បញ្ហាជាប់គាំងនយោបាយនៅកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទមិនទាន់ច្បាស់លាស់នៅឡើយ ថ្វីត្បិតតែគណបក្សឈ្នះឆ្នោតទាំងពីរ បានបង្ហាញជំហរចង់ឲ្យមានការចរចា រកដំណោះស្រាយសមស្របក៏ដោយ។
ក្រុមបញ្ញវ័ន មានព្រះសង្ឃ សាស្រ្តារ្យ បណ្ឌិត និងអង្គការពុំមែនរដ្ឋាភិបាល បានជួបជុំគ្នា ក្នុងវេទិកាតុមូល ដើម្បីស្វែងរកដំណោះស្រាយជាប់គាំងនយោបាយ នាពេលបច្ចុប្បន្ន។