ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​៩៩​ឆ្នាំ កំពុង​នាំមក​នូវ​មហន្តរាយ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ សម្រាប់​ប្រទេស​កម្ពុជា​



 image001
មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​អ្នកវិភាគ​បញ្ហា​សង្គម​ក្នុង ប្រទេស​កម្ពុជា​បាន​រិះគន់ថា​ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​ដី​សម្ប​ទាន​​ឱ្យ​ក្រុមហ៊ុន​យួន​និង​ក្រុមហ៊ុន​ចិន​វិនិយោគ​ដាំ​កៅស៊ូ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​រយៈពេល​៩៩​ឆ្នាំ នាំឱ្យ​កម្ពុជា​ប្រ ឈម​នឹង​មហន្ត​រាយ​គួរឱ្យ​ព្រួយបារម្ភ​បំផុត​។ ការដែល​លោក ហ៊ុន សែន ស៊ី​ញ៉េ​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​យួន និង​ក្រុមហ៊ុន​ចិន​វិនិ​យោគ​​រយៈពេល​៩៩​ឆ្នាំ ពុំបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ខ្មែរ​ឡើយ​។ ជាក់ស្តែង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់​ឱ្យ​ក្រុមហ៊ុន​យួន​ដាំ​កៅស៊ូ គឺជា​ការ​បើកដៃ​ឱ្យ​ក្រុមហ៊ុន​យួន​បំផ្លាញ​ព្រៃឈើ​ដែលជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​របស់​ខ្មែរ​ឱ្យ​រលត់រលាយ​។ អ្នក​នាំ​ពាក្យ​ស្ថានទូត​យួន​ប្រចាំ​កម្ពុជា​មិនអាច​បិទបាំង​ការពិត​រឿង​ក្រុមហ៊ុន​យួន​បំផ្លាញ​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​បានទេ ព្រោះ​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក​បានបង្ហាញ​ភស្តុតាង​ជា​បន្តបន្ទាប់​។​

បន្ទាប់ពី​បាន​ចុះទៅ​ពិនិត្យមើល​មហន្តរាយ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ កាលពីពេល​ថ្មីៗ​នេះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​៩៩​ឆ្នាំ នៅ​តំបន់​ព្រៃ​ឡង់​ទៅឱ្យ​ក្រុមហ៊ុន​បរទេស​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានឃើញ​យ៉ាងច្បាស់​ថា​ដើមឈើ​ធំៗ​ត្រូវបាន​គេ​កាប់រំលំ​សម្រាប់​នាំចេញ ចំណែក​ដើមឈើ​តូចៗ​ត្រូវបាន​ក្រុមហ៊ុន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​រួច​ដុតចោល​តែម្តង​។ នេះ​ជា​មហន្តរាយ​នៃ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ចាញ់ឆ្នោត គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ព្រោះ​លោក ហ៊ុន សែន ជា​អ្នក​លើកដៃ​ស៊ី​ញ៉េ​លើ​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រគល់ឱ្យ​ក្រុមហ៊ុន​យួន​។​


បើតាម​របាយការណ៍រ​បស់​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ដែលជា​អង្គការ​មួយ​ទើប​បង្កើត​ថ្មី​ដើម្បី​ឃ្លាំមើល​ការបំផ្លាញ​ធន​ធានធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​បាន​រកឃើញថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​ព្រៃឈើ​និង​សម្ប​ទាន​រ៉ែ​រយៈពេល​៩៩​ឆ្នាំ ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​៣៤​នៅ​តំបន់​ព្រៃ​ឡង់​។  ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣៤​នោះ​គឺមាន​ក្រុមហ៊ុន​សម្ប​ទាន​ព្រៃឈើ​ចំនួន​៥ គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​៧៤​ម៉ឺន​ហិកតា​, ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៥​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​១៥​ម៉ឺន​ហិកតា និង​ក្រុមហ៊ុន​សម្បទាន​រ៉ែ​ចំនួន​១៤ ដែល​គ្របដណ្តប់​នៅលើ​ផ្ទៃដី​រហូតដល់​ទៅ​ជាង​២៨​ម៉ឺន​ហិកតា​។ សរុប​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ទាំង​៣៤ កាន់កាប់​រយៈពេល​៩៩​ឆ្នាំ នៅ​តំបន់​ព្រៃ​ឡង់​គឺមាន​ជាង​១,៤​លាន​ហិកតា ដែលជា​មូលហេតុ​នាំឱ្យមាន​បទឧក្រិដ្ឋ​បំផ្លាញ​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​យ៉ាង​មហន្តរាយ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​រាប់ម៉ឺន​គ្រួសារ ជាពិសេស​ជនជាតិដើម​ភាគតិច​រស់នៅ​តំបន់​ព្រៃ​ឡង់​កំពុង​ប្រឈម​នឹង​ការបាត់បង់​មុខរបរ​ប្រពៃណី​របស់ខ្លួន ក៏ដូចជា​ប៉ះពាល់​ជីវភាព​ប្រចាំថ្ងៃ​។​


