រដ្ឋមន្រ្តីការបរទេសបារាំងបានប្រកាសថា បារាំងនឹងកាត់បន្ថយចំនួនទាហានពីម៉ាលី ចាប់ពីខែមករានេះតទៅ តាមការគ្រោងទុកពីមុន បើទោះបីជាមានការសម្លាប់អ្នកកាសែត RFI ពីរនាក់ នៅ Kidal ប៉ែកខាងជើងម៉ាលី កាលពីថ្ងៃសៅរ៍។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ទាហានបារាំងជាច្រើននាក់ត្រូវបានបញ្ជូនបន្ថែម ទៅកាន់តំបន់ Kidal ដើម្បីរឹតបន្តឹងសន្តិសុខនៅទីនោះ។ ឯការគោរពវិញ្ញាណក្ខន្ធដល់អ្នកកាសែតទាំងពីរ បានប្រារព្ធធ្វើជាហូរហែ។នៅរសៀលថ្ងៃនេះ ការគោរពវិញ្ញាណនក្ខន្ធ ដល់អ្នកកាសែតរបស់វិទ្យុបារាំងទាំងពីរ ត្រូវប្រារព្ធធ្វើលក្ខណៈផ្លូវការ មានទាំងក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារទាំងអស់ចូលរួម ដោយមានការចាក់ផ្សាយបន្តផ្ទាល់តាមរលកធាតុអាកាសវិទ្យុបារាំងអន្តរជាតិចាប់ពី ២រសៀល ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង៨ ម៉ោងនៅភ្នំពេញ។ ម្សិលមិញ នៅវេលាម៉ោង១២និង៣០នាទី វិទ្យុបារាំងអន្តរជាតិបានរៀបចំពិធីស្មឹងស្មាធិ៍នៅទីស្នាក់ការ RFI ដើម្បីឱ្យបុគ្គលិកទាំងអស់របស់វិទ្យុបារាំងអាចចែករំលែកទុក្ខដ៏ក្រៀមក្រំនេះ។ លើសពីនេះទៅទៀត នៅរដ្ឋសភាជាតិ អ្នកតំណាងរាស្រ្តក៏បាននាំគ្នាធ្វើការស្មឹងស្មាធិ៍១នាទីដែរ ដើម្បីជាការគោរពវិញ្ញានក្ខខន្ធដល់អ្នកកាសែតទាំងពីរ។
ទន្ទឹមនឹងការកាន់មរណទុក្ខនេះ បារាំងមិនបាក់ស្បាតខ្លបខាចទេ។ ការវែករកមុខ ភេរវជន-ឃាតករ មានដំណើរការទៅមុខច្រើន។ មនុស្សប្រមាណ៣៥នាក់ ដែលចាប់ខ្លួនបាន ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយ សុទ្ធសឹងជាមនុស្សជំនិត ស្និទ្ធ ឬស្គាល់ ពួកកងកុំម្មង់ដូដៃដល់នោះ។ តាមរយៈឯកសារបន្សល់ទុកនៅលើរថយន្តរបស់ Ghislaine Dupont និងClaude Verlon ក្រុមអ្នកសង្កេតសម្ងាត់ អាចកំណត់សម្គាល់ជនដៃដល់ បីឬបួននាក់ ដែលបើតាមប្រភពព័ត៌មានRFI មិនទាន់ចាប់ខ្លួនបាននៅឡើយទេ នាពេលនេះ។ នៅក្នុងចំណោមនោះ មានម្នាក់ស្និទ្ធនឹងក្រុមភេរវនិយមអ៊ីស្លាមនៅ អាហ្វ្រិក AQMI ធ្លាប់ជាប់ចោទ និងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ម៉ាលី។ នេះបើតាមការបង្ហើបឱ្យដឹងរបស់កាសែតឡឺម៉ុង។ ភេរវជនរូបនេះទំនងជាបានជួយឧបត្ថម្ភ ដល់ក្រុមភេរវជន មួយក្រុមទៀត ដែលទើបដោះលែងចំណាប់ថ្នូរបារាំងបួននាក់ កាលពីសប្តាហ៍មុន។
គីដាល ត្រូវបានគេចាត់ទុកថាជាសម្បុកភេរវជន ជីហាត ដ៏ធំមួយ ដែលតាំងពីចាប់ផ្តើមបើកប្រតិបត្តិការយោធាភ្លាម ក្រុមទាហានServal បានសម្តែងការប្រុងប្រយ័ត្នខ្លាំង ក្រោយពីបានបណ្តេញពីភេរវជនចេញអត់ ព្រោះមិនចង់ច្របូលច្របល់នឹងកិច្ចការផ្ទៃក្នុងតំបន់នេះ។ ប៉ុន្តែពេលនេះ ក្រោយមរណភាពរបស់អ្នកកាសែតវិទ្យុRFI បារាំងយល់ថាជាការចាំបាច់ដែលត្រូវពង្រឹងសន្តិសុខ ដោយបានបញ្ជូនកម្លាំងប្រដាប់អាវុធប្រមាណជាង១៥០នាក់បន្ថែមទៅភាគខាងជើងម៉ាលី ទៅធានាសុវត្ថិភាព ព្រោះការបោះឆ្នោតកាន់តែខិតចូលមកដល់ (២៤វិច្ឆិកា)។ ប៉ុន្តែកាលវិភាគរបស់ប្រតិបត្តិការServal នឹងមិនត្រូវកែប្រែឡើយ។ កងកម្លាំងទាំង៣ពាន់ក្នុងប្រតិបត្តិការនេះនៅរក្សាដដែល គ្រាន់តែប្តូរទីតាំងភូមិសាស្ត្រ បង្វែរពីត្បូងទៅពង្រឹងនៅភាគខាងជើងប៉ុណ្ណោះ៕
ប្រភព៖RFI
Labels:
ព័ត៌មានអន្តរជាតិ