មន្ទីរ​ពេទ្យ​ខេត្ត​កណ្ដាល​វះកាត់​ភ្នែក​ឥត​គិត​ថ្លៃ



ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ជ័យជំនះ ឬ​មន្ទីរពេទ្យ​ខេត្ត​កណ្ដាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ភ្នែក មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កណ្ដាល ឲ្យ​បាន​រួសរាន់។

លោក​វេជ្ជបណ្ឌិត លន់ ម៉ារ៉ា ប្រធាន​ផ្នែក​ចក្ខុរោគ​នៃ​អគារ​ភ្នែក​មន្ទីរពេទ្យ​ខេត្ត​កណ្ដាល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា មន្ទីរពេទ្យ​ខេត្ត​កណ្ដាល បើក​យុទ្ធនាការ​វះកាត់​ថង់​ទឹកភ្នែក ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​២០១៣ ដោយ​ឥត​គិត​ថ្លៃ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors