នៅថ្ងៃសោរ៍ចុងសប្តាហ៍នេះ ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ បានប្រាប់សារព័ត៌មាន អាអេហ្វប៉េ ជាផ្លូវការថា លោកបានចែកផ្លូវ លែងរួមរស់ជាមួយលោកស្រីវ៉ាឡេរី ទ្រីយែរ-វេឡឺ ទៀតហើយ។ ការប្រកាសពីការបែកបាក់គ្នានេះ ធ្វើឡើងតែ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការផ្ទុះរឿងអាស្រូវស្នេហាលួចលាក់រវាងលោកហូឡង់ និងតារាកំប្លែង ហ្សុយលី ហ្កៃយេត។នៅថ្ងៃអាទិត្យនេះ លោកស្រីវ៉ាឡេរី ជាអតីតជំទាវទី១នៅបារាំង បានបំពេញទស្សនកិច្ចនៅឥណ្ឌា ក្នុងក្របខណ្ឌមនុស្សធម៌ ដើម្បីគាំទ្រអង្គការបារាំងប្រយុទ្ធនឹងភាពអត់ឃ្លាន ហៅកាត់ថា អង្គការ ACF។
នៅប្រទេសបារាំង បន្ទាប់ពីរងការផ្ទុះរឿងអាស្រូវស្នេហាលួចលាក់ជាមួយតារាកំប្លែង ហ្សុយលី ហ្កៃយេត នៅទីបំផុត ប្រធានាធិបតីហ្វ្រង់ស៊័រ ហូឡង់ បានគូសបញ្ជាក់ពីរឿងផ្ទាល់របស់លោក។ ប្រធានាធិបតីបារាំង បានប្រាប់សារព័ត៌មានបារាំង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថា លោកបានចែកផ្លូវដើរជាមួយលោកស្រី វ៉ាឡេរី ទ្រីយែរវេឡឺ ហើយ។ កាលពីថ្ងៃព្រហស្បតិ៍មុន លោកហូឡង់ និងលោកស្រី វ៉ាឡេរី បានបរិភោគអាហារជាមួយគ្នា ដើម្បីរៀបចំការចែកផ្លូវជីវិតដាច់ពីគ្នា ជាផ្លូវការនេះ។
គួររំលឹកថា លោកស្រី វ៉ាឡេរី អាយុ៤៨ឆ្នាំ ជាអ្នកសារព័ត៌មាននយោបាយមួយរូប។ លោកស្រី និងលោកហូឡង់ មិនបានរៀបការនឹងគ្នាទេ។ កាលពីឆ្នាំ២០១០ លោកហូឡង់បានបង្ហាញជាផ្លូវការដល់សាធារណជន នូវទំនាក់ទំនងរវាងលោកនិងលោកស្រី វ៉ាឡេរី ជាគូប្រចាំជីវិត។ មុនមានទំនាក់ទំនងជាមួយវ៉ាឡេរី លោកហូឡង់ធ្លាប់មានកូន៤នាក់ ជាមួយអតីតគូជីវិតលោក គឺលោកស្រី សេហ្កូឡែន រ៉យយ៉ាល់ ដែលធ្លាប់ជាបេក្ខភាពប្រធានាធិបតីបារាំង ជុំទី២ កាលពីឆ្នាំ២០០៧ ប្រជែងនឹងលោកសាកូហ្ស៊ី។
នៅពេលនេះ លោកស្រី វ៉ាឡេរី អស់ឋានៈជាជំទាវទី១ នៅបារាំងទៀតហើយ។ ការសំរេចរបស់ប្រធានាធិបតីបារាំង ក្នុងការចែកផ្លូវដើរជាមួយលោកស្រីវ៉ាឡេរី ហាក់បានធ្វើអោយអ្នកនយោបាយមួយចំនួន មានការរីករាយ ព្រោះថា ពេលនេះ សារព័ត៌មាននានាដែលតែងតែចុះផ្សាយពីជីវិតផ្ទាល់ខ្លួន របស់តារា រឺថ្នាក់ដឹកនាំជាន់ខ្ពស់នានានោះ អាចបន្ថយការចាប់អារម្មណ៍លើរឿងផ្ទាល់ខ្លួនរបស់លោកហូឡង់។ ដូច្នេះ លោកហូឡង់អាចនឹងដកខ្លួនពីរឿងអាស្រូវ ហើយងាកមកចាប់អារម្មណ៍ពីបញ្ហាសំខាន់ជាងនេះ ដែលបារាំងកំពុងប្រឈមមុខ នោះគឺបញ្ហាជនគ្មានការងារធ្វើ ឳនភាពថវិកា រឺក៏បំណុលរបស់រដ្ឋជាដើម។
ដោយឡែក កន្លងមក ដោយសារតែលោកស្រី វ៉ាឡេរី និងលោកហូឡង់ មិនបានរៀបការជាមួយគ្នានោះ ធ្វើអោយមានការចោទសួរលើលក្ខន្តិកៈជំទាវទី១ នៅបារាំង។ ព្រោះថាជំទាវទី១ ថ្វីបើមិនមានប្រាក់ខែអ្វីក្តី តែមានសិទ្ធិសម្រេចថា ខ្លួនត្រូវធ្វើអ្វីក្នុងពេលប្រធានាធិបតីបារាំងកាន់អំណាច។ ហើយប្រាក់បៀវត្សអ្នកធ្វើការក្រោមបង្គាប់របស់ជំទាវទី១ គឺស្ថិតក្នុងបន្ទុករដ្ឋបារាំងទាំងស្រុង។ ដូច្នេះ អ្នកនយោបាយមួយចំនួនមិនចង់អោយរដ្ឋាភិបាលខ្ជះខ្ជាយរឿងចាយវាយឥតប្រយោជន៍នេះទេ៕
Labels:
ព័ត៌មានអន្តរជាតិ