នៅក្រុងហ្សឺណៃវ ប្រទេសស្វ៊ីស កិច្ចចរចាស្វែងរកដំណោះស្រាយសន្តិភាពអោយស៊ីរី រវាងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង បានបន្តធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ក្រោមវត្តមានរបស់លោក ឡាក់ដា ប្រាហ៊ីមី ជាបេសកជនអង្គការសហប្រជាជាតិ។កិច្ចព្រមព្រៀងមានការលូតលាស់ទៅមុខបន្តិច។ ក្រុមប្រឆាំងស៊ីរី និងរដ្ឋាភិបាលលោកអាសាដ បានព្រមព្រៀងគ្នា ពិភាក្សាគ្នាស្តីពីនយោបាយអន្តរកាលនៅស៊ីរី។
គួររំលឹកថា ក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយវិបត្តិស៊ីរី នៅទីក្រុងហ្សឺណែវលើកទី២ពេលនេះ នយោបាយអន្តរកាលស៊ីរី ដែលរដ្ឋាភិបាលលោកអាសាដ យល់ព្រមលើកយកមកពិភាក្សាជាមួយក្រុមប្រឆាំងស៊ីរីនោះ គឺស្របតាមសេចក្តីប្រកាស ក្នុងកិច្ចប្រជុំក្រុងហ្សឺណែវលើកទី១ កាលពីខែមិថុនា ឆ្នាំ២០១២។ គឺជាសេចក្តីប្រកាសតាក់តែងឡើងដោយប្រទេសមហាអំណាចជាច្រើន។ កាលពីថ្ងៃចន្ទ បេសកជនអង្គការសហប្រជាជាតិ លោកឡាក់ដា ប្រាហ៊ីមី បានសំណូមពរអោយភាគីទាំង២នៃកិច្ចចរចា បង្ហាញពីការយល់ឃើញរបស់ខ្លួន លើកិច្ចប្រជុំក្រុងហ្សឺណែវ លើកទី១នោះ។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងបានជួបចរចាគ្នា គិតចាប់ពីស៊ីរីធ្លាក់ក្នុងសង្គ្រាមរ៉ាំរ៉ៃ ជិត៣ឆ្នាំមកនេះ។ សង្គ្រាមស៊ីរីបានសម្លាប់មនុស្សជាង១សែន៣ម៉ឺននាក់មកហើយ។
ក្នុងកិច្ចពិភាក្សា រដ្ឋាភិបាលក្រុងដាម៉ាស និងក្រុមប្រឆាំង នៅមិនទាន់ចុះសម្រុងគ្នាស្រួលបួលនោះទេ។ ក្រុមប្រឆាំងស៊ីរីចង់អោយផ្តោតការចរចាលើការបង្កើតរដ្ឋាភិបាលអន្តរកាលជាមុនសិន ដើម្បីអោយការចរចាស្របតាមសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ២១១៨។ ប៉ុន្តែ រដ្ឋអំណាចស៊ីរីថ្វីបើបានយល់ព្រមចរចាពីនយោបាយអន្តរកាលក្តី ក៏បានលើកទៅវិញថា កិច្ចចរចាចំណុចដំបូង ស្របតាមសេចក្តីប្រកាសក្នុងកិច្ចប្រជុំក្រុងហ្សឺណែវលើកទី១ គឺត្រូវផ្តល់អាទិភាពលើការបញ្ចប់អំពើហិង្សានៅស៊ីរី និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ រដ្ឋាភិបាលលោកអាសាដ តែងចោទថា ក្រុមឧទ្ទាមមានពាក់ព័ន្ធជាមួយក្រុមភេរវជន ហើយត្រូវបានប្រទេសលោកខាងលិចជួយឧបត្ថម្ភទៀតផង។
ទោះជាកិច្ចពិភាក្សារវាងក្រុមប្រឆាំងស៊ីរី និងរដ្ឋាភិបាលលោកអាសាដ ហាក់បានចម្រើនទៅមុខបន្តិចក្តី បេសកជនអង្គការសហប្រជាជាតិប្រាហ៊ីមី គិតថា នឹងគ្មានការសម្រេចអ្វីពិសេស កើតឡើង ពេលកិច្ចពិភាក្សាជុំទី១ ត្រូវបញ្ចប់ នៅថ្ងៃសុក្រស្អែកនេះទេ។ ប៉ុន្តែ លោកសង្ឃឹមថា ការពិភាក្សាអាចផ្តល់ផ្លែផ្កា នៅជុំទី២។ កិច្ចពិភាក្សាជុំទី២ អាចចាប់បន្តធ្វើនៅសប្តាហ៍ក្រោយ។
ដោយឡែក ទាក់ទងនឹងការកំចាត់អាវុធគីមីវិញ រហូតដល់ពេលនេះ ស៊ីរីដឹកអាវុធគីមីគ្រោះថ្នាក់បំផុតចេញពីទឹកដីខ្លួន បានតិចជាង៥ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមប្រភពជិតដិតនឹងអង្គការហាមឃាត់អាវុធគីមី នៅថ្ងៃពុធម្សិលមិញ៕