​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រកឃើញថា​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣៤ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ក្រុមហ៊ុន​យួន​មាន​រហូតដល់​ទៅ​៨០​ភាគរយ ហើយ​ឥឡូវនេះ​តំបន់​ព្រៃ​ឡង់​ត្រូវបាន​ក្រុមហ៊ុន​យួន​ដាក់ឈ្មោះ​ទីក្រុង​សៃ​ហ្ក​ន ដែលជា​ក្រុង​លំដាប់​ទី​ពីរ​របស់​យួន​។ ទង្វើ​បែបនេះ​គឺជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​កម្ពុជា ព្រោះ​អី​សូម្បីតែ​តំបន់​ព្រៃ​ឡង់​ក៏ត្រូវ​ក្រុមហ៊ុន​យួន​ដាក់ឈ្មោះ​ជាទី​ក្រុង​ក្នុងប្រទេស​របស់ខ្លួន​ដែរ​។ អាច​និយាយបានថា​ក្រុមហ៊ុន​យួន​កំពុងតែ​ទទួលបាន​ផលចំណេញ​ពីរ​យ៉ាង គឺ​កាប់​ព្រៃឈើ​ខ្មែរ​លក់​ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ និង​អាច​អនុវត្តន៍​គោលនយោបាយ​ពង្រីក​ពូជសាសន៍​តាម​បណ្តាំ​របស់ ហូ ជី​មិញ យ៉ាង​ងាយស្រួល​។ រយៈពេល​៩៩​ឆ្នាំ នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​យួន គឺជា​ការសម្រេច​ជោគជ័យ​ដ៏​ធំធេង​ក្នុងការ​បំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្មែរ និង​ពង្រីក​ពូជសាសន៍​នៅលើ​ទឹកដី​ខ្មែរ​យ៉ាង​រលូន​។​

​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា កន្លងមក​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​ជាពិសេស​លោក ហ៊ុន សែន តែងតែ​អួតអាង​ថា​កម្ពុជា មាន​ឯករាជ្យភាព​និង​អធិបតេយ្យភាព​ពេញលេញ​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ​មិន​ខុសពី​អំឡុង​ទស​វត្សរ៍​ឆ្នាំ​១៩៨០ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​ក្រុង​ហាណូយ​នោះទេ​។ ជា​ការពិត​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុងតែ​បម្រើ​ប្រយោជន៍​រដ្ឋាភិបាល​យួន​របស់​នាយករដ្ឋមន្ត្រី ង្វៀន តិ​ន​យុង ដោយ​យកចិត្តទុកដាក់​បំផុត ដូច​ជាការ​គាំពារ​ជន​អន្តោ​ប្រ​វេស​ន៍​យួន​រស់​នៅលើ​ទឹកដី​ខ្មែរ​ជាដើម​។ ជាងនេះទៅទៀត​ទោះបី​ប្រទេស​យួន​បន្តសកម្មភាព​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង និង​ខេត្តកំពង់ចាម​យ៉ាងណា​ក៏​លោក ហ៊ុន សែន មិនដែល​ហ៊ាន​បញ្ចេញ​ប្រតិកម្ម​មួយ​ម៉ាត់​ណា​ឡើយ​។​

