ហើយទាក់ទងនឹងបញ្ហាសន្ដិសុខព័ត៌មានតាមអ៊ីនធើរណិត ក្នុងនោះមានដូចជាអ្នកជំនាញសន្ដិសុខកុំព្យូទ័រលោក លី វណ្ឌី។ ក្រៅពីនេះ សប្ដាហ៍មុនលោក អ៊ូ ផាន់ណារិទ្ធ ក៏បានបកស្រាយក្បោះក្បាយផងដែរអំពីកិច្ចការងាររបស់លោក និងតួនាទីរបស់ CamCERT ដែលជាក្រុមការងារជាតិទប់ទល់នឹងបញ្ហាបន្ទាន់នៃកុំព្យូទ័រ (National Cambodia Computer Emergency Response Unit – CamCERT) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា។ ហើយប្រិយមិត្ដក៏បានជ្រាបអំពីច្បាប់ឧក្រិដ្ឋកម្មរបស់កម្ពុជាទាក់ទងនឹងបទល្មើសសន្ដិសុខកុំព្យូទ័រដែរ។
នៅថ្ងៃនេះវិទ្យុអូស្រ្ដាលីសូមនាំមកនូវបទសម្ភាសន៍សំឡេងដ៏កម្រ និងផ្ដាច់មុខមួយជាមួយតំណាងក្រុមវាយលុកប្រព័ន្ធកុំព្យូទ័រនៅក្នុងប្រទេសកម្ពុជាដែលហៅខ្លួនឯងថា Anonymous Cambodia។ សូមជម្រាបថា ការធ្វើបទសម្ភាសន៍នេះ គឺតាមអ៊ីនធើរណិត មិនតាមរយៈខ្សែទូរស័ព្ទទេ ដោយសារក្រុម Anonymous Cambodia នេះបារម្ភអំពីសន្ដិសុខ និងការតាមដានរកឃើញអត្ដសញ្ញាណពួកគេបើសិនប្រើប្រព័ន្ធទូរគមនាគម៍បែបប្រពៃណី។
តទៅនេះសូមស្ដាប់បទសម្ភាសន៍ភាគទី១ រវាងខ្ញុំ និងតំណាងម្នាក់នៃក្រុមវាយលុកប្រព័ន្ធកុំព្យូទ័រកម្ពុជាដែលគេហៅថា ក្រុមអនាមិកកម្ពុជា ឬអង់គ្លេសថា Anonymous Cambodia ហើយតំណាងនេះមានរហស្សនាមថា Black Cyber។ តើពួកគេជានរណា? ហេតុអ្វីបានជាពួកគេវាយប្រហារគោលដៅលើវ៉ិបសាយថ៍រដ្ឋាភិបាល និងស្ថាប័នឯកជនមួយចំនួន? តើពួកគេដឹងថា ខុសច្បាប់ជាតិ និងអន្ដរជាតិដែរ ឬទេ? តើពួកគេបារម្ភអំពីការចាប់ខ្លួនពីអាជ្ញាធរដែរឬ យ៉ាងណា? ហើយហេតុអ្វីបានជាសមាជិកក្រុម Anynomous Cambodia និង Hackers ដទៃទៀតមានការកើនឡើងនូវបរិមាណក្នុងប្រទេសកម្ពុជានាពេលថ្មីៗកន្លងទៅនេះ។
(បទសម្ភាសន៍ភាគទី១)
អំបាញ់មិញនេះ ប្រិយមិត្ដទើបបានស្ដាប់បទសម្ភាសន៍ជាមួយនឹង Black Cyber ដែលជាតំណាងក្រុមវាយលុកប្រព័ន្ធអ៊ីនធើរណិត Anonymous Cambodia។ ដោយសារពេលម៉ោងមានកំណត់ខ្ញុំសូមបញ្ចប់បទសម្ភាសន៍នេះតែត្រឹមនេះសិន។ នៅសប្ដាហ៍ក្រោយ វិទ្យុអូស្រ្ដាលីនឹងនាំមកជូននូវបទសម្ភាសន៍បន្ដទៀត ដែលមានចំណុចសំខាន់ៗជាច្រើនដែលវិទ្យុអូស្រ្ដាលីបានសួរទៅក្រុមនេះ។
Labels: ព័ត៌មានជាតិ