បង្កើតកែឆ្នៃ-កំរិត Ph ដី​តម្រូវ​ដំណាំ​



1១- ដំណាំ​ចេក​

ក្នុងការ ​ដាំ​ដំណាំ​ចេកក​ល្ខ​ណៈ​ដី​គឺជា​កត្តា​មួយ​ដ៏​សំខាន់ពោល​ ដំណាំ​ចេក​មាន​ប្រព័ន្ធ​ឫស​លូ​ស​លាស់​ខ្សោយដោយសារ​មូលហេតុ​នេះ​គឺ​វា​រស់​នៅ ​នឹង​សមាសភាព​មមោក និង​អង្គធាតុ ​រ៉ែ​ផ្សេងៗ ជាពិសេស​ដំណាំ​ចេក​ទាមទារ​បរិយាកាស​ក្នុង​ដី​ល្អប្រសើរ ។ ក្នុងករណី​ដែល​ដី​ត្រូវ​លិច​ទឹក បរិមាណ អុកស៊ីសែន នៅក្នុង​ដី​ថយចុះ ។​
ក្នុង ​ការជ្រើសរើស​ដី​សំរាប់​ដំណាំ​ចេក គេ​ត្រូវ​ជ្រើសរើស​ដី​ដែល​មាន​ជាតិ​អំបិល​ច្រើន គឺ​ចំពោះ​ដី​ដែល​មាន​ខ្សាច់​ច្រើន០.០៣​ភាគរយ (​ភាគរយ​អំបិល​) ល្ប​ប់ ០.០៥​ភាគរយ និង ​ដីឥដ្ឋ ០.០១​ភាគរយ។ Ph ល្អ​សំរាប់​ដំណាំ​ចេក​គឺ​ពី ៥.៥-៧។​ ​នៅ​ក្នុង​ចំការ​ភាគច្រើន ការ​ដាំ​ដំណាំ​ចេកគេ​តែង​ជួបប្រទះ​នូវ​ជម្ងឺ​ម្យ៉ាង​ដែល​ស្លឹក​មាន​ពណ៌​ខៀវ​ ចាស់​ដែល​បណ្តាល​មកពី​នៅក្នុង​ដី​ខ្វះ​ជាតិ ម៉ាញ៉េ​ស្យូម (Mg)។ ដែល​បណ្តាល​អោយ ​ទិន្នផល​ថយចុះ ៥០​ភាគរយ។ ដើម្បី​បន្ថយ ឬ​បំបាត់ចោល​ទាំងស្រុង​នូវ​ជម្ងឺ​ប្រភេទ​នេះចាំបាច់​ត្រូវ​បាច​ជី​ដែល​មាន​ ជាតិ ម៉ាញ៉េ​ស្យូម (Mg) ដូចជា ម៉ាញ៉េស្យូ​ម​ស៊ុលហ្វាត(MgSO4) ជាដើម ។ បើ​តាម​ប្រព័ន្ធ EX-M វិញ ប្រើ​អាហារ​បំរុង​រុក្ខជាតិ ។​
២- ដំណាំ​ស្វាយ​
ស្វាយ ​អាច​ដុះ​លូតលាស់​បាន​ដោយ​គ្មាន​ការស្រោចស្រព​ក្នុង​រយៈពេល ៣-៤​ខែ ។ ដំណាំ​ស្វាយ​ពុំ​រើស​ដី​ទេគឺ​វា​អាច​លូតលាស់​បាន​ក្នុងករណី​ដែល​មាន​ទឹក​ គ្រប់គ្រាន់ ។ ស្វាយ​អាច​លូតលាស់​ល្អប្រសើរ​នៅ​ទី​បរិស្ថាន ទំនាប​និង​នៅ​ជិត​ប្រភពទឹក​ក ។​  ​ស្វាយ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ចូលចិត្ត​កំដៅ ។ ក្នុង​ករណី​គ្មាន​ការស្រោចស្រព គេ​អាច​ដាំ​ស្វាយ​នៅ​កន្លែង​ដែល​មាន​បរិមាណ​ទឹកភ្លៀង ៥០០-៤០០​ម​.