ចិនមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក ! សេដ្ឋកិច្ចដែលស៊ីរូងផ្ទៃក្នុងដោយអំពើពុករលួយ ក្នុងជួរថា្នក់ដឹកនាំកំពូលតែម្តង។ នេះបើតាមការបង្ហើបឱ្យដឹងរបស់ ក្រុមអ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតអន្តរជាតិ (International Consortium of Investigative Journalist)។ សាច់ញាតិក្រុមគ្រួសារមេ
ដឹកនាំកំពូលៗចិន មានជាអាទិ៍គ្រួសារត្រកូលលោកប្រធានាធិបតីស៊ី ជិនពីង លោកអតីតនាយករដ្ឋមន្ត្រី វេន ជាបាវ សុទ្ធបានប្រើល្បិចលួចលាក់លុយ នៅ បរទេសក្នុងប្រទេសដែលគេចាត់ទុកថា ជា “ឋានសួគ៌សារពើពន្ធ” ដើម្បីកុំឱ្យគេមើលឃើញជាសាធារណៈទំហំទ្រព្យធនដ៏មហាសាលរបស់ពួកគេ។
មានទីស្នាក់ការនៅក្រុងវ៉ាស៊ីនតោន ក្រុមអ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតអន្តរជាតិ បានរកឃើញ តាមរយៈឯកសារជាច្រើន ថាមានអតិថិជនចិន (ចិនប្រជាមានិត ចិនដីគោក និងហុងកុង) ប្រមាណជិត ២២០០០នាក់ មានឈ្មោះក្នុងបញ្ជីក្រុមហ៊ុនបរទេស “offshore” នៃបណ្តាប្រទេសជាឋានសួគ៌ាសារពើពន្ធ។ ក្នុងនោះរួមមានកំពូលស្ត្រីមហាសេដ្ឋីដ៏មានបំផុតរបស់ចិន លោកស្រី យង់ ហ៊ុយយ៉ាន ឬក៏អ្នកបង្កើតទីផ្សារព័ត៌មានវិទ្យាTencent
ប៉ុន្តែ ក្នុងសំណុំឯកសារមហាសម្ងាត់ទាំង២លាន៥សែន ដែលក្រុមអ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតអន្តរជាតិ ប្រមូលបាន អាចព្រលាត់ឱ្យស្គាល់ថាមេដឹកនាំនយោបាយកំពូលចិនជានរណា។ សមាជិកសភាប្រជាជនចិន សាច់ញាតិអតីតប្រធានាធិបតីចិន ហ៊ូ ជិនតាវ អតីតនាយករដ្ឋមន្ត្រីលោក លី ប៉េង (Li Peng) - លោក ដេង សៀពីង (Deng Xiaaoping) បិតាបើកចំហសេដ្ឋកិច្ចជាប្រមុខរដ្ឋាភិបាលចិនចុងទសវត្សរ៍ឆ្នាំ១៩៧០ សុទ្ធតែមានឈ្មោះក្នុងពិភពឋានសួគ៌សារពើពន្ធ ទាំងអស់ មិនខុសអ្វីពី ក្រុមសាច់ញាតិលោក ស៊ីជិនពីង ប្រធានាធិបតីចិនបច្ចុប្បន្ន និង លោកវេន ជាបាវ អតីតនាយករដ្ឋមន្ត្រីពីឆ្នាំ២០០៣-២០១៣ ដែលធ្លាប់ជួបរឿងអាស្រូវអ្នកកាសែតរកឃើញទ្រព្យមហាសាលរបស់ក្រុមគ្រួសារកាលពីឆ្នាំ២០១២ឡើយ។
បើតាមការលម្អិតរបស់ក្រុមស៊ើបអង្កេតអន្តរជាតិនេះដដែល ម្ចាស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ ដែលបានក្លាយជាបងថ្លៃរបស់លោក ស៊ី ជិនពីង នៅឆ្នាំ២០០៦ មានលាក់ទ្រព្យធន៥០% នៅកោះ Vierges អង់គ្លេស ដោយប្រើឈ្មោះក្រុមហ៊ុនExcellence Effort Property Development។ ចំណែកកូនប្រុសលោក វេន ជាបាវ ក៏បានចូលក្នុងពិភពឋានសួគ៌សារពើពន្ធនេះដូចគ្នា ក្រោមឈ្មោះក្រុមហ៊ុនដែលមានអ្នកដឹកនាំនិងម្ចាស់ភាគហ៊ុនទោល គឺលោក វេន យ៉ុងសុង។
៩០%នៃអ្នកមានចិនដីគោក តែងប្រើឈ្មោះក្រុមហ៊ុនបរទេស មកពីកោះViergesរបស់អង់គ្លេស ដោយមានជំនួយពីបស្ចឹមប្រទេស ៧%ទៅលាក់លុយននៅកោះSamoa និង៣% នៅតំបន់ឋានសួគ៌សារពើពន្ធផ្សេងទៀត។
មានក្រុមហ៊ុនរកស៊ី ធ្វើវិនិយោគ មិនមែនជាខុសច្បាប់អ្វីទេ ប៉ុន្តែជាទូទៅ ដើម្បីប្រយោជន៍និងបានចំណេញការប្រើប្រាស់ទំនាក់ទំនងនិងឥទ្ធិពលោក គឺមានពេញផ្ទៃនៃរដ្ឋាភិបាលកុម្មុយនិស្តចិន។
ភាពមានបានរបស់អ្នកនាំចិន ជាសំណុំរឿងរលាក មិនត្រូវបានអនុញ្ញាតិឱ្យលើកយកមកនិយាយ ព្រោះអ្នកទទួលខុសត្រូវជាន់ខ្ពស់ចិន ជាផ្លូវការត្រូវបំរើប្រជាជនដោយគ្មានទាមទារប្រយោជន៍។ តែការបង្ហើបបង្ហាញនេះ ធ្លាក់មកពីរបីថ្ងៃក្រោយពី លោក វេនជាបាវ បានបោះផ្សាយភាពស្អាតស្អំ មិនបានប្រើឥទ្ធិពលដើម្បីប្រយោជន៍គ្រួសារ៕