ការ​សិក្សា​របស់​កុមារ​​នៅ​តាម​ទី​ជនបទ



 Cambodian kids need food and education
កម្ម​វិធី​សន្ទនា​មតិ​វិទ្យុ​អូស្ត្រាលី​ថ្ងៃ​នេះ ​ពិភាក្សា​អំពី​ការ​អប់រំ​​ ជា​ពិសេស គឺ​ការ​អប់​រំ​របស់​កុមារ​នៅ​តាម​ទី​ជប​បទ ដោយ​ផ្តោត​ការ​ពិភាក្សា​ផង​ដែរ ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​អប់​រំ និង​ឧបសគ្គ​សំខាន់ៗ​មួយ​ចំនួន។លោក​ កាន់ កាល់ គឺជា​នាយក​​នៃ​អង្គការ​ Room to Read ប្រចាំ​នៅ​កម្ពុជា។ លោក​បាន​​មាន​ប្រសាសន៍​ទាក់​ទង​នឹង​ចំនួន​ភាគរយ​នៃ​​​​​កុមារ​ដែល​បាន​ចុះ​ ឈ្មោះ​ចូល​រៀន ដំបូង
ហើយ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ ភាគ​រយ​នៃ​សិស្សានុសិស្ស ដែល​បាន​បញ្ចប់​ការ​សិក្សា​តាម​កម្រិត​នីមួយៗ បើ​ប្រៀប​ធៀប​នឹង​ការ​ចុះ​ឈ្មោះ​ចូល​រៀនដំបូង។
ទាក់​ទង​នឹង​បញ្ហា​ ប្រឈម​មួយ​របស់​កម្ពុជា ដែល​ឳពុក​ម្តាយ​មួយ​ចំនួន​ គិត​ថា​ពួក​លោក មិន​មាន​ការ​សិក្សា​ជ្រៅ​ជ្រះ​នោះ​ទេ ធ្វើ​ដូច​ម្តេច​ធ្វើ​ជា​គម្រូ បង្រៀន​កូនៗ​បាន ហើយ​​ពេល​ខ្លះ​ថា​ខ្លួន​ក្រ មិន​​មាន​លទ្ធ​ភាព​នឹង​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​កូន លោក កាន់​ កាល់ មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា ពិភព​លោក​នេះ​មាន​ការ​ផ្លាស់​ប្តូរ ការ​​ផ្តល់​តម្លៃ​ដល់​ការ​អប់​រំ និង​ការ​ទទួល​ស្គាល់​ភាព​ចាំបាច់​នៃ​ការ​អប់​រំគឺ​ជា​ការ​សំខាន់។ ដូច​គ្នា​ដែរ មតិ​មួយ​របស់ លោក រ៉ាប៊ីនដ្រាណាត តាហ្គរ ​ជ័យ​លាភី​រង្វាន់​ណូបែល​មួយ​រូប​ ​បាន​គាំ​ទ្រ​​ចំពោះ​ការ​អប់​រំ​ ដោយ​លើក​ឡើង​ថា ​ "កុំ​កំណត់​​​​​​កុមារ​ត្រឹម​កម្រិត​ការ​រៀន​សូត្រ​របស់​អ្នក ត្បិត​អី​​​​កុមារ​ចាប់​កំណើត​​ក្នុង​ពេល​​​ផ្សេង​ពី​អ្នក។"
លោក កាន់ កាល់ បាន​បក​ស្រាយ​សំណួរ​សំខាន់ៗ​របស់​ប្រិយ​មិត្ត​ផង​ដែរ ទាក់​ទង​នឹង​ការ​អប់រំ ជា​ពិសេស​ការអប់រំ​របស់​កុមារ​នៅ​ទី​ជនបទ។ សូម​អញ្ជើញ​លោក​អ្នក​នាង បើក​ស្តាប់​កម្ម​វិធី​ទាំង​មូល!


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors