ខែ​ដំបូង​ដើម​ឆ្នាំ ២០១៤ បាន​បញ្ចប់​ទៅ​ដោយ​បញ្ហា​នយោបាយ​ក្តៅ​គគុក



បាតុ​កររបួស​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ នៅក្នុង​ការប៉ះ​ទង្គិចគ្នា​ជាមួយ​ក្រុមសមត្ថ​កិច្ច​។
ដើម​ឆ្នាំ ២០១៤ នេះ​ជា​ដំណាក់កាល​ដ៏​ក្តៅ​មួយ​សម្រាប់​ឆាក​នយោបាយ​ប្រទេស​កម្ពុជា។ មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាតុកម្ម​ទាមទារ​ប្រាក់ខែ​របស់​កម្មករ គ្រូ​បង្រៀន បញ្ហា​ដីធ្លី និង​ចំណាត់ការ​ក្តៅ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​សូម្បី​ទាមទារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ក្នុង​ខែ​មករា រួម​ទាំង​ការរឹត​បន្តឹង​មិន​ឲ្យ​ជួបជុំ​ធ្វើ​បាតុកម្ម​ពី​សំណាក់​អាជ្ញាធរ កំពុង​អូស​បន្លាយ​មិនទាន់​ចប់​នៅ​ឡើយ​ទេ។ សង្គមស៊ីវិល និង​អ្នកវិភាគ​
ឯករាជ្យ​បាន​ហៅ​ព្រឹត្តិការណ៍​ទាំងនោះ​ថា ជា​បញ្ហា​ក្តៅ​គគុក ខណៈ​ដែល​មន្ត្រី​បក្ស​កាន់​អំណាច​បាន​ចាត់​ទុក​ថា​វា​គ្រាន់​តែ​ជា​បញ្ហា​រអាក់​រអួល​ខ្លះ​តែ​ប៉ុណ្ណោះ។ ក្រុម​អ្នក​តាម​ដាន​បញ្ហា​នេះ​បាន​យល់​ឃើញ​ខុស​គ្នា​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​បាន​មើល​ឃើញ​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ដែរ​ដែល​កើត​ចេញ​ពី​ព្រឹត្តិការណ៍​ទាំង​នោះ។​
សេចក្តីរាយការណ៍របស់ ស្រី សុភ័ក្ត្រ
(10:55)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors