ហ៊ុនចិន មកលើប្រជាពលរដ្ឋខ្មែរ ហើយមន្ត្រីអង្គការលីកាដូ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលជួយដោះស្រាយចំពោះបញ្ហានេះផង ដែរ។ បន្ទាប់ពីសន្តិសុខរបស់ក្រុមហ៊ុនចិន Union Development Group Co, LTD បានដុតបំផ្លាញ ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៤៥ ខ្នង ដែលស្ថិតក្នុងឃុំតានូន និង ឃុំ កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងមក ប្រជាជនប្រមាណជាង ១០០នាក់ បាននាំគ្នាមកតវ៉ានៅខាងមុខក្រុមហ៊ុនចិនចាប់តាំងពីល្ងាចថ្ងៃ ម្សិលមិញ។ ហើយនៅព្រឹកថ្ងៃទី ៦ កុម្ភៈនេះ ពួកគាត់បានមកតវ៉ា ហើយបិទផ្លូវនៅខាងមុខក្រុមហ៊ុនជាបន្តទៀត ដើម្បីឲ្យម្ចាស់ក្រុមហ៊ុននេះ ចេញមកដោះស្រាយជាមួយនិងប្រជាពលរដ្ឋ។
លោក កុង ជិត មន្ត្រីរបស់អង្គការលីកាដូប្រចាំនៅក្នុងខេត្តកោះកុង បានប្រាប់វិទ្យុបារាំងនៅថ្ងៃនេះថា ប្រជាជននឹងនៅតែបន្តធ្វើការតវ៉ា រហូតទទួលបានដំណោះស្រាយពីខាងក្រុមហ៊ុន។ ហើយលោកក៏បានសម្តែងការសោកស្តាយចំពោះការដុតបំផ្លាញផ្ទះរបស់ប្រ ជាពលរដ្ឋអស់ជាច្រើនខ្នង។ លោកបានហៅ សកម្មភាពនេះថា ជាការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ពីព្រោះក្រុមហ៊ុនទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់ គ្មានផ្ទះសម្បែងស្នាក់នៅ។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាល និងជាពិសេសក្រសួងបរិស្ថានជួយអន្តរាគមន៍ចំពោះបញ្ហាទំនាស់ ដីធ្លីរវាងក្រុមហ៊ុនចិន និងប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងនេះផងដែរ។
កាលពីឆ្នាំ ២០១០ ក្រុមហ៊ុនចិន Union Development Group Co, LTD បានទទួលនូវសម្បទានដី ពីរាជរដ្ឋាភិបាលកម្ពុជា ទំហំ ៣៦០០០ ហិកតា តាមបណ្តោយឆ្នេរសមុទ្រ ខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋាន សណ្ឋារគារ និង ECO ទេសចរណ៍ ក្នុងរយៈពេល ៩៩ ឆ្នាំ ឬអាចបន្តទៀតបាន។ ហើយគម្រោង អភិវឌ្ឍន៍ បានប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ១.១៤៣ គ្រួសារ ។ នេះបើយោងតាមលោក កុង ជិត មន្ត្រីអង្គការលីកាដូ ប្រចាំក្នុងខេត្តកោះកុង។