បែកធ្លាយ​ខ្សែអាត់ នគរបាល​ខណ្ឌ​ចំការ​មន ចរចា​ទារលុយ ៦០០​ដុល្លារ ពីយុវជន​ម្នាក់​ពាក់ព័ន្ធ​រឿង​ថ្នាំ​ញៀន (មានសំឡេង)



ភ្នំពេញ៖ ខ្សែអាត់សំឡេងចំនួន២ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ របស់មន្ដ្រីនគរបាលខណ្ឌចំការមន អាចជាថ្នាក់អធិការរងម្នាក់ ត្រូវបានបែកធ្លាយ នៅពេលដែលមន្ដ្រីនគរបាលរូបនេះ បានទាមទារឱ្យយុវជនម្នាក់ តាមរយៈសាច់ញាតិរបស់ខ្លួន ចូលទៅដោះស្រាយ និងអាចបង់លុយចំនួន ៦០០ ដុល្លារ ជាថ្នូរមិនបញ្ជូនសំណុំរឿង
និង មនុស្សទៅតុលាការ ។បើទោះបីខ្សែអាត់សំឡេងខាងលើ មិនបានបញ្ជាក់ពីថ្ងៃខែឆ្នាំពិតប្រាកដ និងពីដំណើររឿងឱ្យបានច្បាស់លាស់នោះ ប៉ុន្ដែនៅក្នុងការនិយាយ ឆ្លើយឆ្លងគ្នា របស់យុវជនម្នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន រួមជាមួយការនិយាយឆ្លើយឆ្លងគ្នា រវាងនគរបាលខណ្ឌចំការមន និងសាច់ញាតិយុវជនរូបនេះ គឺកើតឡើងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនតែម្ដង ប្រហែលជាថ្ងៃសៅរ៍ សបា្ដហ៍មុន ។ ចុចលីង អានពិស្តារ  ប្រភព៖DAP ​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors