ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំង RFI នៅថ្ងៃពុធ
ទី៥កុម្ភៈនេះ គឺលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ លោក ប៉ា
សុជាតិវង្ស បានឲ្យដឹងថា
ការដាក់អោយដំណើរការសាកល្បងនូវរថយន្តក្រុង ដឹកជញ្ជូនសាធារណៈ
ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមិនា
រយៈពេលមួយខែនេះ និងដើម្បីសំរួលការកកស្ទះចរាចរណ៍ផង
និងដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផង។ តាមគម្រោង
សាលារាជធានីភ្នំពេញ សហការជាមួយទីភ្នាក់ងារជប៉ុន JICA
នឹងដាក់ឲ្យដំណើរការសេវាឡានក្រុង នៅ ៤ខ្សែ ផ្សេងទៀត តាមផ្លូវធំៗ
រួមមាន មហាវិថីម៉ៅសេទុង មហាវិថីកម្ពុជាក្រោម
និងមហាវិថីសហព័ន្ធរុស្ស៊ី ជាដើម។
Labels:
ព័ត៌មានជាតិ

Previous Article
