កូរ៉េខាងជើងបាន
និងកំពុងបន្តលេងល្បែងឆ្មាចាប់កណ្តុរជាមួយកូរ៉េខាងត្បូង។ ២៤ ម៉ោង
ក្រោយពីបានយល់ព្រមឲ្យមានការរៀបចំជំនួបរវាងក្រុមគ្រួសារដែលបាន
ព្រាត់ប្រាសគ្នានៅក្រោយសង្រ្គាមមក ស្រាប់តែនៅថ្ងៃព្រហស្បតិ៍ ទី៦
កុម្ភៈនេះ
កូរ៉េខាងជើងបែរជាបានព្រមានលប់ចោលគម្រោងរៀបចំជំនួបនោះវិញ។វាពិតជាដំណឹងមួយដែលមិនបានធ្វើឲ្យក្រុមគ្រួសារកូរ៉េសប្បាយចិត្ត
ឡើយ
ពិសេសក្រុមគ្រួសារដែលនឹងត្រូវអនុញ្ញាតឲ្យជួបសាច់ញាតិរបស់ខ្លួនជា
លើកទីមួយតំាងពីក្រោយបញ្ចប់សង្រ្គាមជាង ៦០ឆ្នំាកន្លងទៅ។
សូមជម្រាបជូនថា នៅថ្ងៃពុធ ទី៥ កុម្ភៈ កូរ៉េខាងជើង
និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នារៀបចំឲ្យមានជំនួបរវាង
ក្រុមគ្រួសារកូរ៉េដែលព្រាត់ប្រាសគ្នានៅក្រោយសង្រ្គាមរយៈពេល ៦ថ្ងៃ
គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកុម្ភៈនេះនៅភ្នំគុំហ្កាំង Kumgang
ក្នុងទឹកដីកូរ៉េខាងជើងជាប់ព្រំដែនជាមួយកូរ៉េខាងត្បូង។
តែនៅទីបំផុតថ្ងៃព្រហស្បតិ៍ ទី៦ កុម្ភៈនេះ
របបក្រុងព្យុងយ៉ាងបានប្រកាសព្រមានលប់ចោលគម្រោងរៀបចំជំនួបនោះវិញ។
ការព្រមានលប់ចោលនេះត្រូវបានធ្វើឡើងតាមរយៈគណៈកម្មការការពារជាតិ
ដែលជាស្ថាប័នយោធាជាន់ខ្ពស់របស់កូរ៉េខាងជើង។
ស្ថានប័នមួយនេះបានកត់សម្គាល់ឃើញថា
វាគួរឲ្យសោកស្តាយដែលកូរ៉េខាងត្បូង
និងអាមេរិកនៅតែចចេសបន្តធ្វើសមយុទ្ធរួមគ្នា
ចំពេលដែលកូរ៉េទំាងពីរទើបបានសម្រេចនូវកិច្ចព្រមព្រៀងមួយក្នុង
ការផ្សះផ្សាជាតិ និងកិច្ចសហប្រតិបត្តិការរួមគ្នា។
ស្ថានប័នយោធាកូរ៉េខាងជើងដដែលបានយល់ឃើញថា
គម្រោងសមយុទ្ធរវាងកូរ៉េខាងត្បូង
និងអាមេរិកមិនមែនជាទង្វើឆ្លើយតបនឹងឆន្ទៈផ្សះផ្សារបស់កូរ៉េទេ។
ដោយឡែកនៅថ្ងៃនេះដែរ
ក្រុងព្យុងយ៉ាងក៏បានចោទអាមេរិកពីបទបានបង្ហោះយន្តហោះប្រភេទ B៥២
ជាច្រើនគ្រឿងនៅឆ្នេរសមុទ្រប៉ែកខាងលិចឧបទ្វីបកូរ៉េកាលពីថ្ងៃ
ម្សិលមិញ។ ទាហានអាមេរិកមិនបានបញ្ជាក់ព័ត៌មាននេះទេ
តែប្រភពយោធាកូរ៉េខាងត្បូងឲ្យដឹងថា មានការហោះហើរប្រភេទយន្តហោះ B៥២
នោះមែន តែមានតែមួយគ្រឿងគត់
និងធ្វើឡើងនៅក្នុងក្របខ័ណ្ឌហ្វឹកហ្វឺន។
គួររម្លឹកជូនថា មកដល់ពេលនេះ
កូរ៉េខាងជើងនៅតែបន្តទាមទារយ៉ាងទទូចឲ្យកូរ៉េខាត្បូងលប់ចោលជា
បន្ទាន់នូវសមយុទ្ធប្រចំាឆ្នំាដែលក្រុងសេអ៊ូលត្រៀមធ្វើជាមួយ
សម្ព័ន្ធមិត្តអាមេរិកនៅដំណាច់ខែកុម្ភៈនេះ។
សមយុទ្ធដែលក្រុងព្យុងយ៉ាងបានចាត់ទុកជាទង្វើត្រៀមរៀបចំជើងព្រួល
ក្នុងការវាយលុកចូលក្នុងទឹកដីកូរ៉េខាងជើង។ ក៏ប៉ុន្តែ
ទំាងទីក្រុងសេអ៊ូល
ក៏ដូចជាទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ម្តងជាពីរដងថា
ខ្លួនមិនទទួលយកលក្ខខណ្ឌដាក់ដោយទីក្រុងព្យុងយ៉ាងនោះបានទេ។
នៅថ្ងៃនេះទៀត ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីថា
សមយុទ្ធនឹងត្រូវរៀបចំធ្វើដូចការគ្រោងទុក និងព្រមានថា
គេមិនគួរយកគម្រោងរៀបចំជំនួបរវាងក្រុមគ្រួសារកូរ៉េដែលព្រាត់ប្រាស
គ្នានៅក្រោយសង្រ្គាមមកធ្វើជាចំណាប់ខ្មំាងដើម្បីកេងចំណេញខាង
នយោបាយឡើយ៕