You are here: »
Home
»
ព័ត៌មានអន្តរជាតិ
»
វ៉ាស៊ីនតោនព្រមានចិន ដែលចង់បង្កើតតំបន់ការពារដែនអាកាសថ្មី
ដោយ អៀង សុខម៉ិញ
“អាមេរិក ចាត់ទុកគំនិតផ្តួចផ្តើមបង្កើតតំបន់ការពារដែនអាកាសនេះ ថាជាសកម្មភាពបង្កហេតុ ជាឯកតោភាគី ដែលអាចបង្កើនភាពតានតឹងក្នុងតំបន់ និងដែលធ្វើឱ្យខូចកត្តិយសចិនយ៉ាងខ្លាំង ព្រោះចិនធ្លាប់បានទន្ទេញដដែលៗ ដោះស្រាយវិបត្តិដែនដី ឬភូមិសាស្ត្រនយោបាយក្នុងតំបន់តាមផ្លូវការទូត។ សម្រាប់សហរដ្ឋអាមេរិក គ្មានហេតុផលអ្វីដែលក្រុងប៉េកាំងត្រូវធ្វើខុសពីគេឯងឡើយ
ចិនត្រូវតែប្រកាន់ជំហរ ដូចបណ្តាប្រទេសដទៃទៀត ពោលគឺត្រូវតែចៀសវាងមិនធ្វើសេចក្តីប្រកាសបង្កើតតំបន់ការពារដែនអាកាស ឬធ្វើសេចក្តីប្រកាសលើសេចក្តីសម្រេចចិត្តរដ្ឋបាលអ្វីមួយ ទាក់ទងនឹងដែនដី ដែនទឹកមានជាប់ជម្លោះ។
សូមបញ្ជាក់ថាប្រតិកម្មរបស់សហរដ្ឋអាមេរិក ធ្វើឡើងបន្ទាប់ពីកាសែតជប៉ុន Asahi បានទម្លាយព័ត៌មាន នៅថ្ងៃម្សិលមិញថា ទ័ពជើងអាកាសរបស់ចិន កំពុងត្រៀមស្នើតំបន់ការពារដែនអាកាសថ្មី នៅសមុទ្រចិនខាងត្បូង គ្របដណ្តប់ដល់លើប្រជុំកោះ ប៉ារ៉ាស៊ែលដែលរហូតមកដល់ពេលនេះ ចិនកំពុងឈ្លោះទាមទារជាមួយប្រទេសវៀតណាម។
កាលពីខែវិច្ឆិកាកន្លងទៅ ចិនបានប្រកាសបង្កើតតំបន់ការពារដែនអាកាសថ្មី បន្ថែមទៅលើដែនអាកាសជាតិរបស់ខ្លួន គ្របរហូតលើដែនអាកាសរបស់ជប៉ុន ដែលបានបង្កឲ្យមានការខឹងសម្បារពីសំណាក់ទីក្រុងតូក្យូ និងសេអ៊ូល។ អាមេរិកបានថែមទាំងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកB-៥២ពីរគ្រឿងទៅកាន់តំបន់នោះ ឯកូរ៉េខាងត្បូងក៏បានប្រកាសពង្រីកតំបន់ការពារដែនអាកាសរបស់ខ្លួនភ្លាមដែរ៕
គ្មានបង្អង់ សហរដ្ឋអាមេរិក បានបញ្ចេញប្រតិកម្ម ជាថ្មី មុនប្រទេសជាប់ជម្លោះទៀត។ ក្រុងវ៉ាស៊ីនតោន បានព្រមានចិនភា្លម ប្រឆាំងរាល់មហិច្ឆតា ចង់បង្កើតតំបន់ការពារដែនអាកាស លើសមុទ្ទចិនខាងត្បូង។ សមុទ្ទចិនខាងត្បូងដែលមានប្រជុំកោះតូចៗ ជាប់ជម្លោះជាមួយនឹងវៀតណាម ឬហ្វីលីពីន ជាដើម។មិនទាន់មានការបញ្ជាក់ព័ត៌មានមែន ប៉ុន្តែអាមេរិកបានដឹងច្បាស់អំពីផែនការត្រៀមបង្កើតតំបន់ការពារដែនអាកាស លើសមុទ្ទចិនខាងត្បូង។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នាឱកាសផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ល្ងាចមិញ ដោយបន្ថែមថា ៖
Labels:
ព័ត៌មានអន្តរជាតិ