គណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលដែលបង្កើតឡើងដោយរដ្ឋាភិបាលនឹងចាប់ផ្តើមប្រជុំជាលើកដំបូងនៅថ្ងៃទី៥ខែកុម្ភៈនេះ បន្ទាប់ពីព្រឹត្តិការណ៍បង្ហូរឈាមកាលពីដើមខែមករារវាងកម្មករនិងសមត្ថកិច្ច ពីរឿងតវ៉ាប្រាក់ឈ្នួលអប្បបរមា ដល់១៦០ដុល្លារ។ក្រុមសហជីពដែលគាំទ្រការទាមទារតម្លើងប្រាក់ឈ្នួលរបស់កម្មករ មិនមានសង្ឃឹមពីលទ្ធផលវិជ្ជមានណាមួយឡើយ ប្រសិនបើពួកគេមិនបានចូលរួមនៅក្នុងគណៈកម្មការដែលនឹងដំណើរការនាពេលឆាប់ៗនេះ។គណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលកម្មករដែលដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី
គាត ឈន់នឹងចាប់ផ្តើមដំណើរការកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូងនៅថ្ងៃពុធទី ៥ខែកុម្ភៈខាងមុខនេះ។ កិច្ចប្រជុំរបស់គណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលដោយរដ្ឋាភិបាល ដែលមានសមាសភាពស្ថាប័នពាក់ពា័ន្ធជាច្រើនជាសមាជិកនោះ ត្រូវដំណើរការនៅដើមខែកុម្ភៈនេះ បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងក្លារពីសំណាក់កម្មករនៃវិស័យឧស្សាហកម្មកាត់ដេរ កាលពីដើមខែមករា ធ្វើឲ្យមានមនុស្សស្លាប់និងរបួស ហើយមួយចំនួនត្រូវបានចាប់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់
មុខសញ្ញានៃក្រសួងការងារ បានថ្លែងថា លោកមិនមានព័ត៌មានស៊ីជម្រៅទាក់ទងទៅនឹងកិច្ច
ប្រជុំ ឬក៏ដំណើរការរបស់គណៈកម្មការថ្មីដែលហួសពីសមត្ថភាពរបស់លោក។ក៏ប៉ុន្តែលោក វង្ស សុវណ្ណ បង្ហើបថាកិច្ចប្រជុំនោះទំនងជាការជួបគ្នាដំបូងណែនាំពីសមាសភាពពីមន្ត្រីដែល
មកពីក្រសួងការងារ, ក្រសួងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម និងអង្គភាព ពាក់ព័ន្ធមួយចំនួនទៀត។ គណៈកម្មការនេះមើលទៅនឹងផ្តើមស្រាវជ្រាវពីស្ថានភាព និងជីវភាពរស់នៅរបស់កម្មករ កម្មការិនីនៃវិស័យកាត់ដេរ នៅទូទាំងប្រទេស ហើយនឹងស្រាវជ្រាវផងដែរពីអតិផរណានិងតម្លៃទំនិញលើទីផ្សារ ធៀបទៅនឹងប្រាក់ឈ្នួលកម្មករបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលបានគាំទ្រដល់ការទាមទារតម្លើងប្រាក់ឈ្នួលរបស់កម្មករ ជាមួយសហជីព៥ផ្សេងទៀត ថ្លែងថា ប្រសិនបើការសិក្សាប្រាក់ឈ្នួលរបស់គណៈកម្មការមួយនេះ ធ្វើឡើងដោយត្រឹមត្រូវ នោះគេនឹងបានទិន្នន័យ មួយថ្នាក់ជាតិ ជាប្រយោជន៍សម្រាប់វាយតម្លៃទៅលើការផ្តល់ប្រាក់ឈ្នួលពិតប្រាកដ
មួយដល់កម្មករ។ ក៏ប៉ុន្តែមេដឹកនាំសហជីព រូបនេះ បាននិយាយទុកជាមុនថា លទ្ធផលនឹង
ឥតប្រយោជន៍ ប្រសិនបើពុំមានការចូលរួមពីតំណាងសហជីពឯករាជ្យ និងអង្គការពលកម្ម
អន្តរជាតិ ILO។
សូមបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហឹង្សារកាលពីថ្ងៃទី ២និងទី៣មករា កន្លងទៅនេះ រវាងកម្មករនិងសមត្ថកិច្ច ដែលធ្វើឲ្យមនុស្សស្លាប់ចំនួន៤នាក់ និងរបួសជាច្រើននាក់ថែមទាំងមានការចាប់ឃុំខ្លួនសកម្មជន ២៣នាក់ផងនោះ រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការចំនួនបី ក្នុងនោះមានគណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលកម្មករផងដែរ៕
Labels:
ព័ត៌មានជាតិ