នៅថ្ងៃសុក្រនេះ កងទ័ពអ៊ុយក្រែនបានបង្ខំអោយប្រធានាធិបតីអ៊ុយក្រែន ចាត់វិធានការបន្ទាន់ ដើម្បីធានាស្ថិរភាពក្នុងប្រទេស ប្រឈមនឹងភាពតានតឹងបង្កឡើងដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ ការអំពាវនាវនេះ បង្ហាញថា កងទ័ពចាប់ផ្តើមបង្ហាញជំហរខ្លួនថាស្មោះត្រង់និងគាំទ្រប្រធានាធិបតីយ៉ានូកូវិច ប្រឈមនឹងស្ថានការណ៍នយោបាយក្នុងស្រុក។
កន្លងមក កងទ័ពអ៊ុយក្រែនធ្លាប់បានគូសបញ្ជាក់ថា ខ្លួនមិនអន្តរាគមន៍ក្នុងវិបត្តិនយោបាយដែលបានបែងចែកអ៊ុយក្រែនជាបក្សពួក នោះទេ។ ប៉ុន្តែ នៅថ្ងៃសុក្រនេះ កងទ័ពអ៊ុយក្រែនបានបង្ហាញជំហរខ្លួនជាថ្មី ដោយអំពាវនាវអោយប្រធានាធិបតី វ៉ិចទ័រ យ៉ានូកូវិច ចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពតានតឹង បង្កឡើងដោយសកម្មជនប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើបាតុកម្មជាង២ខែមកនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយក្នុងទំព័រអ៊ីនថឺនេត របស់ក្រសួងការពារជាតិ កងទ័ពអ៊ុយក្រែនបានលើកឡើងថា ការដែលក្រុមបាតុករបានវាយលុកកាន់កាប់អគារសាធារណៈ គឺជាការដែលមិនអាចទទួលយកបានឡើយ។ ហើយការវាយលុកនៃចលនាតវ៉ា គឺជាការគំរាមកំហែងបូរណភាពអ៊ុយក្រែន។ នៅពេលនេះ គេមិនទាន់ដឹងថា តើកងទ័ពចង់អោយប្រធានាធិបតីអ៊ុយក្រែនចាត់វិធានការអ្វីអោយជាក់លាក់នោះទេ។ មានការបារម្ភថា កងទ័ពអាចប្រើកម្លាំងបាយប្រឆាំងក្រុមបាតុករ បង្កអោយមានអំពើហិង្សាថែមទៀត។ ការប៉ះទង្គិចក្នុងបាតុកម្មកន្លងមក បានសម្លាប់មនុស្សយ៉ាងហោច៤នាក់ និងបង្ករបួសដល់មនុស្សជាង៥០០នាក់មកហើយ។
នៅថ្ងៃសុក្រនេះដែរ ប្រធានាធិបតីយ៉ានូកូវិច បានប្រកាសអោយប្រើច្បាប់លើកលែងទោស ដែលសភាបានអនុម័ត កាលពីថ្ងៃពុធ។ ជាច្បាប់លើកលែងទោសបណ្តាបាតុករដែលអាជ្ញាធរបានចាប់ខ្លួន ក្នុងពេលប៉ះទង្គិចកន្លងមក។ គួរបញ្ជាក់ថា បក្សប្រឆាំងមិនបានបោះឆ្នោតអនុម័តច្បាប់នេះឡើយ ដោយសារតែច្បាប់លើកលែងទោសនេះបានដាក់លក្ខខណ្ឌ ផ្តល់ពេល១៥ថ្ងៃ អោយក្រុមបាតុករដកខ្លួនចេញពីទីសាធារណៈនានា ដែលខ្លួនបានកាន់កាប់។ ប៉ុន្តែ ច្បាប់លើកលែងទោសរបស់លោកយ៉ានូកូវិច បានអនុញ្ញាតអោយក្រុមបាតុករដែលធ្វើសកម្មភាពតវ៉ាតាមបែបផែនសន្តិភាពនោះ អាចបន្តសកម្មភាពខ្លួន នៅទីតាំងបាតុកម្មបន្តទៅទៀតបាន។
គួររំលឹកថា ថ្មីៗនេះ ដោយសារបាតុកម្មទាំងអស់នេះ លោកមីកូឡា អាហ្សារ៉ូវ បានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយសភាបានលុបចោលច្បាប់ប្រឆាំងបាតុកម្ម។ មេដឹកនាំចលនាប្រឆាំង៣រូប បានចោទប្រធានាធិបតីយ៉ានូកូវិច ថាបានរំលោភរដ្ឋធម្មនុញ្ញទាំងស្រុង។

នៅថ្ងៃសៅរ៍នេះ ប្រមុខការទូតអាមេរិកចន ឃែររី ត្រូវជួបពិភាក្សាបញ្ហាអ៊ុយក្រែន ជាមួយមេដឹកនាំក្រុមប្រឆាំងអ៊ុយក្រែនច្រើនរូប។ជំនួបនេះត្រូវបានរុស្ស៊ីចាត់ទុកថា ជាការសំដែងសៀក៕
Labels:
ព័ត៌មានអន្តរជាតិ