ក្រុម​ការ​ងារ​​​បង្កា​​រ​​អំ​ពើ​​​ទា​រុណ​កម្ម​​​​​អ.ស.ប​ ជំ​រុញ​​​កម្ពុជា​​​បង្កើត​​​ស្ថាប័ន​​​ឯក​រាជ្យ​​​​តាម​ដាន​​​ការ​​ធ្វើ​​​ទារុ​ណក​ម្ម​​​ជាប់​ឃុំ​​



ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
ដោយ អ៊ឹម រចនា
អនុ ​គណៈ​កម្មការ​បង្កា​រ​អំពើ​ទារុណ​កម្ម នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ នៅ​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦​ធ្នូ បាន​ជំរុញ​កម្ពុជា ឲ្យ​បង្កើត​ស្ថាប័ន​ជាតិ​ឯក​រាជ្យ​មួយ ដើម្បី​តាម​ដាន និង​ឃ្លាំ​មើល ប្រ​ព្រឹត្ត​កម្ម​ទៅ​លើ​អ្នក​ជាប់​ឃុំ​។ សមាជិក ​នៃ​អនុ​គណៈ​កម្មការ​បង្ការ​​អំពើ​ទារុណ​កម្ម អំពាវ​នាវ​ដូច្នេះ នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ ទៅ​កាន់​កន្លែង​ឃុំ​ឃាំង​នានា​នៅ​កម្ពុជា ក្នុង​នោះ​រួម​មាន​ពន្ធនា​គារ ប៉ុស្តិ៍​ប៉ូលិស មជ្ឈ​មណ្ឌល​ស្ដារ​នីតិ​សម្បទា និង​កន្លែង​បន្សាប​សារ​ធាតុ​ញៀន​ជា​ដើម។
សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៦​ធ្នូ របស់​ក្រុម​ការ​ងារ​បង្កា​រ​អំពើ​ទារុណ​កម្ម​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ជំ​រុញ​កម្ពុជា​ ឲ្យ​បង្កើត​ស្ថាប័ន​ជាតិ​ឯក​រាជ្យ ដើម្បី​តាម​ដាន និង​ឃ្លាំ​មើល ប្រ​ព្រឹត្ត​កម្ម​ទៅ​លើ​អ្នក​ជាប់​ឃុំ ស្រប​តាម​ខ្លឹមសារ​នៃ​អនុសញ្ញា​ស្ដី​ពី​ការ​ប្រឆាំង​ការ​ធ្វើ​ទារុណ​កម្ម និង​ពិធី​សារ​បន្ថែម ក្នុង​នាម​កម្ពុជា​ជា​រដ្ឋ​ភាគី។ 

ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​សមាជិក​នៃ​អនុគណៈ​កម្មការ​បង្ការ​​អំពើ​ទារុណកម្ម បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន រយៈ​ពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី​១៣​ធ្នូ ទៅ​កាន់​កន្លែង​ឃុំឃាំង​នានា​នៅ​កម្ពុជា ក្នុង​នោះ​រួមមាន​ពន្ធនាគារ ប៉ុស្តិ៍​ប៉ូលិស មជ្ឈមណ្ឌល​ស្ដារ​នីតិ​សម្បទា និង​កន្លែង​បន្សាប​សារ​ធាតុ​ញៀន​ជា​ដើម​។

ជា​ដំណើរ​ទស្សនកិច្ច ដែល​ធ្វើ​ឡើង​ដើម្បី​កំណត់ ថា ​តើ​ស្ថានភាព​របស់​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា មាន​ភាពប្រសើរឡើង​ឬទេ ចាប់​តាំង​ពីមាន​​ដំណើរ​ទស្សនកិច្ច​របស់​អនុ​គណៈ​កម្មការ​បង្ការ​​អំពើ​ទារុណ​កម្ម នៅ​កម្ពុជា កាល​ពី​ឆ្នាំ២០០៩។ ក្រោយ​ដំណើរ​ទស្ស​កិច្ច​នៅ​ឆ្នាំ​២០១៣​នេះ គណៈ​ប្រតិ​ភូ​ក្រុម​ការ​ងារ​បង្ការ​​អំពើ​ទារុណ​កម្ម បាន​បង្ហាញ​ពី​ការ​សង្កេត​បណ្ដោះ​អាសន្ន​ទៅ​កាន់​អាជ្ញាធរ​កម្ពុជា ជា​សម្ងាត់​។

ប្រធាន​អនុ​គណៈ​កម្មការ​បង្កា​រ​ទារុណ​កម្ម លោក Malcolm Evans បាន​គូស​បញ្ជាក់​ថា ការ​រក​ឃើញ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​នេះ នឹង​ត្រូវ​រក្សា​ជា​ការ​សម្ងាត់ រហូត​ដល់​ពេល​ដែល​រដ្ឋា​ភិ​បាល​កម្ពុជា សម្រេចចិត្ត​បង្ហាញ​ជា​សាធារណៈ។ ប្រធាន​អនុ​គណៈ​កម្មការ​នេះ បន្ត​ថា ដំណើរ​ទស្សន​កិច្ច​លើក​នេះ ជា​ការ​បំភ្លឺ​មួយ ដែល​នឹង​ក្លាយ​ជា​គ្រឹះ​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ជាប់​ឃុំ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។

វិទ្យុ​បារាំង​អន្ដរជាតិ មិន​អាច​សុំ​ការ​បំភ្លឺ​ណា​មួយ​ពី លោក​គុយ ប៊ុន​សុន អគ្គនា​យក​នៃ​​អគ្គ​នាយកដ្ឋាន​ពន្ធនា​គា​រ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​អ្នក​ជាប់​ឃុំ​នៅ​កម្ពុជា បាន​ទេ។ ប៉ុន្តែ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្រសួង​មហា​ផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ផ្លាស់​ប្ដូរ​ឈ្មោះ​ពន្ធនា​គារ ទៅ​ជា​មន្ទីរ​អប់រំ​កែ​ប្រែ​វិញ។ ការ​ដូរ​ឈ្មោះ​នេះ គឺ​ចង់​បង្ហាញ​ពី​ទីកន្លែង​កែ​ប្រែ ដែល​ត្រូវ​ផ្តល់​ជំនាញ​ដល់​អ្នក​ទោស​ឲ្យ​ពួក​គេ​មាន​ចំណេះ នៅ​ពេល​ដែល​ចេញ​ទៅ​វិញ ពួក​គេ​នឹងមាន​មុខ​របរ ចៀស​វាង​ការ​ប្រ​ព្រឹត្ត​​បទ​ល្មើស​បន្ត​ទៀត​។

ជុំ​វិញ​បញ្ហា​នៃ​ភាព​មិន​ប្រ​ក្រតី​​នៅ​ក្នុង​ពន្ធ​នាគារ ដូច​ជា​ករណី​អ្នក​ទោស​ថ្មី​ទើប​នឹង​ចូល ត្រូវ​អ្នក​ទោស​ចាស់​វាយ​ធ្វើ​បាប ឬ​ក៏​សកម្មភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​នោះ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​បដិសេធ ដោយ​អះ​អាង​ថា មិនមាន​ទេ ចំពោះ​ការ​គ្រប់​គ្រង​ពន្ធនា​គារ​នា​ពេល​នេះ​៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors