នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលក្រុងម៉ានីល និងក្រុមឧទ្ទាមអ៊ីស្លាមរំដោះម៉ូរ៉ូ ដែលស្ថិតនៅភាគខាងត្បូងប្រទេស បានប្រកាសទាំងអស់គ្នាថា ភាគីទាំង២នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ក្នុងប៉ុន្មានសប្តាហ៍ក្រោយនេះហើយ។ កិច្ចព្រមព្រៀងសន្តិភាពនេះ នឹងជួយហ្វីលីពីនបិទបញ្ចប់ការបះបោរហិង្សាក្នុងប្រទេស តាំងពីឆ្នាំ១៩៧០មក។
នៅហ្វីលីពីន រដ្ឋាភិបាល និងក្រុមឧទ្ទាមនៅភាគខាងត្បូងប្រទេស ឈ្មោះថា រណសិរ្សអ៊ីស្លាមរំដោះម៉ូរ៉ូ ហៅកាត់ថា MILF បានប្រកាសនៅថ្ងៃអាទិត្យនេះទាំងអស់ថា នឹងចុះហត្ថលេខាជាមួយគ្នា លើកិច្ចព្រមព្រៀងសន្តិភាពទូទៅមួយ ក្នុងខែកុម្ភៈ រឺក៏ខែមិនា ឆាប់ៗខាងមុខនេះហើយ។
ប្រធានាធិបតីបេនីញ៉ូ អាគីណូ សង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាម នឹងចូលជាធរមាន មុនពេលលោកបញ្ចប់អាណត្តិគ្រប់គ្រងប្រទេស នៅពាក់កណ្តាលឆ្នាំ២០១៦។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងសន្តិភាព នឹងជួយហ្វីលីពីនអោយបិទបញ្ចប់ហិង្សាបះបោរ ក្នុងប្រទេស ដែលបានសម្លាប់មនុស្សជិត១សែន៥ម៉ឺននាក់ តាំងពីទសវត្សឆ្នាំ១៩៧០មក។
គួររំលឹកថា កិច្ចចរចាស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលហ្វីលីពីន ជាមួយក្រុមឧទ្ទាមបានចាប់ផ្តើមឡើង តាំងពីឆ្នាំ១៩៩៦មក។ យោងតាមតំណាងក្រុមឧទ្ទាមរណសិរ្សរំដោះម៉ូរ៉ូ ការចរចាតែងជួបភាពលំបាក ប៉ុន្តែភាគីទាំងពីរនៅតែបន្តជឿជាក់មុតមាំ និងសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក។ អ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវគោរពតាមពេលវេលាកំណត់នៃការចុះហត្ថលេខា ដើម្បីអាចសម្រេចចេញនូវកិច្ចព្រមព្រៀងចុងក្រោយមួយ មុនពេលប្រធានាធិបតីអាគីណូ ចប់អាណត្តិ។
ដោយឡែក រដ្ឋាភិបាលក្រុងម៉ានីល និងក្រុមឧទ្ទាមមិនបានគូសបញ្ជាក់ពីការដាក់អាវុធរបស់ក្រុមឧទ្ទាមរំដោះម៉ូរ៉ូ ១ម៉ឺន២ពាន់នាក់ ស្របតាមកិច្ចព្រមព្រៀងដំបូងដែលបានចុះហត្ថលេខា ក្នុងខែតុលាឆ្នាំ២០១២នោះទេ។ កិច្ចព្រមព្រៀងកាលណោះ តំរូវអោយសកម្មជនក្រុមឧទ្ទាមម៉ូរ៉ូ ទាំងអស់នេះ ដាក់អាវុធចុះ ឈប់ទាមទារឯករាជ្យតំបន់កោះមីនដាណាវ នៅភាគខាងត្បូងហ្វីលីពីន។ ហើយជាការផ្តោះប្តូរ ក្រុមឧទ្ទាមទទួលបានប្រាក់កាស និងអំណាចគ្រប់គ្រងពីរដ្ឋាភិបាលមួយចំណែក៕
Labels:
ព័ត៌មានអន្តរជាតិ