​នៅពេលដែល​ព័ត៌មាន​ជុំវិញ​រឿង​ក្រុមហ៊ុន​យួន​បំផ្លាញ​ព្រៃឈើ​ខ្មែរ​ក្នុង​តំបន់​ព្រៃ​ឡង់​ឱ្យ​រលត់រលាយ​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​គេ​ឃើញ​អ្នកនាំពាក្យ​ស្ថានទូត​យួន​ប្រចាំ​កម្ពុជា​បាន​ព្យាយាម​បិទបាំង​បញ្ហា​នេះ​យ៉ាង​ក្រអឺតក្រទម​។ អ្នកនាំពាក្យ​ស្ថានទូត​យួន​ឈ្មោះ ត្រាង វ៉ាន់​ថុង បាន​និយាយ​យ៉ាង​គឃ្លើន​ថា​ក្រុមហ៊ុន​យួន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ក្នុង​គោលបំណង​បង្កើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែលមាន​ភូមិ​ផង​របង​ជាមួយគ្នា​។ ការលើកឡើង​របស់​អ្នកនាំពាក្យ​ស្ថានទូត​យួន​បែបនេះ គឺជា​ការព្យាយាម​បិទបាំង​ការពិត​ចំពោះ​សកម្មភាព​ដែល​ក្រុមហ៊ុន​យួន​បំផ្លាញ​ព្រៃឈើ​ខ្មែរ​ក្នុង​តំបន់​ព្រៃ​ឡង់​និង​តំបន់​ផ្សេងៗ​ទៀត​ឱ្យ​រលត់រលាយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​មន្ត្រី​ស្ថានទូត​យួន​មិនអាច​បិទបាំង​ការពិត​បានទេ ព្រោះ​ពេលនេះ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ត្រូវបាន​ក្រុមហ៊ុន​យួន​បំផ្លាញ​ស្ទើរតែ​រលត់រលាយ​ទៅហើយ​។ មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ​បានឃើញ​ផ្ទាល់​ភ្នែក​ចំពោះ​មហន្តរាយ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដូច្នេះ​គ្មាន​នរណា​អាច​បិទបាំង​ការពិត​បាន​ឡើយ​។​

​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ ឱ្យ​ក្រុមហ៊ុន​យួន​វិនិយោគ បាន​នាំមក​នូវ​គ្រោះមហន្តរាយ​ដ៏​ធំធេង​ដល់​សង្គម​ជាតិខ្មែរ​។ បញ្ហា​ទាំងអស់នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង ព្រោះ​រយៈពេល​៩៩​ឆ្នាំ​ទៀត មិនដឹងថា​ប្រទេស​ខ្មែរ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​បែបណា​ឡើយ​។ ឥឡូវនេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅមាន​ឱកាសល្អ​សម្រាប់​ទប់ស្កាត់​កុំឱ្យ​ក្រុមហ៊ុន​យួន​បំផ្លាញ​ព្រៃឈើ​និង​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​តទៅទៀត​តាមរយៈ​ការទម្លាក់​លោក ហ៊ុន សែន ចេញពី​អំណាច​ឱ្យខាងតែបាន​។ ដោយហេតុ​ថាបើ​លោក ហ៊ុន សែន នៅ​ដឹកនាំ ប្រទេស​តទៅទៀត គឺ​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ព្រោះ​លោក ហ៊ុន សែន បម្រើ​ផលប្រយោជន៍​យួន​និង​ផលប្រយោជន៍​ចិន​ដោយ​ខ្វះ​ការពិចារណា​។ ការដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច​នៅពេលនេះ គឺជា​រឿង​សមស្រប​បំផុត​ដើម្បី​ទប់ទល់​កុំឱ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម​ជាតិខ្មែ​រត​ទៅទៀត​។​

​បញ្ហា​ដ៏​ធំ​មួយ​នៅពេលនេះ​គឺ​យួន​កំពុងតែ​សម្រេច​គោលនយោបាយ​ពង្រីក​ពូជសាសន៍​តាម​បណ្តាំ​របស់ ហូ ជី​មិញ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច​ជាក់ ស្តែង​អន្តោប្រវេសន៍​យួន​អាច​រស់នៅ​និង​ប្រក​បរបរ​ចិ​ញ្ច្​ឹ​ម​ជីវិត​យ៉ាង​សុខសាន្ត​នៅលើ​ទឹកដី​ខ្មែរ​។ ក្រុមហ៊ុន​យួន​ដែល​ទទួល​បាន​​ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​នាំមក​ជាមួយ​នូវ​បុគ្គលិក​និង​កម្មករ​រាប់ពាន់​រាប់ម៉ឺន​នាក់មក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់ខ្លួន ហើយ​ពួកគេ​អាច​ពង្រីក​ពូជសាសន៍​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គាំពារ​ជនជាតិ​យួន​ខ្លាំងណាស់​៕​
VN (6)
ប្រភព៖មនសិការខ្មែរ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors