You are here: »
Home
»
កសិកម្ម
»
អង្គការសេដាកអប់រំពលរដ្ឋឲ្យយល់ពីប្រយោជន៍ជញ្រ្ជាំងស្រូវ
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាអង្គការសេដាក កំពុងព្យាយាមអប់រំដល់ប្រជាកសិករឲ្យនាំគ្នាការពារ និងប្រើប្រាស់ធនធានជញ្ជ្រាំងស្រូវឲ្យបានល្អប្រសើរព្រោះវាមាន ប្រយោជន៍ដល់ការធ្វើកសិកម្មរបស់កសិករ និងធ្វើឲ្យដីមានជីជាតិល្អព្រោះវាអាចក្លាយជាជីធម្មជាតិ ក្រោយរដូវច្រូតកាត់។អង្គការសេដាកបានសម្ដែងឲ្យឃើញនូវការសោកស្ដាយចំពោះការមិនយកចិត្ដទុកដាក់របស់កសិករជាច្រើនក្នុងការថែរក្សាជញ្ជ្រាំងស្រូវរហូតដល់មានការដុតចោលដោយចេតនា ឬអចេតនាបង្កឲ្យមានការបញ្ចេញឧស្ម័នកាបូនិចបំពុលបរិស្ថាន។
លោក ហ៊ីម ខទៀត មន្រ្ដីព័ត៌មានអង្គការសេដាកបានប្រាប់វិទ្យុអូស្រ្ដាលីថា ជញ្ជ្រាំងមានប្រយោជន៍ល្អសម្រាប់ការធ្វើឲ្យដីផុស និងផ្ដល់ជីជាតិបន្ថែមដល់ស្រូវសម្រាប់ការធ្វើកសិកម្មរដូវក្រោយៗទៀត។
(លោក ហ៊ីម ខទៀត)
លោក ហ៊ីម ខទៀត បានឲ្យដឹងថា មានមូលហេតុខ្លះដែលធ្វើឲ្យពលរដ្ឋដុតជញ្រ្ជាំងស្រូវចោលជាជាងទុកវាធ្វើជាជីធម្មជាតិ។
(លោក ហ៊ីម ខទៀត)
អ្នកជំនាញកសិកម្មលោកបណ្ឌិត យ៉ង់ សាំងកុមារ ឲ្យដឹងថា ការប្រើប្រាស់ជញ្រ្ជាំងស្រូវមិនត្រឹមតែកាត់បន្ថយចំណាយរបស់កសិករទេ ប៉ុន្ដែថែមទាំងធ្វើឲ្យជីជាតិដី និងគុណភាពដីមាននិរន្ដរភាពទៀតផង៕
Labels:
កសិកម្ម