លោក​ម៉ម សុណង់ដូ​​សម្ដែងនូវ​ការ​ទោមន​ស្ស​ចំពោះ​មេដឹកនាំ​​​គណបក្ស​​សង្រ្គោះ​​ជាតិ (ភាគ១)



Image: Mr. Mam Sonando
វិទ្យុ​អូស្រ្តាលី​សូមនាំមកជូន​នូវ​ផ្នែកមួយ​នៃ​បទ​សម្ភាសន៍​​​ជាមួយ​លោក​ម៉ម សុណង់ដូ​​​ដែលបាន​ធ្វើ​ឡើងកាលពីដើម​ខែ​ធ្នូនេះ នៅពេល​លោក​ធ្វើ​ដំណើរមកទីក្រុងមែលប៊ិន ជា​ទីសំចត​ចុងក្រោយ​មុន​នឹង​វិល​ត្រលប់​ទៅ​ប្រទេសកម្ពុជា​វិញ។  ខ្ញុំ​ប៊ុន ឡឺវីសីដា​ជឿជាក់ថា លោកអ្នកនាង​កញ្ញា ប្រាកដជា​ស្គាល់​លោក ​ម៉ម សុណង់ដូ បើទោះជា​មិនបានជួប​លោក​ផ្ទាល់​ ក៏ធ្លាប់​ឮ​ឈ្មោះ​លោក ឬក៏ធ្លាប់​
ឃើញ​រូបលោក​តាមសារ​ព័ត៌មានដែរ។ ចំពោះ​លោកអ្នកនាងកញ្ញា ដែលមិន​ស្គាល់លោក​ម៉ម សុណង់ដូ លោកគឺជា​​​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ហើយលោក​ក៏ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ផងដែរ។  លោកធ្លាប់​ចូល​ប្រឡូក​ឆាក​នយោបាយ​នៅក្នុង​​ទស្សវត្ស​១៩៩០ តែ​ក្រោយមក​លោកក៏ឬរំលាយ​បក្ស​នយោបាយ​របស់លោក​ចោល​វិញ។
លោក​បាន​​និយាយប្រាប់​វិទ្យុអូស្រ្តាលី​​ដោយមិនលាក់​លៀម​ថា លោកបានប្រគល់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​​​​គណបក្ស​សង្រ្គោះជាតិ​​ តែ​លោក​​ហាក់​មានការ​មិនពេញ​ចិត្ត​ទៅនឹង​សកម្មភាព​នៃ​​ថ្នាក់​ដឹក​នាំ​​គណបក្ស​សង្រ្គោះជាតិ​។   សូមលោក​អ្នកនាងកញ្ញា​ស្ដាប់​បទ​សម្ភាសន៍​​រវាង​ខ្ញុំ​​ប៊ុន ឡឺវីសីដា ជាមួយ​លោក​ម៉ម សុណង់ដូ​ដូចតទៅ៖
សូមចុចលីស្តាប់ ពិស្តារ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors