Pages

Friday, January 31, 2014

លោក Hugo Swire ជួប​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា និង​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​នេះ

លោក Hugo Swire (ឆ្វេង) ជួបលោក ហោ ណាំហុង (ស្តាំង) ​នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។
ដោយ ញឹម សុផល
អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Hugo Swire បាន​ចាប់ផ្តើម​ជួប​ជាមួយ​មេដឹកនាំ​ខ្មែរដែល​វិវាទ​គ្នាជា​បន្ត​បន្ទាប់ ​នៅ​ថ្ងៃ​សុក្រ​នេះ។ កាលពី​ព្រឹកមិញ​នេះ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ហោ ណាំហុង បាន​បង្ហាញ​ពី​កិច្ច​ពិភាក្សា​ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ រវាង​កម្ពុជា និង​អង់គ្លេស។
ដូចដែល​បានគ្រោង​ទុក​មែន លោក Hugo Swire អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ចក្រភព​អង់គ្លេស បានចាប់ផ្តើម​ជំនួប​ជា​បន្តបន្ទាប់​ជាមួយនឹង​មេដឹកនាំ​ និង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស
កម្ពុជា បន្ទាប់ពី​លោក​បាន​មកដល់​ប្រទេស​នេះ កាលពី​វេលា​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។


នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា លោក Hugo Swire បានចាប់ផ្តើម​ជួប​ជាមួយ​លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​កម្ពុជា ​កាលពី​ព្រឹក​មិញ។ ក្រៅពី​ភាសា​ការទូត​ស្តីពី ការ​ជម្រុញ​ទំនាក់ទំនង​សហប្រតិបត្តិការ​​រវាង​ប្រទេស​កម្ពុជា ​និង​ចក្រភព​អង់គ្លេស អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក កុយ គួ​ង បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា  លោកហោ ណាំហុងក៏​ប្រា​ប់លោកSwire ទាក់ទង​ទៅនឹង​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា  លោកហោណាំហុងបាន​ពន្យល់​លោក​អនុរដ្ឋមន្ត្រី​អង់គ្លេស​ជាច្រើនហើយ ​ដែល​មិនមាន​ការដាក់​សម្ពាធ​ណា​មួយ​មកលើ
រដ្ឋាភិបាល​កម្ពុជា ឬក៏​គណបក្ស​ប្រជាជន​នោះទេក្នុងឋានៈ​កម្ពុជា​និង​អង់គ្លេស​ជា​រដ្ឋ​ឯករាជ្យ។ការដោះស្រាយ​ណាមួយ​រួមគ្នា​គឺ​ដោះស្រាយ​នៅ​សភា​មិនមែន​នៅតាម​ដងផ្លូវ​ទេដែល​ចំណុច​នេះ​លោកកុយ គួ​ង​ ថ្លែងថាលោកHugo Swire មានការ​ពេញចិត្ត។

ស្ថានការណ៍​នយោបាយ ដែល​មិន​ត្រូវរ៉ូវ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការបោះឆ្នោត នឹងត្រូវ​អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ហ៊ូ​ហ្គូ ស្វាយ​អឺ (Hugo Swire) លើក​មក​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​ពីគ្នា នៅថ្ងៃនេះ។
តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា ឲ្យ​ដឹងថា អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស  លោក Hugo Swire ត្រូវ​ចូលជួប​ពិភាក្សា​ការងារ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី៣១មករា​នេះ បន្ទាប់ពី​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​បាយ​ថ្ងៃត្រង់ ថ្ងៃនេះ៕