នៅក្នុងនាទីសេដ្ឋកិច្ចនិងទីផ្សារនៅសប្ដាហ៍នេះ លោកសរ សុវណ្ណារ៉ា សូមធ្វើការបង្ហាញជូនលោកអ្នកនាងអំពី របៀបកែច្នៃត្រី ដើម្បីគុណភាពនិងមានសុវត្ថិភាព សម្រាប់ការធ្វើពាណិជ្ជកម្ម។ប្រមាណ២ឆ្នាំហើយ ដែលគម្រោងកែច្នៃត្រី ដើម្បីសុវត្ថិភាព និងគុណភាព សម្រាប់ធ្វើពាណិជ្ជកម្ម បានចាប់ផ្តើមបណ្តុះបណ្តាលកសិករឲ្យចេះកែច្នៃត្រីបែបថ្មី។
គម្រោងនេះ បានធ្វើឲ្យការផ្តល់ជំនាញបច្ចេកទេសដល់សិប្បកម្មខ្នាតតូច នៅតំបន់ទឹកសាប ជុំវិញបឹងទន្លេសាប និងខេត្តតាមឆ្នេរសមុទ្រ ចេះអំពីរបៀបកែច្នៃត្រី របៀបរក្សាទុក និងវេចខ្ចប់ផលិតផលសម្រាប់ទីផ្សារ៕