នៅថ្ងៃសុក្រនេះ ឧត្តមស្នងការអ.ស.បទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា HCR បានបើកការស៊ើបអង្កេតលើអូស្ត្រាលី ក្នុងបទសង្ស័យថា កងម៉ារីនអូស្ត្រាលីបានធ្វើបាបជនភៀសខ្លួនតាមកប៉ាល់ ដើម្បីបញ្ជូនកប៉ាល់ដឹកជនភៀសខ្លួនទាំងនោះ អោយត្រលប់ទៅឥណ្ឌូណេស៊ីវិញ។ ការបញ្ជូនកប៉ាល់ដឹកជនភៀសខ្លួន អោយត្រលប់ទៅឥណ្ឌូណេស៊ីវិញ គឺជានយោបាយការពារព្រំដែន របស់រដ្ឋាភិបាលអូស្ត្រាលី។
ឧត្តមស្នងការអ.ស.បទទួលបន្ទុកជនភៀសខ្លួន HCR បានប្រកាសបើកការស៊ើបអង្កេតលើអូស្ត្រាលី ក្នុងបទសង្ស័យថា កងម៉ារីនអូស្ត្រាលីបានធ្វើបាបជនភៀសខ្លួនក្នុងកប៉ាល់ជាច្រើននាក់ ក្នុងក្របខណ្ឌរុញបញ្ជូនកប៉ាល់ដឹកជនភៀសខ្លួនទាំងនោះ អោយត្រលប់ទៅឥណ្ឌូណេស៊ីវិញ។ ជនភៀសខ្លួនទាំងនោះ សុទ្ធតែជាអ្នកដែលមកសុំសិទ្ធិជ្រកកោន។
ជនភៀសខ្លួនជនជាតិស៊ូដង់ម្នាក់ បានប្រាប់សារព័ត៌មានបារាំង អា អេហ្វ ប៉េ AFP ថា កងម៉ារីនអូស្ត្រាលីបានចាប់កប៉ាល់ដឹករូបគាត់ និងអ្នកភៀសខ្លួនច្រើននាក់ទៀត ដែលបានឆ្លងពីឥណ្ឌូណេស៊ី ទៅអូស្ត្រាលី។ កងម៉ារីនទាំងនោះបានដាក់ខ្នោះអ្នកនៅលើកប៉ាល់ច្រើននាក់ ហើយបានបង្ខំអោយជនភៀសខ្លួនមួយចំនួន ប៉ះពាល់ផ្នែកម៉ាស៊ីនទូក ដែលមានសីតុណ្ហភាពក្តៅខ្លាំង ធ្វើអោយរលាកដៃធ្ងន់ធ្ងរ។ កងម៉ារីនអូស្ត្រាលីមិនព្រមផ្តល់ទឹកអោយជនភៀសខ្លួនផឹកទេ ហើយថែមទាំងជេរពួកគេថា ជាស្វាមកពីអាហ្វ្រិកទៀតផង។
ឧត្តមស្នងការអ.ស.បទទួលបន្ទុកជនភៀសខ្លួននឹងស៊ើបអង្កេតផ្ទៀងផ្ទាត់ការសង្ស័យនេះ។ អង្គការ HCR សង្ឃឹមថា ប្រសិនបើអូស្ត្រាលីពិតជាបានធ្វើបាបជនភៀសខ្លួនមែន អាជ្ញាធរអូស្ត្រាលីអាចបើកការស៊ើបអង្កេតរឿងនេះ អោយបានរហ័សបំផុត។ លោក ស្កុត ម៉ូរីសសុន ជារដ្ឋមន្ត្រីផ្នែកអន្តោប្រវេសន៍អូស្ត្រាលី បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយលើកឡើងទៅវិញថា ការពោលអះអាងទាំងអស់នេះ គឺជាការភូតកុហក។
ចាប់តាំងពីបានឡើងកាន់អំណាចក្នុងខែកញ្ញា ឆ្នាំ២០១៣មក រដ្ឋាភិបាលអូស្ត្រាលីថ្មី ដែលជារដ្ឋាភិបាលអភិរក្សនិយមនោះ បានដាក់ចេញនយោបាយមួយ តំរូវថា រាល់ទូករឺកប៉ាល់ដឹកជនភៀសខ្លួន ធ្វើដំណើរមកពីឥណ្ឌូណេស៊ី ដើម្បីចូលអូស្ត្រាលីដោយខុសច្បាប់ នឹងត្រូវបញ្ជូនត្រលប់ទៅឥណ្ឌូណេស៊ីវិញ។ ដោយសារនយោបាយបញ្ជូនជនភៀសខ្លួនទៅឥណ្ឌូណេស៊ីវិញនេះ កងម៉ារីនអូស្ត្រាលីបានរំលោភដែនទឹកឥណ្ឌូណេស៊ី ជាច្រើនដង ធ្វើអោយរដ្ឋាភិបាលក្រុងហ្សាកាតា ខឹងសម្បារខ្លាំង។
រដ្ឋាភិបាលអូស្ត្រាលីអាណត្តិមុន ធ្លាប់បានចេញនយោបាយមួយដែរ តំរូវថារាល់ជនភៀសខ្លួនដែលឆ្លងសមុទ្រចូលទឹកដីអូស្ត្រាលី នឹងត្រូវបញ្ជូនទៅកាន់ប្រទេសទី៣ បែបយ៉ាង ប៉ាពូអាស៊ី នូវេល ហ្គីណេ។ យោងតាមច្បាប់អូស្ត្រាលី អូស្ត្រាលីអាចនឹងបដិសេធមិនផ្តល់សិទ្ធិសុំជ្រកកោន អោយដល់ជនបរទេស បើទោះជាការសុំជ្រកកោននោះ មានមូលដ្ឋានច្បាស់លាស់ក៏ដោយ៕

Labels: ព័ត៌មានអន្តរជាតិ