​ម ។ គេ​បានកត់សំគាល់ ​ឃើញ​ថា : ករណី​ដែល​មាន​បរិមាណ​ទឹកភ្លៀង​ច្រើន​ហួសហេតុ​ពេក​ក៏​ពុំ​បង្ក​អោយមាន​លក្ខណៈ ​ល្អ​ប្រសើរ​ដល់​ស្វាយ​ដែរ គឺ​បណ្តាល​អោយ​ជ្រុះ​ពន្លក​ផ្កា។​ ​ ​ការថែទាំ​ដំណាំ​ស្វាយ : ចំពោះ​ចំការ​ដែល​ទើប​នឹង​ដាំ គេ​ដាក់​ជី​សរីរាង្គ ឬ​រ៉ែ​ក្នុង​រយៈពេល ១-៤​ឆ្នាំ ក្នុងករណី​ដែល​ដី​ខ្សោយ​ជីជាតិ​ខ្លាំង ។ មុន​ពេល​ភ្លៀង​គេ​ដាក់​ជី​សរីរាង្គ ១០​គ​.​ក្រ ក្នុង​មួយ​ដើមនិង​ជី​អាសូត​មុនពេល​ចាប់ផ្តើម​លូតលាស់​ថ្មី ។ ក្នុង​មួយ​ឆ្នាំ គេ​ដាក់​ជី​បី​ដង គឺ​នៅ​ខែមិថុនា កញ្ញា និង​វិច្ឆិកា ដោយ​ដាក់​ជី NPKCa 14:8:10:2 ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ NPK 14:8:10:2 ។ ក្នុង​រយៈពេល​កំពុងផ្តល់​ផ្លែផ្កា គេ​ធ្វើ​អនាម័យ​ការពារ​ជំងឺ​ដោយ​កាត់​មែក​ឲ្យ​ស្រឡះ ។ ម្យ៉ាងទៀត​នៅ​ដំណាក់កាល​ដែល​ស្វាយ​បាន​បញ្ឈប់​ការលូតលាស់ អាច​កាត់​មែ​កចាស់ៗ និង​ធំៗ​ចោល ​ដើម្បី​ឲ្យ​មែក​ថ្មី​ដុះ​ឡើង​ល្អ និង​ផ្តល់​ផ្លែផ្កា​ច្រើន ។ អនុវត្តន៍​វិធី​កប់​ជី​តាម​ប្រព័ន្ធ អ៊ី អ៊ិក្ស អិម វា​បាន​ផល​​ហើយ។​
៣- ដំណាំ​ដូង​
ដំណាំ ​ដូង​អាច​លូតលាស់​ផ្តល់​ផ្លែផ្កា​ល្អ នៅលើ​ដី​ដែល​មាន​ជាតិ​អំបិល​សើ​ម និង​ត្រជាក់ ។ ក្នុងករណី​ដែល​ដាំ​វា​នៅ​ជិត​សមុទ្រ គេ​ទទួលបាន​ទិន្នផល​ល្អ ។ បរិមាណ​ទឹកភ្លៀង​ដែល​ល្អប្រសើរ​សំរាប់​ផ្តល់​ទិន្នផល​ខ្ពស់​គឺ ១.៥០០-១.៦០០​ម​.​ម ម្យ៉ាង​ទៀត​ពុំ​សូវ​ឲ្យមាន​រយៈពេល​រាំងស្ងួត​យូរ​ពេក​ទេ វា​នឹង​ធ្វើឲ្យ​ទិន្នផល​ថយចុះ ។​  ​ក្នុងករណី​ដែល​ខ្វះ​សំណើម ផ្នែក​ខាងក្រោម​នៃ​ស្លឹក​របស់​វា​ងាប់​ធ្វើឲ្យ​បាត់បង់​នូវ​សមត្ថភាព​កាន់​ ផ្លែ​គឺ​ក្រោយពី​ក្តឹប​បាន​បន្តិច​វា​ក៏​ជ្រុះ ។​ ដំណាំ​ដូង​អាច​លូតលាស់​លើ​គ្រប់​ប្រភេទ​ដី​ទាំងអស់ ប្រសិនបើ​ដី​នោះ​មាន​ស្រទាប់​ជីជាតិ​ជ្រៅ ។  សីតុណ្ហភាព​ល្អប្រសើរ​សំរាប់​ការលូតលាស់ និង​ផ្លែផ្កា ២៥-៣០​អង្សា​សេ ។​
ការដាក់ ​ជី​ជា​កត្តា​មួយ​យ៉ាងសំខាន់ ក្នុង​ការលូតលាស់​នៃ​ដំណាំ​ដូង ។ ក​ង្វៈ​ជី​ប៉ូ​តា​ស្យូម គឺ​មាន​ជា ទូទៅ​ដូចនេះ​គេ​ត្រូវ​កែលំអ​ជា​ចាំបាច់ ពីព្រោះ​ជី​ប៉ូ​តា​ស្យូម​ធ្វើ​ប្រតិកម្ម​ទៅ​លើកត្តា​ដែល​នាំអោយ​កើត​ផ្លែ ។ ក្នុង​ដូង​មួ​យ​ដើម​ដែល​គ្រប់​អាយុ ហើយ​ផ្តល់​ផ្លែ​គេ​ដាក់ KCL ១-២​គីឡូក្រាម ។​
​​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ នៅតាម​បណ្តាល​ប្រទេស​មួយចំនួន ដាច់ខាត​នៅក្នុង​ចំការ​គេ​ត្រូវ​ធ្វើការ បាច​ជីសរីរាង្គ និង​អ​សរីរាង្គ​ជាពិសេស ជី N P និង K ។ ជា​រៀងរាល់ឆ្នាំ​គេ​បាច​ជី N: 64-90.8​គីឡូក្រាម P2O5: 30-40​គីឡូក្រាម K2O: 95-138​គីឡូក្រាម ក្នុង​មួយ​ហិច​តា ។​
​ដើម្បី​ទប់ទល់​នឹង​សត្វ​កណ្តុរ រឺ​កំប្រុ​កដែល​តែងតែ​កាត់​ក្តឹប​ដូង គេ​ធ្វើ​របាំង​អំពី ស័ង្កសី វាយ​ជុំវិញ​ដើម​ដូង ។​
៤- ដំណាំ​ល្ហុង​
សីតុណ្ហភាព ​ល្អប្រសើរ​សំរាប់​ការលូតលាស់ និង​ផ្តល់​ផ្លែ​របស់​ដំណាំ​ល្ហុង​គឺ ២២-២៨ អង្សា​សេ ។ ក្នុងករណី​ដែល​សីតុណ្ហភាព​ចុះ​ដល់ ១៥-១៧ អង្សា​សេ ដំណើរការ​នៃ​សរីរៈសាស្ត្រ ​របស់​ល្ហុង​ត្រូវ​ពន្យឺត គឺ​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាង​ក្រោម​ដី​នៃ​ដំណាំ ។ ផ្ទុយទៅវិញ បើ​សីតុណ្ហភាព​កើន​ដល់ ៣០​អង្សា​សេ ជា​ពិសេស​ស្រប​ជាមួយ​នឹង​ការខ្វះ​ទឹក វា​នឹង​ផ្តល់​ឥទ្ធិពល​អាក្រក់​ដល់​ការផ្តល់​ផ្លែ ។​
​បរិមាណ​ទឹកភ្លៀង​ដែល​ល្អ​ប្រសើរ​ដល់​ដំណាំ​ល្ហុង​មាន​កំពស់​ពី ១៥០០-២០០០​ម​.​ម ក្នុង​មួយ​ឆ្នាំ ចំពោះ​ដី​ដែល​មាន​ទឹក​ជោគជាំ​ពេក វា​ផ្តល់​លក្ខណៈ​ល្អប្រសើរ​សំរាប់​ពពួក​ជម្ងឺផ្សិត វីរុស មីក្រូ​ប្លាស និង​ណេ​ម៉ាតូ​ត ។​
