អ្នកនាំចេញអង្ករនៅតែមានសុទិដ្ឋិនិយមចំពោះជោគជ័យនៅលើការនាំចេញអង្ករ ឲ្យបាន១លានតោននៅឆ្នាំក្រោយ។លោក គីម សាវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានមានប្រសាសន៍ថា ការនាំចេញត្រឹមឆ្នាំ ២០១៣ បានតែប្រមាណជាង ៤សែនតោន ប៉ុណ្ណោះ។ ប៉ុន្តែគេនៅតែសង្ឃឹមចំពោះផែនការនាំចេញ ។
(សំឡេង លោក គីម សាវុធ)
លោកបានឲ្យដឹងទៀតថាប្រទេសបារាំងបានទិញអង្ករច្រើនជាងគេពីកម្ពុជាក្នុងចំណោមប្រទេសទាំង៥២ ដែលទិញអង្ករពីកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញអង្ករនៅឆ្នាំ២០១៣ មានចំនួន ៣៨ម៉ឺនតោនអង្ករដែលកើន ៥១% ធៀបនឹងឆ្នាំ២០១២។
តែទោះជាយ៉ាងណាក្តី ក្រុមអ្នកនាំចេញអង្ករបានបង្ហាញអំពីការលំបាកក្នុងការនាំចេញអង្ករលើការដឹកជញ្ជូន និងការខ្ចីប្រាក់ពីធនាគារ។
ជាមួយគ្នានេះ លោក គីម សាវុធ បានបង្ហាញអំពីការលំបាក ដែលជាឧបសគ្គចំពោះការនាំចេញអង្កររបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ នៅពេលមានការប្រែប្រួលតម្លៃអង្ករ។
(សំឡេង លោក គីម សាវុធ)
លោក កីម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងនេះបានជួយរកទីផ្សារសម្រាប់អង្ករកម្ពុជា។
ជាមួយគ្នានេះ លោកបានជំរុញដល់ការនាំចេញអង្ករឲ្យបានល្អប្រសើរ។
(សំឡេង លោក កីម ស៊ីថន)
ក្រុមអ្នកនាំចេញអង្ករបានសំណូមពរឲ្យកសិករប្តូរពូជស្រូវដែលមានតម្លៃខ្ពស់ និងបង្កើនទិន្ឋផលដើម្បីជួយផ្គត់ផ្គង់ការនាំចេញអង្ករឲ្យបាន ១លានតោននៅឆ្នាំក្រោយនេះ៕
Labels: ព័ត៌មានជាតិ