ក្នុងទស្សនកិច្ចនេះ អង់គ្លេសនិងចិនបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន១០ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអវកាស វប្បធម៌ និងការការពារកម្មសិទ្ធបញ្ញា។នាយករដ្ឋមន្ត្រីអង់គ្លេស ដាវីដ ខាំម៉ឺរ៉ុន បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង តាំងពីថ្ងៃអាទិត្យម្ល៉េះ ដោយមានអមដំណើរដោយគណប្រតិភូផ្នែកពាណិជ្ជកម្មដល់ទៅជាងមួយរយនាក់។ អង់គ្លេសចង់លើកតំកើងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន អោយបានរឹងមាំ ព្រមទាំងបានចុះហត្ថលេខាជាមួយចិន លើកិច្ចសន្យាចំនួន១០ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអវកាស វប្បធម៌ និងការការពារកម្មសិទ្ធបញ្ញា។ កិច្ចព្រមព្រៀងនេះក៏មានចែងពីផ្នែករថភ្លើងល្បឿនលឿន និងការវិនិយោគរបស់ចិនក្នុងវិស័យនុយក្លេអ៊ែរផងដែរ។
នៅថ្ងៃចន្ទនេះ នៅចំពោះមុខនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង លោកដាវីដ ខាម៉ឺរ៉ុន បានសន្យាថា នឹងប្រឹងប្រែងដើម្បីអោយសហភាពអឺរ៉ុប និងចិនអាចសំរេចចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយបាន។ នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានសន្យាខិតខំអោយសំរេចចេញនូវកិច្ចព្រមព្រៀងផ្នែកដោះដូរពាណិជ្ជកម្មសេរី រវាងអាមេរិកនិងចិនផងដែរ។ អង់គ្លេសចង់បង្ហាញថា ខ្លួនបើកចំហរដល់អ្នកវិនិយោគចិនច្រើនជាងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ព្រោះថា ប្រទេសអឺរ៉ុបមួយចំនួនតែងចង់ដាក់របាំងពាណិជ្ជកម្មដល់ចិន ចង់អោយចិននៅឯកា។ កាលពីខែតុលា រដ្ឋមន្ត្រីហរិញ្ញវត្ថុអង់គ្លេស លោក ចច អូសស្បន បានមកទស្សនកិច្ចនៅក្រុងប៉េកាំង និងបានផ្តល់ភ្លើងខៀវដល់អ្នកវិនិយោគចិន សំរាប់គំរោងនុយក្លេអ៊ែរនៅអង់គ្លេសរួចមកហើយ។
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស នៅប្រទេសចិន ជាទស្សនកិច្ចលើកទី១ គិតចាប់ពីខែមេសាឆ្នាំ២០១២មក ពីពេលលោកខាំម៉ឺរូន បានជួបជាមួយសម្តេចសង្ឈទីបេ ដាឡៃ ឡាម៉ា ធ្វើអោយទំនាក់ទំនងការទូតរវាងអង់គ្លេសនិងចិន មានភាពល្អក់កករ។ កាលពីដើមឆ្នាំ២០១៣កន្លងទៅ លោកខាំម៉ឺរូន បានលើកឡើងថា លោកមិនគាំទ្រឯករាជ្យភាពរបស់ទីបេដាច់ខាត ហើយក៏គ្មានគំរោងជួបជាមួយដាឡៃ ឡាម៉ាជាថ្មីទៀតដែរ។
ដោយឡែក ក្នុងដំណើរទស្សនកិច្ចនៅចិន នាយករដ្ឋមន្ត្រីអង់គ្លេសបានលើកឡើងយ៉ាងខ្លី ពីបញ្ហាសិទ្ធិមនុស្ស និងបានស្វាគមកំណែទម្រង់ដែលចិនបានប្រកាសកាលពីខែវិច្ឆិកាមុននេះ ទាក់ទងនឹងការគ្រប់គ្រង ព្រមទាំងការការពារសិទ្ធិមនុស្សតាមផ្នែកច្បាប់៕
Labels:
ព័ត៌មានអន្តរជាតិ