បង្កើតកែឆ្នៃ-EX-M បណ្ដុះ ​សាក​រុក្ខជាតិ​



EX-M បណ្ដុះ និង​សាក​រុក្ខជាតិ​
1
១- ការត្រៀម​សំភារៈ​
  • ធុង ឬ ប៉ោត​ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ ចំនួន ១ ។​
  • ប​ង្គី ចប រនា​ស់ អង្កត់ឈើ​មួយ​ដុំ​សំរាប់​វាយ​បំបែក​លាមក​គោ​ឲ្យ​ម៉ត់ ។​
  • គំរប​ដប​ទឹកបរិសុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ ។​
  • សំបកបាវ​ក្រចៅ​ចំនួន ១០ សំរាប់​កន្ទក់​ទំងន់ ២៥ គីឡូក្រាម ។​
  • បរិវេណ​លាយ​ជី​គួរតែ​លៃ​ផ្ទៃដី​ចាក់សាប​ហើយ ដើម្បី​បង្កើន​កំដៅ បង្កើន​គុណភាព​ជី ។
២- តារាង​ធាតុ​ផ្សំ​ជី​
០១​ដី​ផុស​៥ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០២​អង្កាម​ដុត​២ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៣លាមក​សត្វ​គ្រប់​ប្រភេទ​សំដិល​ស្ងួត​ម៉ត់​ ​​២ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៤កន្ទក់ ឬ ដំឡូង​មី​២ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៥​​ជី​អង្កាម​រស់​១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៦មេ EX-M​ ​២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​
០៧កា​កស្ករ (​ស្ករ​បរិសុទ្ធ ឬ ស្ករ​រងូ​)​២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​
០៨ទឹកស្អាត ពិសេស​គឺ​ទឹកភ្លៀង​ ​ ​១០ លីត្រ​
​​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​ដី​
ដី​ផុស​ជា​ដីដំបូក​ងាប់ ដី​មាត់ទន្លេ ដីស្រទាប់លើ​បង្អស់ ស្ងួត យក​មក​ដំ​វាយ​ឲ្យ​ម៉ត់​នោះ​ជា​ការ​ស្រេច។
៣- វិធី​ធ្វើ​
​+ វិធី​លាយ​ល្បាយ​ផ្សំ​ជី​
  • ដំបូង​យើង​យក​អង្កាម​ដុត ដី​ផុស លាមក​សត្វ​ស្ងួត​គ្រប់​ប្រភេទ និង កន្ទក់ ជី​អង្កាម​រស់ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ក្លាយ​ជា​ល្បាយ​តែ​មួយ​កំនត់​ថា​ល្បាយ​ស្ងួត (​ក​) ។ បើ​ធ្វើ​ច្រើន​គួរតែ
    ​ប្រើ​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់តិ៍ ទើប​សព្វ​ល្អ ។​
  • យើង​ចាក់ទឹក ១០ លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក ហើយ​ចាក់​កា​កស្ករ ៤ គំរប​ទឹកបរិសុទ្ធ ឬ​ស្មើនឹង ២០ មីលិ​លីត្រ យើង​កូរ​ល្បាយ​ទឹក​ឲ្យ​សព្វ​កុំឲ្យ​មាន​កាក​សំណល់​ស្ក​រជាប់បាត
    ​ប៉ោ​ត ទើប​យើង​ចាក់​មេ EX-M ចំណុះ ៤ គំរប​ដប​ទឹកបរិសុទ្ធ​ស្មើនឹង ២០ មី​លី​លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក​នោះ រួច​កូរ​ឲ្យ​សព្វ​កំនត់​ថា​ល្បាយ​ទឹក (​ខ​) ។​
  • យក​ល្បាយ​ទឹក (​ខ​) ស្រោច​លើ​ល្បាយ​ស្ងួត (​ក​) ស្រោច​បណ្ដើរ ជ្រោយ​ល្បាយ​ស្ងួត (​ក​) បណ្ដើរ​រហូដ​ល់​ល្បាយ​នេះ សំរេច​បាន​សំនើម ៥០ ភាគរយ ហៅ​ថា​ល្បាយ​សំនើម (​គ​) ។​
* សំនើម ៥០ ភាគរយ យើង​ត្រូវ​ពិនិត្យមើល​ដូចខាងក្រោម ៖
  • យក​ល្បាយ​សំនើម (​គ​) ១ ក្ដាប់​មក​ច្របាច់ បើ​ល្បាយ​នេះ​មិន​បែក​ចេញ​ពី​គ្នា និង​មិន​មាន​ទឹក​ចេញ​តាម​ចន្លោះ​ម្រាមដៃ​ទេ ហើយ​លា​វិញ​មិន​បែក​ជា​បំនែក​តូចៗ មានន័យថា​មិន ​សើម​ពេក និង​មិន​ស្ងួត​ពេកនោះ​ការ​លាយ​ផ្សំ​របស់​យើង​ពិតជា​បាន​ត្រឹមត្រូវ ។ ល្បាយ​នេះ​គេ​ហៅថា ល្បាយ​សើម​ជី បណ្ដុះនិង​សាក​រុក្ខជាតិ ឬ​ល្បាយ (​ឃ​) ។​
  • បើសិន​ល្បាយ​សំនើម (​គ​) មាន​សំនើម​ទទឹក​ខ្លាំងពេក យើង​ត្រូវ​លាយ​បន្ថែម​ល្បាយ​ស្ងួត (ក)ចាក់​ច្របល់​គ្នា​ជាមួយ​ល្បាយ​សំនើម (​គ​) រហូតដល់​បាន​ល្បាយ (​ឃ​) ។​
  • បើសិន​ល្បាយ​សំនើម (​គ​) មាន​សំនើម​ស្ងួត​ពេក យើង​ត្រូវ​លាយ​បន្ថែម​ល្បាយ​ទឹក (​ខ​) រហូតដល់​បាន​ល្បាយ (​ឃ​) ។ បញ្ហា​នេះ​លោក អ្នក​អាច​មើល​តាម​រយៈ​ការថត​ជា​វីដេអូ​ស៊ី​ឌី ។​
+ វិធី​ផ្អាប់​ជី​
  • ដំបូង​យក​ល្បាយ (​ឃ​) លើក​ជា​រង ឬ ថ្នាល​នៅ​កន្លែង​ណា​ដែល​ចាក់សាប ឬ ដី​ទីទួល​ស្ងួត​ម្លប់​មិន​ត្រូវ​ថ្ងៃ ទឹក នឹង ភ្លៀង ។ ការយក​ល្បាយ (​ឃ​) លើក​ជា​រង​បន្លែ​មាន​កំពស់ ១៨ ស​.​ម ទៅ ២០ ស​.​ម ឯ​បណ្ដោយ និង ទទឹងតំរូវ​តាម​សំបកបាវ​សំរាប់​គ្រប​ផ្អាប់​ជី ។​
  • យក​សំបកបាវ​ក្រចៅ​មក​គ្រប​លើ​រង ឬ ថ្នាល​ឲ្យ​ជិត​ល្អ នោះ​គេ​ហៅថា​ការ​ផ្អាប់​ជី ។​
+ ការថែរក្សា​កំឡុងពេល​ផ្អាប់​ជី​
  • ការ​ផ្អាប់​ជី​មាន​រយៈពេល ៧ ថ្ងៃ ទើប​អាច​ក្លាយ​ជា​ជី​បណ្ដុះ និង​សាក​រុក្ខជាតិ​បើសិនជា​បរិយាកាស​សើ​ម ឬ ត្រជាក់​ខ្លាំង​រយៈពេល​អាច​លើសពីនេះ ឯ​កំដៅ​ក៏​ប្រែ​ប្រួស​ខ្លះៗ​ដែរ ។​
  • ថ្ងៃទី ១ : គិត​ចាប់ពី​ថ្ងៃ​លើក​រង​គ្រប​បាវ​ផ្អាប់​ទុក​ល្បាយ (​ឃ​) ឲ្យបាន​រយៈពេល ២៤ ម៉ោង ។ យើង​បើក​សំបកបាវ​ចេញកំដៅ​ក្នុង​ល្បាយ (​ឃ​) ប្រហែល ៣៥ ទៅ ៤០ អង្សា​សេ និង​មាន​ផ្សិត​ខ្លះៗ​នៅ​ពី​លើ​ល្បាយ ។ យើង​ជ្រោយ​ល្បាយ (​ឃ​) ឲ្យ​ស្ដើង​បន្តិច ៥ ទៅ ១០ ស​.​ម ឬ (៥ ឬ ១០ ហ៊ុន​) ។ ទុក​សំដិល​រយៈពេល​ពី ១០ ទៅ ១៥ នាទីដើម្បី​បន្ថយកំដៅ​មក​នៅ ១៥ ទៅ ២៥ អង្សា​សេ​វិញ ។ យើង​បន្ត​អនុវត្ត​លើ​ករង​គ្រប​បាវ​ដូច​លើកដំបូង ។​
  • ថ្ងៃទី ២ : សកម្មភាព​ធ្វើ​ដូច​ថ្ងៃទី ១ តែ​ល្បាយ (​ឃ​) លើក​នេះ​កំដៅ​ខ្លាំង​ជាង​ថ្ងៃទី ១ (៤០ ទៅ ៤៥ អង្សា​សេ​)និង​ផ្សិត​សមាន​ច្រើនជាង​ថ្ងៃទី ១ ។​
  • ថ្ងៃទី ៣ : សកម្មភាព​ធ្វើ​ដូច​ថ្ងៃទី ១ តែ​ល្បាយ (​ឃ​) លើក​នេះ​កំដៅ​ខ្លាំង​ជាង​ថ្ងៃទី ២ (៤៥ ទៅ ៥០ អង្សា​សេ​)និង​ផ្សិត​សមាន​ច្រើនជាង​ថ្ងៃទី ១-២ ។ កំដៅ​នៅ​ក្នុង​ថ្ងៃនេះ​បើ​យើង ​កប់​ពងមាន់​នឹង​អាច​ចំអិន​បាន ។ចំនែក​ផ្សិត​វិញ​មាន​នៅ​ពាសពេញ​ក្នុង ល្បាយ​នេះ ។ កំដៅ​កើតមាន​រហូត​ដល់ ៥០ អង្សា​សេ​នេះ គឺ​បាក់តេរី អ៊ី អ៊ិក្ស អិមកំពុងតែ​បញ្ចេញ​សក្តានុពល​សំលាប់ ​ពពួក​បាក់តេរី​អាក្រក់ និង​កាច់​បំលែង​ល្បាយ (​ឃ​) ជា​អាហារ​របស់​រុក្ខជាតិ ។ ដូចនេះ​ក្រោយពី​ជ្រោយ​ល្បាយ (​ឃ​) ហើយ​ទុក​ហាល​សំដិល​ចោល​រយៈពេល ៤ ថ្ងៃ យ៉ាងតិច​លៃ​យ៉ាងណា​ឲ្យល្បាយ (​ឃ​) ស្ងួត​ល្អ​ទើប​អាច​យក​ទៅ​ប្រើប្រាស់​បាន ។ កាលណា​យើង​ច្រក​បាវ​ហើយតែ​នៅ​មាន​កំដៅ​ត្រូវតែ​យក​វា​មក​ហាល​សំដិល​ម្ដងទៀត ។ បើសិនជា​ការអនុវត្ត​ន៍​លើ​ការធ្វើ​ជី​មិន​ដូចការរៀបរាប់​ខាងលើ​នោះ​វា​មិន​ ត្រឹមត្រូវ​ទេ ។ យើង​ត្រូវ​យក​ល្បាយ​នោះ​ទៅ​ហាល​សំដិល​ឲ្យ​ស្ងួត ហើយ​យើង​ធ្វើ​សារជាថ្មី​ម្ដងទៀត។​
  • ថ្ងៃទី ៤ ថ្ងៃទី ៥ ថ្ងៃទី ៦ ថ្ងៃទី ៧ ទុក​ហាល​សំដិល​ល្បាយ (​ឃ​) ឲ្យ​ស្ងួត ។​
៤- ការ​យក​មក​ប្រើ​
  • ប្រើ​សំរាប់​ទ្រាប់​បាតរ​ណ្ដើ​ដើម្បី​ដាំ​រុក្ខជាតិ​គ្រប់​ប្រភេទ ។ ពិសេស​គឺ​ការ​ស្ទូង​កូនឈើ ឬ​ផ្កា​គ្រប់​ប្រភេទ។​
  • ប្រើ​ជា​សំខាន់​ក្នុងការ​បណ្ដុះ​កូនឈើ ឬ​សាក​រុក្ខជាតិ ។​
  • ប្រើ​សំរាប់​បំបៅ​មែក ឬ​បណ្ដុះ​កូន​រុក្ខជាតិ ត្រូវ​អនុត្ត : ជី​ស្ងួត​បណ្ដុះ ១​ភាគ ដី​ផុស ១​ភាគ អង្កាម​ដុត ១​ភាគ និង​ស្រកីដូង ១​ភាគ (​យក​វត្ថុ​ទាំងនេះ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ទើប​យកមកប្រើ​) ។​
  • គួរតែ​ប្រើ​ជី​នេះ​ជាមួយ ជី​សរីរាង្គ​របស់​ក្រុមហ៊ុន (២-៥-២) ចំនួន ៣០ ភាគរយ ដើម្បី​បង្កើន​ការលូតលាស់ ។​
៥- ការថែរក្សា​ទុក​
ជី​ស្ងួត​បណ្ដុះ អាច​រក្សា​ទុក​បាន​រយៈ​ពេល ១ ឆ្នាំ ហើយ​កុំ​ឲ្យ​ត្រូវ​ថ្ងៃ​និង​ទឹក ។​
៦- ផលប្រយោជន៍​
  • យក​ជី EX-M បណ្ដុះ និង​សាក​រុក្ខជាតិ​នេះ​ទៅប្រើ​ក្នុង​កន្ទោង​បណ្ដុះ​កូនឈើ ។​
  • ដាក់​ជី​នេះ​នៅក្នុង​រណ្ដៅ​មុន នឹងដាក់​គ្រាប់​រុក្ខជាតិ​បណ្ដុះ ។​
៧- ការចំណាយ​
ក្នុង​ជី​ស្ងួត​សាក និង​បណ្ដុះ​រុក្ខជាតិ​នេះ ១​គីឡូក្រាម ត្រូវ​ចំណាយ​លើ​ការផលិត​ប្រហែល ៧៥០ រៀល៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors