បង្កើតកែឆ្នៃ-EX-M ចំ​បើង ២៤ ម៉ោង​



1
១- ការត្រៀម​សំភារៈ​
  • ធុង ឬ ប៉ោ​ត ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ​ចំនួន ១ ។​
  • ប​ង្គី ចប រនា​ស់ អង្កត់ឈើ​មួយ​ដុំ​សំរាប់​វាយ​បំបែក​អាចម៍គោ​ឲ្យ​ម៉ត់ ។​
  • គំរប​ដប​ទឹកបរិសុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ ។​
  • សំបកបាវ​ក្រចៅ​ចំនួន ១០ សំរាប់​កន្ទក់​ដែលមាន​ទំងន់ ២៥ គីឡូក្រាម រឺ កន្ទេលកក់ រឺ ស្បៅ។
  • បរិវេណ​លាយ និង​ផ្អាប់​ជី​គួរតែ​នៅលើ​ផ្ទៃ​ចាក់សាប ដើម្បី​បង្កើន​កំដៅ និង​បង្កើន​គុណភាព​ជី។​
២- តារាង​ធាតុ​ផ្សំ​ជី​
០១ចំបើង​កាត់​ខ្លីៗ ស្លឹកឈើ​ស្ងួត (០.០២ ម​)​១០ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០២​​លាមក​សត្វ​គ្រប់​ប្រភេទ​សំដិល​ស្ងួត​ម៉ត់
(​គោ ក្របី​)​
១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៣កន្ទក់ ឬ ដំឡូង​មី​ ​១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៤​ជី​អង្កាម​រស់​១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
០៥មេ​អាហារ​សត្វ​៥ ភាគរយ​នៃ បរិមាណ ល្បាយ​ទាំងអស់​
០៦​មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​តូច​
០៧​កា​កស្ករ (​ស្ករ​បរិសុទ្ធ ឬ ស្ករ​រងូ​)​ ​២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​តូច​
០៨​ទឹកស្អាត ទឹកភ្លៀង ទឹក​អណ្ដូង​លូ ត្រពាំង​ ​១០ លីត្រ ស្មើនឹង ២០ ចំណុះ​ដប​ទឹកបរិសុទ្ធ​តូច​
​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​ជី​
ចំបើង​កាត់​ខ្លីៗ ស្លឹកឈើ​ស្ងួត (០.០២ ម​) : ចំបើង​សំបូរ​ដោយ​ជាតិ​អា​សូត ០.៦ ភាគរយ ផូស្វ័​រ ០.១ ភាគរយ ប៉ូ​តា​ស្យូម ១.៥ ភាគរយ ។ ដូចនេះ​ចំពោះ​រុក្ខជាតិ​ផ្សេងៗ កាលណា
​យើង​យក​ចំបើង​ទៅ​កប់​គល់​តាមរយៈ​សំយាប​មែ​កមាន​សារជាតិ​គ្រប់គ្រាន់ តែ​បើ​មិន​ប្រើ​មេ អ៊ី អ៊ិក្ស អិម ទេ នោះ​វា​មិន​ងាយ​កាច់​បំលែង​ឡើយ ។​
យើង​អាច​យក​ស្លឹក​រុក្ខជាតិ​ក្រៀម​ផ្សេងៗ​ទៀត មក​ជំនួស​ចំបើង​បាន ពិសេស​ស្មៅ​ស្ងួត ស្លឹក​រុក្ខជាតិ​ស្ងួត​ខ្លួនឯង​ ។​
៣- ការ​ផ្សំ​ជី​
+ វិធី​លាយ​ល្បាយ​ផ្សំ​ជី​
  • ក្រោយ​ពេល​កាត់​ចំបើង​ខ្លីៗ ដំបូង​យើង​យក​ធាតុ​ផ្សំ​ជី​ពី​លេខ ១-៦ ច្របល់​ចូល​គ្នា​ឲ្យ​ស​ព្វជា​ល្បាយ​តែមួយ ហៅ​ថា​ល្បាយ (​ក​) ។​
  • បន្ទាប់មក​យើង​ចាក់​ទឹក ១០ លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក ហើយ​ចាក់​កា​កស្ករ ២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ ។​
  • យើង​កូរ​ល្បាយ​ទឹក​ឲ្យ​សព្វ​ទើប​យើង​ ចាក់​មេ EX-M មាន​ចំណុះ ២០ មី​លី​លីត្រ​ស្មើនឹង ៤ គំរប​ដប​ទឹកបរិសុទ្ធ​នោះ បានជា​ល្បាយ​មួយ គេ​ហៅថា ល្បាយ (​ខ​) ។​
  • យើង​យក​ល្បាយ (​ខ​) ស្រោច​លើ​ល្បាយ (​ក​) រហូតដល់​បាន​សំនើម ៥០ ភាគរយ (​ដូច​ការ​ធ្វើ​ជី​អង្កាម​រស់​) ។ ល្បាយ​នេះ​គេ​ហៅថា ល្បាយ (​គ​) ។​
  • យក​ល្បាយ (​គ​) លើក​ជា​រង ឬ​ថ្នាល​ឲ្យបាន​កំពស់ ២០ ស​.​ម ឯ​បណ្ដោយ និង​ទទឹង​តាម​តំរូវការ​របស់​លោក​អ្នក ។ យក​សំបកបាវ​ក្រចៅ​មក​គ្រប​ពីលើ​រង ឬ​ថ្នាល​នោះ ជាការ​ផ្អាប់
    ​ល្បាយ (​គ​) រឺ​ស្ងោរ​ជី​នេះ​តាមរយៈ​បាក់តេរី អ៊ី អ៊ិ អ៊ិក្ស ។ ការ​ផ្អាប់​ទុក​មាន​រយៈពេល ១៧ ម៉ោង។
  • យើង​យក​បាវ​ក្រចៅ​ចេញ​ពី​លើ​រង ឬ​ថ្នាល​ឲ្យអស់ ហើយ​កាយ​បំបែក​រង​ឲ្យ​ស្ដើង​មាន​កំរាស់​ប្រហែល​នឹង ៥ ស​.​ម ឬ ១០ ស​.​ម ទុក​សំដិល​រយៈពេល ៥-១០ នាទី រួច​លើក​រង
    ​សារជាថ្មី​ដូច​មុន​ម្ដងទៀត ។​
  • យើង​ត្រូវ​ផ្អាប់​បន្ត​រយៈពេល ៧ ម៉ោង បន្ថែម ទើប​ល្បាយ (​គ​) ក្លាយ​ជា​ជី​ចំបើង ២៤ ម៉ោង ។
៤- ការ​យក​មក​ប្រើ​
  • ក្រោយពេល​សាបព្រោះ​គ្រាប់​ដំណាំ ឬ​បន្លែ​ផ្សេងៗ​រួច​គេ​ត្រូវ​យក​ជី EX-M ចំបើង ២៤ ម៉ោង ទៅ​គ្របពីលើ​ថ្នាល​បណ្ដុះ​ដំណាំ​នោះ ឲ្យបាន​កំរាស់ ៣-៤ មី​លី​ម៉ែត្រ ។​
  • ត្រូវ​ប្រើ​កប់​នៅក្នុង​រណ្ដៅ​មុន​ដាំ (​ល្បាយ​ដី ៧០ ភាគរយ ឯ​ជី​ចំបើង ២៤ ចំនួន ៣០ ភាគរយ ច្របល់​ចូលគ្នា​) ។​
  • ពេល​រដូវក្ដៅ​គួរ​យក​ជី​នេះ​មក​ដាក់​ក្បែរៗ​គល់​ដំណាំ ដើម្បី​រក្សា​សំណើម​ឲ្យបាន​យូរ (៥ស.ម)។​
៥- ការថែរក្សា​ទុក​
ជី​ស្ងួត​ចំបើង ២៤ ម៉ោង អាច​រក្សា​ទុក​បាន​រយៈ​ពេល ១ ឆ្នាំ មិន​ត្រូវ​ថ្ងៃ និង​ទឹក ។​
៦- ការចំណាយ​
ប្រើ​ថវិកា​តិចតួច​បំផុត ហើយ​បាន​នូវ​ជី​ដែល​មាន​គុណភាព​ខ្ពស់​សំរាប់​ដំណាំ ។​
៧- ផលប្រយោជន៍​
  • ដាក់​គ្រប​គល់​រុក្ខជាតិ ដើម្បី​ជួយ​បឺត​សំនើម​កុំឲ្យ​ស្មៅ​ដុះ​ច្រើន និង​ជួយ​ធ្វើឲ្យ​សារធាតុ​ក្បែរ​នោះ​ឆាប់​រលួយ​ក្លាយទៅជា​ជី​របស់​រុក្ខជាតិ ។​
  • ជួយ​ធ្វើឲ្យ​ដី​ធូរ អាកាសធាតុ​ចេញចូល​បានល្អ ។​
  • ពេល​ស្លឹក​រុក្ខជាតិ​ធ្លាក់ចុះ ជួយ​បំ​លែង​ឲ្យទៅ​ជា​ជី​យ៉ាង​ល្អ ។​
  • បណ្ដុះ​គ្រាប់​បន្លែ ដើម្បី​ឲ្យ​គ្រាប់​បាន​ល្អ ពេល​ស្រោច​ទឹក​គ្រាប់​បន្លែ​មិន​ហូរ​តាម​ទឹក៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors