ខណៈដែលរយៈពេល១សប្តាហ៍ មកហើយ ការប្រយុទ្ធ ដណ្តើម អំណាចគ្នា រវាងលោក ប្រធានាធិបតី សាល់វ៉ា គី(Salva Kiir) និងអតីតអនុប្រធានាធិបតីរបស់លោក រ៉េក ម៉ាចារ(Riek Machar) នៅតែមិនទាន់បញ្ចប់នៅឡើយនោះ អ.ស.ប បាននិយាយថា បានរកឃើញសាកសព ៤៣ នៅក្រុងបេនធីវ (Bentiu) នៅភាគខាងជើង និង២កន្លែងទៀត នៅរដ្ឋធានីជូបា(Juba) ។បុរសម្នាក់ នៅជូបា បាននិយាយថា ក្នុងចំណោមមនុស្ស ២៥០នាក់ ដែលលលោកបានរស់នៅជាមួយ មានតែមនុស្ស ១២នាក់ ប៉ុណ្ណោះ នៅរស់រានមានជីវិត ពេលដែលការប្រយុទ្ធបានផ្ទុះឡើង។
ការប្រយុទ្ធលើកដំបូង ផ្ទុះឡើង នៅរដ្ឋធានី កាលពីសប្តាហ៍មុន និងបានរីករាលដាល ទៅភាគខាងត្បូង ។
បើតាមសម្តីរបស់ក្រុមមន្ត្រីអ.ស.ប បាននិយាយថា យ៉ាងហោចណាស់ មនុស្ស៨០.០០០នាក់ បានផ្លាស់ប្តូរទីលំនៅ ដោយវិបត្តិនេះ ក្នុងនោះប្រហែល ពាក់កណ្តាល បានស្វែងរកទីជម្រក នៅមូលដ្ឋានអ.ស.ប ខណៈដែលពេលនេះ ការប្រយុទ្ធគ្នាបានរាលដល់រដ្ឋចំនួន ១០ហើយ៕
Labels: ព័ត៌មានអន្តរជាតិ