តំណាងសហគមន៍ នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នឹងយកញត្តិ ទៅដាក់នៅស្ថានទូតចិន ដើម្បីឲ្យជួយអន្តរាគមន៍ ទៅកាន់អ្នកវិនិយោគចិន ឲ្យបញ្ឈប់ការវិនិយោគ លើទំនប់វារីអគ្គិសនី នៅទន្លេស្រែពក និងទន្លេសេសាន។ ការសាងសង់ទំនប់វារីអគ្គិសនី នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី បោះទុនដោយអ្នកវិនិយោគចិន បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិផង និងប៉ះពាល់
ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ផង។ នេះបើតាមការបញ្ជាក់របស់តំណាងសហគមន៍ លោក មៀច មាន។ជាការស្វែងរកអន្តរាគមន៍ថ្មីមួយទៀត របស់ប្រជាសហគមន៍តាមដងទន្លេស្រែពក និងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ នោះគឺតំណាងប្រជាសហគមន៍ នឹងកាន់ញត្តិ យកទៅជូនឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅម៉ោង ៨ និង ៣០ នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ធ្នូស្អែកនេះ។
ញត្តិរបស់សហគមន៍ មានសំណើ ៣ ចំណុច ដើម្បីសុំឲ្យឯកអគ្គរដ្ឋទូតចិន អន្តរាគមន៍ ទៅកាន់ក្រុមហ៊ុនចិន ៣ ដែលបានបោះទុនវិនិយោគវារីអគ្គិសនី ៣ កន្លែង នៅទន្លេស្រែពក និងទន្លេសេសាន្ត ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ឲ្យដកភាគហ៊ុន ជាមួយក្រុមហ៊ុនក្នុងស្រុក ឈប់វិនិយោគ សាងសង់ទំនប់វារីអគ្គិសនីតទៅទៀត។
ការវិនិយោគវារីអគ្គិសនី របស់ក្រុមហ៊ុនចិន ដែលលោក មៀច មាន អ្នកសម្របសម្រួលបណ្តាញការពារទន្លេសេសាន ស្រែពក និងទន្លេសេកុង អះអាងថា ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាសហគមន៍ អ្នករស់នៅតាមដងទន្លេ នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ តាមតំណាងសហគមន៍ ធនធានធម្មជាតិ និងត្រីគ្រប់ប្រភេទ ក៏ត្រូវបំផ្លាញ ហើយប្រជាសហគមន៍ ក៏ត្រូវរុះរើលំនៅដ្ឋាន ដោយសារតែការអភិវឌ្ឍទំនប់វារីអគ្គិសនីទាំងនោះ។
មិនទាន់មានអត្ថាធិប្បាយពីឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អំពីគម្រោងដាក់ញត្តិរបស់ប្រជាសហគមន៍ ដើម្បីឲ្យបញ្ឈប់គំរោងវិនិយោគរបស់ចិន តាមទន្លេ នៅខេត្តភាគឥសាន្ត នៅឡើយទេ។
ជាការកត់សម្គាល់ នៅពេលនេះ ក្រុមហ៊ុនចិន សហការជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា គិតម៉េង កំពុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីសេសាន្តក្រោម២ ក្នុងខេត្តស្ទឹងត្រែង ខណៈដែលក្រុមហ៊ុនចិនពីរទៀត កំពុងតែសិក្សាពីផលប៉ះពាល់បរិស្ថាន ដើម្បីឈានទៅសាងសង់ទំនប់វារីអគ្គិសនី ២ទៀត នៅទន្លេសេសាន្តក្រោម ទី៣ និងនៅទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង និងនៅខេត្តរតនគិរី៕