នៅក្រុងវ៉ាស៊ីនតោន ក្នុងខែសីហាខាងមុខនេះ សហរដ្ឋអាមេរិកនឹងរៀបចំជំនួបកំពូលផ្ទាល់រវាងមេដឹកនាំខ្លួន ជាមួយមេដឹកនាំបណ្តាប្រទេសអាហ្វ្រិកនានា។ កន្លងមក ប្រទេសធំៗដទៃទៀត បែបយ៉ាងបារាំង តួកគី ចិន ជប៉ុន រឺក៏ឥណ្ឌា ធ្លាប់មានជំនួបកំពូលទៀងទាត់ ជាមួយបណ្តាប្រទេសអាហ្វ្រិករួចមកហើយ។ ដូច្នេះ អាមេរិកមិនអាចប្រហែសខ្លួន អោយប្រទេសទាំងនេះ ចែចង់ដណ្តើមយកទីផ្សារអាហ្វ្រិកបានស្រួលទៀតឡើយ។ ក្រុងវ៉ាស៊ីនតោន កំពុងរកមធ្យោបាយធ្វើយ៉ាងណា អាចក្តោបក្តាប់ទីផ្សារនៅទ្វីបអាហ្វ្រិក បន្តប្រជែងជាមួយប្រទេសទាំងអស់នេះ។
ក្រុងវ៉ាស៊ីនតោនដឹងច្បាស់ថា អាហ្វ្រិកជាទីកន្លែង ជាព្រំដែនចុងក្រោយគេ ក្នុងដំណើរការអភិវឌ្ឍន៍ពិភពលោក។ ក្នុងចំណោមប្រទេស៩ ដែលជួបកំណើនក្នុងពិភពលោក ប្រទេសចំនួន៥ ជាប្រទេសអាហ្វ្រិក។ មហាអំណាចអាស៊ី ដូចជាចិន ជប៉ុន រឺក៏ឥណ្ឌា រឺក៏មហាអំណាច អឺរ៉ុបបែបយ៉ាងប្រទេសបារាំង កំពុងតែស្វែងរកផលចំណេញនៅអាហ្វ្រិក គួរអោយកត់សម្គាល់។ បារាំងមានអាទិភាពនៅអាហ្វ្រិក ដោយសារតែជាប់ប្រវត្តិទំនាក់ទំនងយូរលង់ជាមួយអាហ្វ្រិក ប៉ុន្តែ ចិនបានចូលមកប្រជែងវាយលុកទីផ្សារអាហ្វ្រិក។ តែជាង១០ឆ្នាំប៉ុណ្ណោះ ចិនបានធ្វើអោយបារាំងបាត់បង់ចំណែកទីផ្សារខ្លួនដល់ទៅពាក់កណ្តាល។ ទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគី ចិន-អាហ្វ្រិក បានកើនសន្ធឹកសន្ធាប់ ពី១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០០០ ដល់ជាង១៦០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១។ ចិនបានវ៉ាដាច់អាមេរិក ក្នុងផ្នែកពាណិជ្ជកម្មនៅអាហ្វ្រិក តាំងតែពីឆ្នាំ២០០៩ម្ល៉េះ។
ដូច្នេះ ចិនជាគូប្រជែងគ្រប់ផ្នែកសម្រាប់អាមេរិកនោះ រឹតតែធ្វើអោយអាមេរិកបារម្ភខ្លាំង។ អាមេរិកមិនអាចប្រហែសបានឡើយ។ ចិនដណ្តើមទីផ្សារនៅអាហ្វ្រិកបានស្រួលជាងអាមេរិក ត្រង់ថា ចិនមិនរវល់នឹងរឿងរ៉ាវនយោបាយផ្ទៃក្នុងអាហ្វ្រិកនោះទេ។
រដ្ឋាភិបាលចិនធ្លាប់ប្រកាសមិនលូកលាន់កិច្ចការផ្ទៃក្នុងអាហ្វ្រិក ខុសពីរដ្ឋាភិបាលអាមេរិកដែលតែងទាមទារអោយមេដឹកនាំអាហ្វ្រិកបង្ហាញតម្លាភាពក្នុងការគ្រប់គ្រងប្រទេស បែបយ៉ាងការគោរពលទ្ធិប្រជាធិបតេយ្យ ការប្រយុទ្ធអំពើពុករលួយជាដើម។ ដូច្នេះ ប្រាកដណាស់ថា ទំនាក់ទំនងរវាងអាមេរិកនិងអាហ្វ្រិក ជួបនឹងភាពតានតឹងចៀសមិនរួច ខុសពីចិនដែលប្រើក្បួន ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ។ ដោយឡែក ចំពោះផ្នែកនយោបាយ ចិនមានភាពឆ្លាតវៃ។ ចិនធ្លាប់បញ្ជូនទ័ពខ្លួនទៅជួយម៉ាលី ក្នុងក្របខណ្ឌបេសកកម្មអង្គការសហប្រជាជាតិ ពង្រឹងស្ថិរភាពសន្តិសុខទីនោះ។ ដូច្នេះ ចិនបានពង្រឹងឥទ្ធិពលនយោបាយខ្លួន នៅអាហ្វ្រិកផងដែរ ក្នុងនាមជាអ្នកជួយការពារសន្តិសុខអាហ្វ្រិក។ រីឯអាមេរិកធ្លាប់បានបង្ហាញពីបំណងល្អ ចង់អោយអាហ្វ្រិកជួបកំណើន តាមរយៈទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្មរវាងខ្លួន ជាមួយអាហ្វ្រិក។ ប៉ុន្តែ អាមេរិកហាក់នៅញញើតញញើមក្នុងការសន្យាជួយការពារសន្តិសុខអាហ្វ្រិក ប្រឈមនឹងការគំរាមពីសំណាក់ក្រុមឧទ្ទាមអាល់កៃដា។ ក្រុងវ៉ាស៊ីនតោនធ្លាប់លើកឡើងថា មានតែរដ្ឋាភិបាលនិងប្រជាជនអាហ្វ្រិកផ្ទាល់ប៉ុណ្ណោះ ដែលអាចដោះស្រាយរឿងសុវត្ថិភាពសន្តិសុខនេះបាន។
នៅពេលនេះ ចិននិងប្រទេសធំៗជាច្រើនទៀត ដូចជាបារាំង តួកគី ឥណ្ឌា ជប៉ុន កំពុងឈានមុខក្នុងទីផ្សារនៅអាហ្វ្រិក។ ដូច្នេះ អាមេរិកមិនអាចបន្តនយោបាយតានតឹងជាមួយអាហ្វ្រិកទៀតបានឡើយ។ ដើម្បីសំរួលភាពតានតឹងនេះ លោកអូបាម៉ាធ្លាប់បានប្រកាស កន្លងមកថា គ្មានសង្គ្រាមត្រជាក់កំពុងកើតឡើង នៅអាហ្វ្រិកនោះទេ។ តាមរយៈការរៀបចំអោយមានកិច្ចជំនួបកំពូលជាមួយអាហ្វ្រិក នៅខែសីហាខាងមុខ អាមេរិកបានបន្ទន់ជំហរខ្លួន និងបង្ហាញការខិតខំជំរុញទំនាក់ទំនង អោយបានស្អិតរមួតជាមួយបណ្តាប្រទេសអាហ្វ្រិក។ ហើយជំនួបកំពូលនេះ ក៏ជាឱកាសអោយអាមេរិកសន្យាការពារសន្តិសុខជួយអាហ្វ្រិកអោយបានទូលំទូលាយ ច្បាស់លាស់ជាងមុនផងដែរ។
ដោយឡែក មេដឹកនាំអាហ្វ្រិកមិនបានឆោតល្ងង់ ចាញ់ពាក្យសំដីផ្អែមល្ហែមរបស់អាមេរិកនោះទេ។ បណ្តាប្រទេសអាហ្វ្រិកដឹងច្បាស់ណាស់ថា អាមេរិក ក៏ដូចជាអ្នកចែចង់ខ្លួនផ្សេងៗដែរ គឺសុទ្ធតែចង់បានប្រយោជន៍ទាំងអស់ ព្រោះថា អាហ្វ្រិកសំបូរវត្ថុធាតុដើម ដូចជាប្រេង រ៉ែ ឧស្ម័នធម្មជាតិ មាស រឺក៏ត្បូងថ្មមានតម្លៃផ្សេងៗ។
ពេលនេះ អាហ្វ្រិកចង់អោយការវិនិយោគរបស់អាមេរិក ក៏ដូចជាការវិនិយោគរបស់ប្រទេសដទៃទៀត ត្រូវធ្វើយ៉ាងណាផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនអាហ្វ្រិក តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៏ ដែលចេញមកពីគំនិតអាហ្វ្រិកផ្ទាល់តែម្តង។ អាហ្វ្រិកចង់អោយអាមេរិកជួយខ្លួនក្នុងផ្នែកកសិកម្ម ព្រោះអាមេរិកមានបទពិសោធន៍ផ្នែកនេះ ហើយអាហ្វ្រិកក៏នៅមានដីខ្លះ នៅមានជីជាតិ សម្រាប់ធ្វើកសិកម្មដែរ។ លើសពីនេះ អាហ្វ្រិកចង់នាំចេញផលិតផលច្រើនផ្សេងទៀត ទៅសហរដ្ឋអាមេរិក។ ដូច្នេះ អាហ្វ្រិកចង់អោយយុទ្ធសាស្ត្រចែចង់របស់អាមេរិកក្នុងទិសដៅវិនិយោគ ពាណិជ្ជកម្មនោះ ផ្តល់ផលចំណេញដូចគ្នាដល់សេដ្ឋកិច្ចអាហ្វ្រិក៕