ដំណាំ ​ល្ហុង​គឺជា​ប្រភេទ​ដំណាំ​ដែល​ពុំ​សូវ​រើស​ដី​ទេ ដូចនេះ​គេ​អាច​ដាំ​នៅ​គ្រប់​ទីកន្លែង ។ ម្យ៉ាងទៀត​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ដី​ចាំបាច់​ត្រូវ​មាន​សំណើម​គ្រប់គ្រាន់ មាន​ជីជាតិ​គ្រប់ PH=6-6.5 ។​
​ចំពោះ​ការ​កំនត់​ភេទ​របស់​ល្ហុង​គេ​អាច​កំនត់​តាម​របៀប​ផ្សេងៗ​ទៀត​គឺ គេ​យក​ស្លឹក​របស់​ដើម​ណាមួយ​មក​កិន ហើយ​ច្របាច់​យក​ទឹក បន្ទាប់មក​គេ​យក​ទឹក​បា​រ៉​ត​មក​ដាក់ ។ ក្នុងករណី ​ដែល​ទឹក​នោះ​ប្រែ​ពណ៌​ជា​ពណ៌​ផ្ទៃមេឃ ឬ​ពណ៌​ក្រហម​ដូច​ឈាម ក្រហម​ស្វាយ គេ​អាចសន្និដ្ឋាន​ថា គឺជា​ល្ហុង​ឈ្មោល ចំពោះ​ល្ហុង​ញី​វិញ​វា​មាន​ពណ៌​បៃតង ។ ក៏​ប៉ុន្តែ​ការពិត​ដែល​យើង​ទទួល​បាន​ត្រឹមតែ ៨៧​ភាគរយ​ប៉ុណ្ណោះ ។​
ដើម្បី ​ទទួលបាន​ទិន្នផល​ខ្ពស់ គេ​ត្រូវ​ដាក់​ជី​បន្ថែម គឺ​បំប៉ន​នូវ​ប្រភេទ​ជីសរីរាង្គ និង​អ​សរីរាង្គ ។ នៅពេលដែល​មាន​អាយុ​ពី ៣-៤​ឆ្នាំ​ឡើង​ទៅ ល្ហុង​ផ្តល់​ផ្លែ​តូចៗ និង​ទិន្នផល​ថយចុះ ។​
៥- ដំណាំ​ក្រូច​
ជាទូទៅ ​អាកាសធាតុ និង​ជា​ពិសេស​លក្ខណៈ​នៃ​ការដាំដុះ​នៅ​ប្រទេស​កម្ពុជា​ពុំ​អនុគ្រោះ​ណាស់​ណា​ ទេចំពោះ​ការដាំដុះ​ដំណាំ​ក្រូច​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​វិបត្តិ​ដែល​គេ​តែង ​ជួបប្រទះ​ញឹកញាប់​នោះ​គឺ ផ្លែ​ឡើង​គគ្រើម ក្រាស់ ខ្លែប​ស្កក (​ស្ពោ​ត​) ទឹក​ជូរ ។ កត្តា​ទាំងអស់​នេះ គេ​អាច​កែលំអរ​បាន ដោយ​ប្រើ​បច្ចេកទេស​សមស្រប ដោយ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព និង ​រៀបចំ​ដាក់​ជី​អោយបាន​ម៉ត់ចត់ ។ ដើម​ក្រូចពោធិសាត់​ដុះ​លូតលាស់​បានល្អ នៅលើ​ដី​ធូរ​មាន​ជាតិ​ជ្រៅ ដី​ល្បាប់ PH=6.5 នៅតាម​មាត់ច្រាំង​ស្ទឹង​សង្កែ និង​អូរ​ដំបង ។ ដើម​ក្រូចពោធិសាត់​ផ្តល់ ​ផល​បាន​ល្អ​បង្គួរ​លើដី​ធូរ នៅ​តាម​ដងស្ទឹង​ពោធិសាត់ដែល​នៅ​ទីនោះ​មាន​ដំណាំ​ក្រូចពោធិសាត់​តាំងពី​ យូរយារ​ណាស់​មកហើយ ។ នៅតាម​ច្រាំង​ទន្លេ​មេគង្គ​ផ្លែ​ក្រូចពោធិសាត់​មាន​ភាព​គគ្រាត ​ជាង​នៅលើ​ដីក្រហម ។​
