សង្គម​ស៊ីវិល​បួង​សួង​នៅ​ព្រះអង្គ​ដង​កើ​សុំ​ឲ្យ​ដោះ​លែង​មនុស្ស​២៣​នាក់



 សង្គម​ស៊ីវិល បួង​សួង ៦១០
តំណាង​បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ជិត ២០០​ស្ថាប័ន បណ្ដាញ​យុវជន និង​ពលរដ្ឋ​សរុប​ប្រមាណ ១០០​នាក់ និង​ព្រះសង្ឃ ២៣​អង្គ ជួប​ជុំ​គ្នា​ធ្វើ​ពិធី​បួង​សួង​នៅ​ព្រះអង្គ​ដង​កើ ខាង​មុខ​ព្រះបរមរាជវាំង សុំ​អោយ​វត្ថុ​សក្ដិសិទ្ធិ​បន្ទន់​ចិត្ត​អាជ្ញាធរ​ពាក់ព័ន្ធ អោយ​ដោះ​លែង​មនុស្ស ២៣​នាក់
ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម។នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃិះ បាន​ថ្លែង​នៅ​ក្នុង​ពេល​ប្រារព្ធ​ពិធី​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ថា តាម​រយៈ​ការ​បួង​សួង​នេះ​រំពឹង​ថា តុលាការ​នឹង​ពិចារណា​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​ទាំង ២៣​នាក់ ដែល​ត្រូវ​កង​កម្លាំង​រដ្ឋាភិបាល​ចាប់​ខ្លួន នៅ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ និង​នៅ​ផ្លូវ​វ៉េងស្រេង។ ក្នុង​ពិធី​នេះ​ពុំ​ឃើញ​មាន​ការ​ដាក់​ពង្រាយ​ក្រុម​កង​កម្លាំង ដែល​ស្លៀក​ឯកសណ្ឋាន​ណា​មួយ​ឡើយ គឺ​មាន​តែ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ប្រហែល ១០​នាក់។

ក្រុម​បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជិត ២០០​ស្ថាប័ន​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​បរទេស និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ទៀត ដោយ​ស្នើសុំ​អន្តរាគមន៍​អោយ​ដោះ​លែង​មនុស្ស​ទាំង ២៣​នាក់​នោះ​ដែរ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors