ៍​​ ដូច​ជាអ្នកលក់​អាហារនៅ​ទីនេះត្អូញ​ត្អែរ​ថា ពួក​គាត់មិន​ទទួលផល​ពីវិស័យ​ទេសច​រណ៍​​នៅ​ក្នុងមូល​ដ្ឋានរបស់​ខ្លួន​ឡើយ ​
ដោយសារ​នៅទីនោះ​ មានក្រុម​ហ៊ុន​​គ្រប់​គ្រង។ ​ប្រជាពល​រដ្ឋ​ចោទ​ថា ក្រុមហ៊ុន​ដែល​​ទទួ​លសិទ្ធ​វិយោគអ​ភិវឌ្ឈន៍​តំបន់ទន្លេបា​ទី មិន​បានធ្វើ​អ្វី​ក្រៅ​ពីបាន​​សង់​​តូប​​ជួលឲ្យ​​ពួកគាត់ ​មិន​ផ្តល់សិ​ទ្ធិ​ឲ្យ​ពួកគាត់ល​ក់អាហារដោយ​ខ្លួនឯង ​។ អ្វីៗ​​ត្រូវ​​ឆ្លងកាត់​​ក្រុមហ៊ុន​ទំាងអស់ ​ដែលធ្វើ​ឲ្យជីវភាព​អ្នកស្រុក​លំបាក​ទៅៗ​ និង​មាន​អ្នក​ខ្លះ​ បាន​​ចង​ការ​ប្រាក់​ពី​ធនាគារ​ មក​បង់ថ្លៃ​តូប​ឲ្យ​ក្រុម​ហ៊ុន។​



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors