ប្រមុខការពារជាតិអាមេរិក ឆាក់ ហាហ្កែល បានប្រកាសនៅថ្ងៃសៅរ៍នេះថា កងទ័ពអាមេរិកនឹងបន្តវត្តមានរបស់ខ្លួន នៅតំបន់ឈូងសមុទ្រពែរស៍បន្តទៀត ថ្វីបើកន្លងមក ប្រទេសមហាអំណាច៥+១ បានសំរេចចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅក្រុងហ្សឺណែវក្តី។ អាមេរិកអះអាងធានាសុវត្ថិភាពសន្តិសុខ ការពារតំបន់ឈូងសមុទ្រពែរស៍ ព្រោះប្រទេសអារ៉ាប់នានានៅតំបន់នេះ
តែងបារម្ភខ្លាចថាអាមេរិកដកទ័ពមួយចំនួន ចេញពីតំបន់។នៅថ្ងៃសៅរ៍នេះ នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ក្នុងសន្និសីទមួយស្តីពីសុវត្ថិភាពសន្តិសុខតំបន់ ប្រមុខការពារជាតិអាមេរិក លោក ឆាក់ ហាហ្កែល បានគូសបញ្ជាក់ឡើងវិញថា អាមេរិកនឹងបន្តវត្តមានយោធារបស់ខ្លួន នៅតំបន់ឈូងសមុទ្រពែរស៍បន្តទៀត ថ្វីបើប្រទេសមហាអំណាច៥+១ មានអាមេរិក ចិន រុស្ស៊ី អង់គ្លេស បារាំងនិងអាល្លឺម៉ង់ បានសំរេចចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ នៅក្រុងហ្សឺណែវ ក្នុងពេលកន្លងមកក្តី។
គួរបញ្ជាក់ថា បន្ទាប់ពីមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្រុងហ្សឺណែវមក បណ្តាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រពែរស៍ ព្រួយបារម្ភថា អាមេរិកអាចដកទ័ពមួយចំនួន ចេញពីតំបន់នេះ។ លោក ឆាក់ ហាហ្កែល បានបញ្ជាក់ឡើងវិញថា កងទ័ពអាមេរិកនឹងបន្តវត្តមានខ្លួន នៅតំបន់ឈូងសមុទ្រពែរស៍ជាមួយកងកម្លាំងប្រមាណ ៣ម៉ឺន៥ពាន់នាក់។ ប្រមុខការពារជាតិអាមេរិក ក៏បានលើកឡើងផងដែរ ពីសម្ភារៈ និងអាវុធយោធា ដែលបន្តស្ថិតនៅក្នុងតំបន់ មានដូចជា រ៉ាដា យន្តហោះគ្មានមនុស្សបើក នាវាចំនួន៤០គ្រឿង ប្រព័ន្ធការពារមីស៊ីលផ្សេងៗ ព្រមទាំងយន្តហោះយោធាអាមេរិកជាច្រើនគ្រឿងផងដែរ។
លោក ឆាក់ ហាហ្កែល បានរំលឹកអោយបណ្តាប្រទេសឈូងសមុទ្រពែរស៍ ចៀសវាងការយល់ច្រឡំថា កិច្ចព្រមព្រៀងដៃលប្រទេសមហាអំណាចបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ អាចធ្វើអោយអាមេរិកបញ្ឈប់ការសន្យាការពារសន្តិសុខក្នុងតំបន់ឈូងសមុទ្រពែរស៍។
ប្រមុខការពារជាតិអាមេរិកនឹងបន្តទស្សនកិច្ចរបស់លោក ក្នុងតំបន់ ដោយត្រូវបន្តដំណើរទៅអារ៉ាប៊ី សាអ៊ូឌីត នៅថ្ងៃចន្ទខាងមុខនេះ រួចបន្តទៅប្រទេសកាតារទៀត។ ទស្សនកិច្ចរបស់លោក ហាហ្កែល ក្នុងតំបន់នេះ គឺដើម្បីអះអាងពីការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះបណ្តាប្រទេសឈូងសមុទ្រពែរស៍ បើទោះជាអាមេរិក និងប្រទេសអារ៉ាប់ទាំងនេះ មានការយល់ឃើញផ្សេងគ្នា ពីបញ្ហាអ៊ីរ៉ង់ និងស៊ីរីក្តី៕