​សកម្មភាព​លូតលាស់​របស់​ដំណាំ​ក្រូច ត្រូវ​ថយ​ចុះ​ក្នុង​សីតុណ្ហភាព​ក្រោម ៣២​អង្សា​សេ ។ គេ​ដាំ​ដំណាំ​ក្រូច​នៅ​សីតុណ្ហភាព​ខ្ពស់ជាង ៤៧​អង្សា​សេ ហើយ​កំពស់​ទឹក​ភ្លើង​ប្រចាំឆ្នាំ​ពុំ ​ត្រូវ​តិចជាង ៨៨៩​ម​.​ម ។ ដំណាំ​ក្រូច​អាច​ដុះ​លូតលាស់​ល្អ​នៅលើ​ដី​ដែល​មាន PH=5 – 6.5 ហើយ​ត្រូវការ​ដី​ដែល​មាន​ជាតិ B Na NaCl កាបូ​ណាត និង​ត្រូវ​មាន​បរិមាណ​ទឹក​ក្នុង​ដី​គ្រប់គ្រាន់​ផង ។​
ជា ​ទូទៅ​ក្នុង​លក្ខណៈ​ធម្មតា ក្រូចពោធិសាត់​អាច​ឲ្យ​ផល​នៅ​ឆ្នាំ​ទី ៥ ឯ​ក្រូចឃ្វិច និង​ក្រូចឆ្មារ​អោយ​ផល​បាន​យូរ​ជាង​ក្រូច​ពោធិសាត់ ។ ទិន្នផល​ក្រូចពោធិសាត់​អាច​ឡើង​រហូត​ដល់ ​ទៅ ១០​តោន ក្រូចថ្លុង ១៥​តោន និង​ក្រូចឆ្មារ ២០​តោន ក្នុង​មួយ​ហិច​តា ។​
៦- ដំណាំ​មង្ឃុត​
មង្ឃុត ​គឺ​វា​ទាមទារ​អាកាសធាតុ​ក្តៅ និង​សើម​ជានិច្ច ដី​មាន​ជីជាតិ​ជ្រៅ ធូរ ត្រជាក់​ជានិច្ច ។ គេ​ធ្វើ​បណ្តុះ​គ្រាប់​នៅក្នុង​ជាល ឬ​កន្ត្រក ពីព្រោះ​កូន​មង្ឃុត​មាន​រឹសកែវ​វែង ហើយ​ខ្សោយ​ពុំ​ស៊ូទ្រាំ​នឹង​ការ​គាស់​យក​ទៅ​ដាំ​ទេ ។ កូន​ដែល​ដុះ​ពី​គ្រាប់ពូជ​លូតលាស់​យឺត​ណាស់ ដូចនេះ​គេ​ចូលចិត្ត​ប្រើ​វិធី​ផ្សាំ​មែក​ហើយ​ផ្អោប​មែក​នោះ ជាមួយ​កូន​ដែល​គេ​បណ្តុះ​ក្នុង​ថ្នាល រឺ​ផ្សាំ ​ដោយ​សំបក​ដែល​មាន​ពន្លក និង​សាក​មែក ។​
ក្នុង ​ការដាំ​មង្ឃុត នៅពេល​ដែល​វា​នៅ​វ័យ​ខ្ចី ទាមទារ​អោយ​មាន​ការថែទាំ​ច្រើន គ្រប​គល់​ដោយ​ចំបើង ស្រោច​ទឹកដាក់​ជីសរីរាង្គ និង​អ​សរីរាង្គ រឺ​អាសូត N ។ ក្នុងករណី​ដែល​មាន ​ការថែទាំ​ត្រឹមត្រូវ​វា​នឹង​ផ្តល់​ផ្លែ​នៅ​ឆ្នាំ​ទី ៦ ។ នៅលើ​ដំណាំ​មង្ឃុត គេ​សង្កេតឃើញ មាន​សត្វ​កំពូង​ពីរបែប Hypomeces & Astycus ដែល​ស៊ី​ស្លឹក ។ គេ​អាច​កំចាត់​សត្វ​នេះ​ដោយ​បាច​ម្សៅ D.D.T នៅ​ក្រោម​ដើម ។​
៧- ដំណាំ​ម្នាស់​
ម្នាស់ ​គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​មាន​សារៈសំខាន់ ហើយ​ផ្លែ​របស់​វា​មាន​លក្ខណៈ​រូបរាង ពណ៌​សម្បុរ ទំហំ​ខុសៗ​គ្នា ហើយ​ទំងន់​របស់​វា​អាច​ប្រែប្រួល​ពី ៥ – ១០​គ​.​ក្រ ឬក៏​អាច​លើសពី​នេះ​ផង​ក៏មាន ។ ប៉ុន្តែ​ភាគច្រើន​ផ្លែ​ដែល​គេ​តែង​ជួបប្រទះ​គឺ​មាន​ទំងន់​ពី ២ – ២.៥ គីឡូក្រាម ។ ស​ម៉ាស​ធាតុ​នៅក្នុង​ផ្លែ​ម្នា​ស់មាន ប៉ិច​ទីន ដែល​មាន​ជាតិ​ថ្នាំ​សំរាប់​ស្បែក អង្គធាតុ​រ៉ែ ​ផ្សេងៗ​ទៀត​ដូចជា K, Na, Ca, Mg, Fe, P, S និង​ធាតុ​ដ៏ទៃទៀត ។ ម្យ៉ាងទៀត​នៅក្នុង​ផ្លែ​មាន​សារធាតុ​អារ៉ូ​ទិច មេ​ស្រា និង​វីតាមីន​ជាដើម ។​
ម្នាស់ ​ជា​ប្រភេទ​ដំណាំ​មួយ​ប្រភេទ​ដែល​ចូលចិត្ត​កំដៅ ។ ម្នាស់​ជា​ដំណាំ​មួយ​ប្រភេទ​ធន់​នឹង​ការរាំងស្ងួត​ហើយ​គេ​អាច​ដាំ​វា​នៅ​ តំបន់​ដែល​មាន​កំពស់​ទឹកភ្លៀង​របស់​វា ។ ការផ្តល់​ទឹក​ពុំ ​គ្រប់គ្រាន់​នៅ​ដំណាក់កាល​លូតលាស់​ដំបូងធ្វើអោយ​ការលូតលាស់​របស់​ដើម​ត្រូវ ​ពន្យឺត​ដែល​ជា​ហេតុ​បណ្តាល​អោយ​ការផ្តល់​ផ្លែ​ត្រូវ​ពន្យឺត​ដែរ ។ ការ​ក​ង្វៈ​ទឹក​នៅ​ចុង​ដំណាក់កាល​លូតលាស់​របស់​វា​ធ្វើ​អោយ​ឆាប់​មាន​ផ្កា ផ្លែ ហើយ​ផ្លែ​ក៏​ឆាប់​ទុំ ប៉ុន្តែ​វា​មាន​គុណភាព​អន់ ។​
​គេ​អាច​ដាំ​ដំណាំ​ម្នា​ស់ បាន​នៅ​លើ​ដី​ដែលមាន PH=5.5 – 6.2 និង​មាន​អុកស៊ីសែន​គ្រប់គ្រាន់ ។ ​ដើម្បី​អោយ​ដំណាំ​ម្នាស់​ផ្តល់​ទិន្នផល​ខ្ពស់ 35-60 តោន​ក្នុង​មួយ​ហិច​តា ចាំបាច់​ត្រូវ​ផ្តល់​ទឹកនិង​អង្គធាតុ​ចិញ្ចឹម​អោយបាន​គ្រប់គ្រាន់ ។ ក្នុងករណី​ដែល​គេ​ដាក់​ជី​អាសូត វា​ធ្វើអោយ​ផ្លែ​ធំ  និង​បន្ថយ​នូវ​ភាព​ជូរ​របស់​វា ។ ក្នុងករណី​ដែល​គេ​ដាក់​ជី​កាលី វា​បង្កើន​ភាព​ជូរ​របស់​ផ្លែ ។ ចំពោះ​ផូស្វាត​មាន​អំពើ​លើ​ដី​ដែល​ខ្វះ​ជាតិ ផូស្វ័​រ ។ ការស្រាវជ្រាវ​បានឲ្យដឹងថា​ក្នុង​ដី ១​ហិច​តា ត្រូវដាក់​ជី​អាសូត​ពី ៨-១៣០​គីឡូក្រាម ផូស្វាត​ពី ៣០-៨០​គីឡូក្រាម ប៉ូ​តា​ស្យូម​ពី ២៧៥-៦០០​គីឡូក្រាម កាល់ស្យូម​ពី ១០០-២០០​គីឡូក្រាមនិង​ម៉ាញ៉េស្យូ​មពី ៧០-១៥០​គីឡូក្រាម ។ កង្វះ​អាសូត​នៅក្នុង​ដី​ធ្វើឲ្យ​ទំហំ និង​ចំនួន​របស់​ស្លឹក​ថយចុះធ្វើអោយ​ស្លឹក​ឆាប់​ចាស់ និង​ធ្វើអោយ​ឡើង​ក្រហមជាំ បន្ថយ​បាតុភូត​រស្មី​សំយោគ​ធ្វើអោយ​ផ្លែ​តូច និង​បន្ថយ​ចំនួន​ខ្នែង ។ ជី​អាសូត មាន​ផលប្រយោជន៍​លើ​ដី​គ្រប់​ប្រភេទ និង​ធ្វើឲ្យ​ម៉ាស​របស់​ដើម និង​ផ្លែ​កើនឡើង ។
ដំណាំ​ម្នាស់​ត្រូវការ​ជី N P K តាម​សមាមាត្រ​គឺ ២:១:៥ ។ ក្នុង​ដំណាក់កាល​ទី​មួយ ដែល​ត្រូវ​ដាក់​គឺ​បរិមាណ N និង K ដូចគ្នា ។ ក្នុង​ដំណាក់កាល​ទី​ពីរ ត្រូវដាក់​បរិមាណ K អោយបាន ៣​ដង​ច្រើនជាង​បរិមាណ​អាសូត និង​ផូស្វាត ។​
​ក្នុង​ការប្រើប្រាស់​ជី ចាំបាច់​ត្រូវ​ដឹង​អង្គធាតុ​ចិញ្ចឹម​ដែល​មាន​នៅក្នុង​ដី ទឹក​អុកស៊ីសែន និង Ph របស់​ដី ។​
៨- ដំណាំ​កាហ្វេ​
ដើម ​កាហ្វេ​គឺជា​ដំណាំ​ដែល​មាន​ពណ៌​បៃតង​រហូត ឬ​ជា​រុក្ខជាតិ​ដែលមាន​ស្លឹក​ស្រស់ញញឹម​រហូត មាន​កំពស់ ៨-១០ ម ដោយ​មាន​សំបក​ពណ៌​ប្រផេះ មែ​កវែងៗ​ទន់ បែកមែក​ច្រើន សាខា​ឬ​ធ្លាក់​លើ​គ្នា ។ ការចេញ​ផ្កា​របស់​កាហ្វេ​ផ្កា​របស់​ដំណាំ​កាហ្វេ ទាក់ទង​ជា​សំខាន់​ទៅ​នឹង​រដូវភ្លៀង ។ ប្រសិន​បើ​ក្នុង​តំបន់​ដែល​គេ​ដាំ​ការ​ហ្វេ មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ឆ្លាស់​ជាមួយ​រដូវភ្លៀង ​នោះ កាហ្វេ​នឹង​ផ្តល់​ផ្លែ​បាន​តែ​ម្តង​ទេ​ក្នុង​មួយ​រដូវ ប៉ុន្តែ​ផ្លែ​ច្រើនណាស់ ។ ផ្លែ​កាហ្វេ​ទុំ​ក្នុង​កំឡុង ៥-៨​ខែ ក្រោយពី​ពេល​ដែល​ចេញ​ផ្កា ។ ប្រសិ​បើ​នៅ​តំបន់​ដែល​គេ​ដាំ​កាហ្វេ​មាន​ភ្លៀង​ធ្លាក់ ២-៣ ដង​បន្តបន្ទាប់​គ្នា៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors