ជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានក្បែរព្រំប្រទល់ដែនយួន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានសន្យាថា នៅពេលគណបក្សសង្គ្រោះជាតិ ឡើងដឹកនាំប្រទេស គឺត្រូវរៀបចំគម្រោងអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនជាអាទិភាពមុនគេ ដូចជាការសាងសង់ផ្លូវ
កៅស៊ូឲ្យបានល្អស្អាត ជារបាំងការពារអំពើឈ្លានពានរបស់បរទេសក្បែរខាង។ ជាពិសេសជួយឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារថ្លៃថ្នូរមានការងារធ្វើត្រឹមត្រូវ និងមានប្រាក់ចំណូលអាចទ្រទ្រង់ជីវភាពរស់នៅសមរម្យ។ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ បានសម្តែងការសោកស្តាយចំពោះអាជ្ញាធរអ្នកកាន់អំណាច ក្នុងរយៈពេល៣០ឆ្នាំនេះ ធ្វើឲ្យរាស្ត្រខ្មែរមានជីវភាពក្រីក្រដុនដាបកាន់តែខ្លាំងឡើងៗ ហើយគេ មិនបានយកចិត្តទុកដាក់ការពារទឹកដី ទាំងខាងលិចនិងខាងកើតឲ្យបានគង់វង្សនោះទេ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អំឡុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងវត្ត បុស្ស ស្ថិតក្នុងឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ដែនយួនបានមានប្រសាសន៍ថា ”ក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជា បានឡើងធ្វើធំ មានអំណាចដោយសារយួន ដូច្នេះពួកគេត្រូវតែដឹងគុណយួន ប៉ុន្តែពួកគេមិនយកកេរអាកររបស់ពួកគេទៅសងគុណយួនទេ បែរជាមកប្រមូលធនធានធម្មជាតិរបស់ខ្មែរ ទ្រព្យសម្បត្តិរបស់រាស្ត្រខ្មែរទៅឲ្យយួនទៅវិញ ដូច្នេះយើងអត់យល់ព្រមជាដាច់ខាត។ ពួកគេបានធ្វើធំតែខ្លួនឯង ដឹងគុណយួនតែក្រុមគ្នាគេ ហើយដឹកនាំប្រទេសជាតិធ្វើឲ្យមានបានតែក្រុមគ្រួសារបក្ខពួកខ្លួនឯង រឿងអីមកយកទ្រព្យសម្បត្តិខ្មែរទៅឲ្យយួនជាការដឹងគុណ គឺយើងអត់ព្រមទេ យើងត្រូវតែដូរចេញ ដូចដែលបងប្អូនបាននាំគ្នាទៅបោះឆ្នោតផ្លាស់ប្តូររួចហើយ ក៏ព្រោះតែបងប្អូនប្រជាពលរដ្ឋ ស្អប់ខ្ពើមការដឹកនាំបែបនេះ”។
លោក កឹម សុខា បានបញ្ជាក់ទៀតថា ”ពេលបងប្អូនទៅបោះឆ្នោតផ្លាស់ប្តូររួចហើយ គេបែរជាក្រាញអំណាចអត់ចុះទៅទៀត មុខក្រាស់ណាស់បងប្អូន ចាញ់ឆ្នោតហើយអត់ចុះចេញពីតំណែង ទៀត ហើយឥឡូវនេះប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទីបានទាមទារធ្វើមហាបាតុកម្មដែលកាលពីមុនទាមទារឲ្យដូរចេញ ឥឡូវនេះទាមទារឲ្យមានការដកចេញជាស្ថាពរ គឺប្រជារាស្ត្រអត់ព្រម អត់សុខចិត្តឲ្យគណបក្សប្រជាជនក្រាញអំណាចនោះទេ។ រឿងសំខាន់ដែលគណបក្សសង្គ្រោះជាតិត្រូវធ្វើជាបញ្ហាអាទិភាពគឺការសង្គ្រោះ ទឹកដី ដើម្បីឲ្យកូនចៅខ្មែរជំនាន់ក្រោយរស់នៅដោយសេចក្តី សុខក្សេមក្សាន្តលើទឹកដីកំណើតរបស់ខ្លួន យើងត្រូវសង្គ្រោះប្រ ទេសជាតិយើងឲ្យរួចផុតពីការសម្លាប់ ការធ្វើទុក្ខបុកម្នេញ ការរំលោភសិទ្ធិមនុស្ស ការគំរាមកំហែងការសម្លុតបំភិតបំភ័យពីអាជ្ញាធរ អ្នកមានលុយមានអំ ណាចមកឆក់ប្លន់ដីធ្លីប្រជារាស្ត្រ ហាមឃាត់មិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមជាមួយគណបក្សនយោបាយផ្សេងៗឲ្យពួកគាត់មានសិទ្ធិសេរីភាពពេញលេញ និងមានការរស់នៅដោយសុខសាន្តសម្បូរសប្បាយ”។
លោក កឹម សុខា បានបន្តទៀតថា “ប្រជាពលរដ្ឋខ្មែរទូទៅបានតាំងចិត្តរួចហើយ ក្នុងការទាមទារឲ្យផ្លាស់ប្តូរមេភូមិដែលនៅទូទាំងប្រទេស ដែលត្រូវបានចាត់តាំងដោយគណបក្សប្រជាជន ហើយមេភូមិទាំងនោះកាន់អំណាចតាំងពីដាច់របបខ្មែរក្រហមមកម្លេ៉ះ។ គណបក្សសង្គ្រោះជាតិឈ្នះឆ្នោតរួចហើយ ប៉ុន្តែគេលួចជ័យជំនះរបស់យើងទៅបាត់ ហើយសហគមន៍អន្តរជាតិកំពុងតែដាក់សម្ពាធនិងទាមទារឲ្យរកខុសរកត្រូវ ហើយនៅពេលការពិតត្រូវបានបង្ហាញ គណបក្សសង្គ្រោះជាតិ ដែលជាអ្នកឈ្នះឆ្នោតពិតប្រាកដ យើងនឹងឡើងកាន់អំណាចយើងនឹងហូតតំណែង មេភូមិខិលខូចដែលធ្វើបាបរាស្ត្រទុកតែមេភូមិល្អៗដែលធ្វើការបម្រើជាតិ បម្រើរាស្ត្រ នោះ ទេ។ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋាន រងនូវការគំរាមកំហែង ការបំភិតបំភ័យ ការធ្វើទុក្ខបុកម្នេញសឹងគ្រប់រូបភាពធ្វើឲ្យពួកគាត់រងនូវភាពក្រីក្រកាន់តែជ្រៅឡើងៗ ពេលមានរឿងរ៉ាវអយុត្តិធម៌ គ្មាននរណាជួយរកខុសត្រូវឲ្យទេ”។
លោក កឹម សុខា បានបន្តទៀតថា ”ភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ននេះ គួរឲ្យអាណិតអាសូរខ្លាំងណាស់ ដែលគ្រួសារខ្លះពេលឈឺអត់លុយទៅពេទ្យ គេមិនយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺឲ្យទេ កូនចៅខ្មែរក្នុងគ្រួសារក្រីក្រដែលចង់ទៅសិក្សានៅតាមមហាវិទ្យាល័យ សាកលវិទ្យាល័យ ចង់បានសញ្ញាបត្របណ្ឌិត អនុបណ្ឌិត ដោយសារតែឪពុក ម្តាយ អត់លុយ កូនៗក៏គ្មានឱកាសទៅសិក្សារៀនសូត្រ ហើយគ្រួសារខ្លះទៀតត្រូវឈប់រៀនទាំងកណ្តាលទី។ ប្រជាកសិករនាំគ្នាធ្វើស្រែចំការ បានផលមកលក់ក្នុងតម្លៃថោក ស្រេចតែឈ្មួញយួនឲ្យតម្លៃ គឺឈ្មួញគេឲ្យតម្លៃប៉ុន្មានក៏ចេះតែទ្រាំលក់ទៅមិនខ្វល់ពីរឿងខាតចំណេញទេ ដោយសារតែគ្មានទីផ្សារសម្រាប់លក់កសិផលឲ្យមានតម្លៃសមរម្យ ដែលករណីខ្លះប្រជាពលរដ្ឋលក់ផលកសិកម្មឲ្យយួនក្នុងតម្លៃថោក ពេលទិញជីពីយួនវិញ គេលក់ក្នុងតម្លៃថ្លៃកប់ពពក ធ្វើឲ្យគ្រួសារខ្លះជំពាក់បំណុលគេវ័ណ្ឌ.កទៅហើយ”។
លោក កឹម សុខា ក៏បានលើកឡើងអំពីស្ថានភាពពិតជាក់ស្តែងរបស់បងប្អូនប្រជារាស្ត្រខ្មែរនាពេលបច្ចុប្បន្ននេះ ដែលកំពុងតែលង់ខ្លួនក្នុងភាពក្រីក្រហៅមិនឮ គឺខុសគ្នាឆ្ងាយដូចមេឃនិងដីបើ យើងប្រៀបធៀបជាមួយជីវភាពរបស់ក្រុមអ្នកមានលុយមានអំណាច។ លោក កឹម សុខា បានបញ្ជាក់ថា ”ឥឡូវនេះលោក ហ៊ុន សែន ពូកែដឹកនាំឲ្យគ្រួសារនិងបក្ខពួកអ្នកកាន់អំណាចមានលុយសម្បូរហូរហៀរ តែលោក ហ៊ុន សែន អត់ចេះធ្វើឲ្យប្រជារាស្ត្រខ្មែរមានជីវភាពធូរធារថ្លៃថ្នូររស់នៅសមរម្យនោះទេ ទើបធ្វើឲ្យពលរដ្ឋនៅគ្រប់ទិសទីឆ្អែតចំពោះ ការដឹកនាំតាមបែបបក្ខពួកនិយមពុករលួយបំផ្លាញជាតិ ធ្វើបាបប្រ ជារាស្ត្រក្រីក្រទន់ខ្សោយឲ្យលង់ ខ្លួនក្នុងភាពក្រីក្រកាន់តែខ្លាំង ឡើងៗ ទើបគ្រប់ៗគ្នាទាមទារឲ្យ មានការផ្លាស់ប្តូរចេញដើម្បីបញ្ចប់ អំណាចលោក ហ៊ុន សែន”។
នៅចំពោះមុខប្រជាពលរដ្ឋរាប់រយនាក់លោក កឹម សុខា បាន បញ្ជាក់ថា ថ្នាក់ដឹកនាំគណ បក្សសង្គ្រោះជាតិ សូមប្តេជ្ញាជាថ្មីម្តងទៀតថានៅពេលដែលយើងឡើងដឹកនាំប្រទេសជាតិ យើងនឹងការពារទឹកដីខ្មែរ ឲ្យបានស្ថិតស្ថេរគង់ វង្ស ដោយយើងរៀបចំកសាងផ្លូវកៅស៊ូ ឲ្យព័ទ្ធជុំវិញខ្សែក្រវាត់ព្រំ ដែន កុំឲ្យយួនវារំកិលព្រំដែនចូលប្លន់ទឹកដីយើងទៀត។ យើងមានគម្រោងធ្វើផ្លូវតាមព្រំដែន សាងសង់ផ្សារ សាងសង់មន្ទីរពេទ្យអភិវឌ្ឍន៍តាមព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទៅតាំងទីលំនៅកាន់តែច្រើនឡើងៗ ដូច្នេះបងប្អូនពលរដ្ឋនៅតាមជាយដែន គឺជាអ្នកមានសំណាងធំជាងគេ នៅពេលដែលបក្សសង្គ្រោះជាតិឡើងដឹកនាំប្រទេសនាពេលឆាប់ៗនេះ។
នៅបណ្តាប្រទេសក្បែរខាងគេយកចិត្តទុកដាក់ខ្លាំងណាស់អំពីកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋនៅតាមព្រំដែនហើយ គេធ្វើការអភិវឌ្ឍន៍តាមគ្រប់រូបភាពដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅរស់នៅតាមព្រំដែនឲ្យបានច្រើន ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញនៅតាមបណ្តោយព្រំដែនពុំមានការអភិវឌ្ឍអ្វីទាំងអស់ ដូច ដែលប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំអំពីការបាត់បង់ដីស្រែចំការ ដោយសារតែការលុកលុយឈ្លានពានរបស់ប្រទេសក្បែរខាង។ គោលបំណងធំបំផុតរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើការអភិវឌ្ឍនៅតាមតំបន់ព្រំដែន គឺផ្អែកលើវត្ថុបំណងសំខាន់ៗចំនួន២ គឺទី១ ការពារបូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរគង់វង្ស និងទី២ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនធូរធារថ្លៃថ្នូរនាំគ្នាទៅតាំងទីលំនៅតាមបណ្តោយព្រំដែនឲ្យបានច្រើនកុះករ ដែលជារបងការពារទឹកដីរបស់យើងទាំងមូលកុំឱ្យប្រទេសជិតខាងរំលោភលើបូរណភាពទឹកដីខ្មែរ៕
ប្រភព៖មនសិការខ្មែរ
ប្រភព៖មនសិការខ្មែរ