You are here: »
Home
»
ព័ត៌មានជាតិ
»
លោក កឹមសុខាអះអាងថាមេធាវីអន្តរជាតិត្រៀមពិនិត្យភស្តុតាងបង្រ្កាបបាតុកម្មនៅផ្លូវវេងស្រេង
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា មេធាវីអន្តរជាតិ ត្រៀមពិនិត្យរាល់វត្ថុតាងនានា នៃព្រឹត្តិការណ៍បាញ់សម្លាប់ក្រុមកម្មករនៅសួនឧស្សាហកម្ម តាមផ្លូវវេងស្រេង កាលពីដើមខែមករា ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិរកយុត្តិធម៌។លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅព្រឹកថ្ងៃសុក្រនេះថា គណបក្សខ្លួន បានត្រៀមឯកសារគ្រប់គ្រាន់ សម្រាប់ផ្តល់ជូនមេធាវីអន្តរជាតិ ពិនិត្យ ដើម្បីដាក់ពាក្យប្តឹង រដ្ឋាភិបាល ឬអ្នកនៅពីក្រោយព្រឹត្តិការណ៍បាញ់សម្លាប់កម្មករ កាលពីដើមខែមករា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
(សំឡេងលោកកឹមសុខា)
សម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានពេបជ្រាយ និងមិនព្រួយបារម្ភ ចំពោះការដាក់ពាក្យបណ្តឹងណាមួយ របស់មេដឹកនាំគណបក្សប្រឆាំង ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនោះទេ។
ព្រឹត្តិការណ៍បង្ក្រាប ដោយហិង្សា របស់សមត្ថកិច្ច ទៅលើហ្វូងបាតុករទាមទារប្រាក់ខែគោល១៦០ដុល្លារក្នុង១ខែ កាលពីថ្ងៃទី២ និងទី៣ នៅតំបន់សេដ្ឋកិច្ចពិសេស សង្កាត់កំបូល និងនៅសួនឧស្សាហកម្មកាណាឌីយ៉ា បានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៥នាក់ និងរងរបួសកម្មករជិត ៤០នាក់។ ក្នុងហេតុការបង្ក្រាប ដែលសមត្ថកិច្ចចាត់ទុកថា ជាក្រុមអនាធិបតេយ្យនោះ សមត្ថកិច្ច ក៏បានចាប់ខ្លួនមេដឹកនាំសមាគម សកម្មជនសិទ្ធិមនុស្ស និងកម្មករសរុបចំនួន ២៣នាក់ដាក់ពន្ធនាគារ៕
Labels:
ព័ត៌មានជាតិ