ពលរដ្ឋ​ខេត្ត​ព្រៃវែង​តវ៉ា​ឲ្យ​ដោះ​លែង​បុរស​ម្នាក់​ចេញ​ពី​គុក



ពលរដ្ឋ​តវ៉ា​ព្រៃវែង ៦១០
បុរស​វ័យ ៤០​ជាង​ម្នាក់​នៅ​ខេត្ត​ព្រៃវែង ត្រូវ​បាន​តុលាការ​ដោះ​លែង​ចេញ​ពី​គុក​ខេត្ត​ស្វាយរៀង រយៈពេល​ប៉ុន្មាន​ម៉ោង ក្រោយ​អ្នក​ភូមិ​បាន​លើក​គ្នា​តវ៉ា​រួច​មក។
បុរស​ឈ្មោះ ឡុង យឺន នៅ​ភូមិ​ព្រំ ឃុំ​ព្រែកព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ត្រូវ​បាន​តុលាការ​ចាប់​ដាក់​គុក​កាល​ពី​សប្ដាហ៍​មុន។ បុរស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​បាន​ទៅ​ស៊ី​ផឹក​ផ្ទះ​អ្នក​ភូមិ​ជិត​ខាង ហើយ​ប្ដី​ម្ចាស់​ផ្ទះ​ស៊ី​ផឹក​ចោទ​ថា បាន​បេះបួយ​ប្រពន្ធ​ខ្លួន រួច​ក៏​ប្ដឹង​ប៉ូលិស​ចាប់​ខ្លួន​ដាក់​គុក​ពី​បទ​បៀតបៀន​កេរ្តិ៍​ខ្មាស។
ក៏ប៉ុន្តែ នៅ​ថ្ងៃ​ទី​១៨ ធ្នូ នេះ ប្រជាពលរដ្ឋ​ចំនួន​ប្រហែល ២០០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ស្រុក​ពាមរ បញ្ជាក់​ប្រាប់​អាជ្ញាធរ​ថា បុរស​ឈ្មោះ ឡុង យឺន ជា​មនុស្ស​ល្អ​ទេ ហើយ​ត្រូវ​គេ​មួល​បង្កាច់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក អាជ្ញាធរ និង​មន្ត្រី​តុលាការ បាន​នាំ​គ្នា​ទៅ​ចរចា​ជាមួយ​ប្រធាន​គុក​ព្រៃវែង សុំ​ឲ្យ​ដោះ​លែង​បុរស​នោះ​មក​វិញ។

សូម​ស្ដាប់ និង​អាន​ព័ត៌មាន​នេះ​ពិស្ដារ ប្រភព៖RFA


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors