- ធុងមានស្ពឺបិតជិតល្អ ដាក់ទឹកបានចំណុះ ៤០ លីត្រ ចំនួន ១ ។
- ចានធុនជ័រ ចំណុះ ៥០ លីត្រ ចំនួន ១ ។
- ស្បៃការ៉ុង សាច់ម៉ត់នីឡុង ចំនួន ១ ។
- រ៉ូមប៊ីនេជ័រសំរាប់បង្ហូរជី ចំនួន ១ ។
២- ធាតុផ្សំ
០១
| ត្រីស្រស់ ឬ ពោះវៀនត្រី (ឲ្យតែមានជាតិសាច់) | ៣ គីឡូក្រាម |
០២
| កន្ទក់ម៉ត់ | ៣ គីឡូក្រាម |
០៣
| មេអាហារសត្វរបស់ក្រុមហ៊ុន អ៊ី អ៊ិក្ស អិម | ២ គីឡូក្រាម |
០៤
| អំបិលម៉ត់ (ធាតុចំលាស់ បង្កើន រឺ បន្ថយ) | ១ ក្ដាប់ |
០៥
| ទឹកខ្មេះ (ធាតុចំលាស់ បង្កើន រឺ បន្ថយ) | ៧៥០ សេសេ (៣ ហ្ស៊ី) |
០៦
| មេ EX-M (មេ អ៊ី អ៊ិក្ស អិម) | ១ លីត្រ (៤ ហ្ស៊ី) |
០៧
| កាកស្ករ | ១ លីត្រ (៤ ហ្ស៊ី) |
០៨
| ទឹកស្អាត | ១០ លីត្រ (៤០ ហ្ស៊ី) |
លក្ខណៈពិសេសនៃធាតុផ្សំ
- ត្រីស្រស់ ឬពោះវៀនត្រីអាចជំនួសដោយក្បាលត្រីសុទ្ធ ពោះវៀន ស្រការ ស្រកីត្រីស្រស់ ឬសត្វផ្សេងៗដែលនៅស្រស់យើងអាចយកមកធ្វើជាធាតុផ្សំជីបាន ។ ឧបមាថាក្ដាម កាត់ស្រូវយើងចាប់សត្វនេះឲ្យបាន ៣ គីឡូក្រាមជំនួសត្រីវាមាននាទីជាជីផង និងបណ្ដេញសត្វក្ដាមផង នោះមានន័យថា យកក្លិនធម្មជាតិ បណ្ដេញសត្វធម្មជាតិវិញ ។ យើងត្រូវការដំបំបែកក្ដាម រឺខ្យងដែលកាត់ស្រូវ ធ្វើជាធាតុផ្សំជី ៘
- ទឹកខ្មេះ ឬផ្លែក្រូចឆ្មា ឬអំពិល ១ គីឡូកាម ច្របាច់ ឬពូតយកជាតិនោះជាការល្អសំរាប់ប្រើលើដំណាំដែលមានជាតិជូរពិសេស គឺក្រូចឆ្មារ ។
៣- វិធីធ្វើ
+ ការបង្កើតល្បាយ (ក)
ចិញ្ច្រាំត្រីចំនួន ៣ គីឡូក្រាមឲ្យម៉ត់ (កាន់តែម៉ត់ កាន់តែឆាប់បានប្រើ) ហើយយកកន្ទក់ម៉ត់លាយច្របល់ចូលគ្នាឲ្យសព្វ រួចចាក់ល្បាយទៅក្នុងស្បៃ យើងចងមាត់ឲ្យជិតកំនត់ថាល្បាយ (ក) ។
+ ការបង្កើតល្បាយ (ខ)
ដំបូងយើងវាល់ទឹកស្អាតចំណុះ ១០ លីត្រ ចាក់ចូលក្នុងចានធុន ចាក់ទឹកខ្មេះ ១ លីត្រ កាកស្ករ ១ លីត្រ និងដាក់អំបិលម៉ត់ ១ក្ដាប់ទើបយើងកូរឲ្យសព្វក្លាយជាល្បាយតែមួយបន្ទាប់មកយកមេ EX-M ១ លីត្រ ចាក់ចូលបន្ថែម យើងសំរេចបានល្បាយ (ខ) ។
