រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកហោ ណាំហុង និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុន hisuke j. Sugiyama ដែលកំពុងទស្សនកិច្ចនៅកម្ពុជា បានថ្លែងនូវការប្តេជ្ញាចិត្តរបស់ផងខ្លួនក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំមួយកម្រិតថែមទៀត។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បានលើកឡើង ពីការអញ្ជើញលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន នៅក្នុងពាក់កណ្តាលខែធ្នូនេះផងដែរ។
យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុនរូបនេះ និងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាប៊េ នៅពាក់កណ្តាលខែវិច្ឆិកាមុននេះ ត្រូវបានគេមើលឃើញថា ជាការចង់ធ្វើឱ្យមានតុល្យភាពកម្លាំងជាមួយនឹងប្រទេសចិន ដែលកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម ក្នុងតំបន់អាស៊ាន គ្រាដែលប្រទេសទាំងពីរ ចិន និង ជប៉ុន កំពុងឌឺដងសម្តីដាក់គ្នា និងបង្អួតសព្វាវុធនៅក្នុងជម្លោះដែនកោះ៕