+ ការផ្អាប់ជី
- យកល្បាយ (ក) ដាក់ចូលក្នុងធុងចំណុះ ៤០ លីត្រ បន្ទាប់មកយើងចាក់ល្បាយ (ខ) ចូលក្នុងធុងដែរ។
- យកដុំថ្មមួយដុំ ឬឥដ្ឋមួយដុំ សង្កត់លើល្បាយ (ក) ឲ្យលិចពីក្រោមល្បាយទឹក (ខ) ។ សូមប្រយ័ត្នកុំឲ្យល្បាយ (ក) អណ្ដែតពីលើល្បាយទឹក (ខ) ឲ្យសោះជាហេតុធ្វើឲ្យខូចជី ។ មួលកំរបបិទឲ្យជិតកុំឲ្យខ្យល់ចូល ផ្អាប់ទុកនៅកន្លែងម្លប់ ហប់ ងងឹត រយៈពេល ៧ ទៅ ១៥ ថ្ងៃ នោះយើងសំរេចបានជីនេះហើយ ។
៤- វិធីប្រើ
- យើងយកជីទឹក ១ លីត្រ ដែលយើងធ្វើបានលាយជាមួយទឹក ២០០ លីត្រ បាញ់លើដើមរុក្ខជាតិ ១០ ទៅ ១៥ ថ្ងៃម្ដង (ទឹកស្អាត ១ លីត្រ លាយទឹកជី ៥ សេសេ) ។
- បើទឹកជី ១ លីត្រ ដែលធ្វើបានលាយជាមួយទឹក ១០០ លីត្រ សំរាប់ស្រោចជុំវិញដើមទៅតាមសំយាបមែករុក្ខជាតិក្នុង ១ ខែ ស្រោច ១ ដង (ទឹកស្អាត ១ លីត្រ លាយជីទឹក ៥ សេសេ) ។ ការបាញ់ ឬស្រោចលើដើមរុក្ខជាតិ ត្រូវធ្វើឲ្យបានជោគជាំ ។
- កាលណារុក្ខជាតិមានស្លឹកពណ៌ប្រាក់ ច្រែះ លឿងមានតែជីនេះទេ ទើបអាចដោះស្រាយបាន ។
- ចំពោះរុក្ខជាតិដែលនៅតូចៗ (កូន) ឬរុក្ខជាតិមានដើមតូចៗដូចជា ម្ទេស ត្រសក់ ត្រាប់ គួរតែយក ១ លីត្រ លាយទឹក ៥០០ លីត្រ (ទឹកស្អាត ១ លីត្រ លាយជីទឹក ២ សេសេ) ពេលរុក្ខជាតិពេញវ័យទើបប្រើតាមលក្ខណៈធម្មតាវិញ (៥ សេសេ លាយទឹកស្អាត ១ លីត្រ) ។
៥- ផលប្រយោជន៍
គឺវាជួយបំរុងគ្រប់ផ្នែករបស់ រុក្ខជាតិសំបូរប្រូតេអ៊ីន គុណភាពល្អជាងគេ ជាប្រភេទជីលេខ ១ លើសជីបំប៉នដើមថែមទៀតផង ។ ប្រើប្រាស់បានទៅលើដំណាំគ្រប់ប្រភេទ ។
៦- ការរក្សាទុក
រយៈពេល ៣ ខែ ចាប់ពីថ្ងៃធ្វើបានសំរេចនេះទៅ ។ ប្រសិទ្ធិភាពខ្ពស់បំផុតក្នុងរយៈពេល ១ ខែ ។ អ្នកដាំដំណាំសូមកុំភ្លេចធ្វើជីប្រភេទនេះ វាមានប្រយោជន៍ខ្លាំងណាស់ទៅលើរុក្ខជាតិគ្រប់ប្រភេទ របស់លោកអ្នក ។ EX-M ជារបបគំហើញថ្មី នៃអាថ៌កំបាំងពិសេស របស់ធម្មជាតិ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
Labels:
កសិកម្ម