បង្កើតកែឆ្នៃ-កន្ធុំ​ថេត​រុក្ខជាតិ​មាន​ប្រយោជ​ន៍​



1កន្ធុំ​ថេត ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Leucaena Glaucr ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅថា លី​ដ​ទ្រី (Lead tree) ។​

​​នៅ​ប្រទេស​កម្ពុជា​យើង ” កន្ធុំ​ថេត ” ត្រូវបាន​គេ​ហៅ​ដោយ​ឈ្មោះ​ជា​ច្រើន​ដូចជា សំបួរ​, កន្ទុំ​ទេស​, កន្ធុំ​ថេត ជាដើម ។​
​រុក្ខជាតិ​នេះ​មាន​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ដោយ​ការដាំ ឬ ត្រូវ​បាន​ដុះ​ដោយ​ប្រការ​ណាមួយ ។​
​ខ្មែរ​យើង​និយម​ដាំ​វា​ធ្វើ​នៅរ​បងរស់ ដាំ​លាយ​ជាមួយ​ដំណាំ​ផ្សេងៗ ឯ​ការប្រើ​ការ​វិញ​នោះ​គឺ​ភាគច្រើន​និយម​នាំ​គ្នា​បេះ​យក​ត្រួយ​
​ខ្ចីៗ​មក​ធ្វើជា​ល្បោយ​នំ​បញ្ចុក និង​ជួនកាល​យក​ធ្វើ​ជា​អន្លក់​ក៏មាន ។​
​ជា​រុក្ខជាតិ ​មួយ​ប្រភេទ ដែល​មាន​ការ​លូតលាស់់​យ៉ាង​ឆាប់រហ័ស​ដើម​និង​មែក​របស់​វា​អាច​យកមក​ធ្វើ​ជា​ អុស​ដុត​សម្រាប់​ចំអិន​អាហារ សំបក​របស់​វា​គេ​យក​ធ្វើ​ជា​លក្ខ​ពណ៌​លឿង ឯ​ផ្លែ​ខ្ចីៗ​របស់​វា​កូនក្មេង​ចូលចិត្ត​បេះ​យក​មក​ប្រឡេះ​គ្រាប់​បរិភោគ​ លេង ចំណែក​ស្លឹក​របស់​វា​វិញ គឺជា​ចំណី​សត្វ​យ៉ាង​ល្អ​បំផុត ពីព្រោះ​វា​សម្បូរណ៌​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន ។​
​វា​អាច​ដុះ​ លូតលាស់​រហូត​ដល់​កំពស់ ៨​ម៉ែត្រ តែ​ជួនកាល​មាន​កំពស់​ទាប​ជាង​នេះ​បើសិន​វា​ស្ថិត​នៅ​កន្លែង​មាន​អាកាសធាតុ​ ក្តៅ​ខ្លាំង ។ ​
​ការប្រើប្រាស់ៈ​
​កន្ធុំ​ថេ​ត​ មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ផ្នែក​សិកម្ម ពីព្រោះ​វា​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​អាច​ជួយ​រក្សា​ដី​ឲ្យមាន​លំនឹង​មិន​ បាត់បង់​ជីជាតិ​បើសិន​វា​ត្រូវ​បាន​ដាំ​នៅលើ​ដី​ដែល​ទុក​ទំនេរ​ចោល ។​
​​ស្លឹក​របស់​ វា បើ​ត្រូវបាន​បេះ និង​បូត​ដាក់​សំដិល​ក្នុង​ម្លប់​ចំនួន ២​ថ្ងៃ អាច​យក​មក​លាយ​ឲ្យ​សត្វ​គ្រប់​ប្រភេទ​ស៊ីបាន ដោយ​លាយ​ក្នុង​អត្រា ២០ ទៅ ៣០ ភាគរយ​នៃ​ចំនួន​ចំណី​សរុប ។ យើង​មិន​អាច​យក​ស្លឹក​កន្ធុំ​ថេត​មក​អោយ​សត្វ​ស៊ីពេល​នៅ​ស្រស់ៗ​បានឡើយ គឺ​ចាំបាច់​ត្រូវ​ហាល​ក្នុង​ម្លប់​ជាមុនសិន បើ​មិន​ដូច្នេះ​ទេ​ត្រូវ​យក​វា​មក​ត្រាំ​លាយ​ជាមួយ​ទឹក​ស្ករ​កាក​អំពៅ​ ទុកចោល​មួយ​យប់​សិន​មុន​នឹង​ឲ្យ​ស​ត្វវា​ស៊ី យើង​អាច​ផ្តល់​ស្លឹក​នេះ​ឲ្យ​មាន់ ទា ជ្រូក ពពែ ត្រី ទន្សាយ​ស៊ី អាច​ជំនួស​ពោត​ឬ សណ្តែក បាន​មួយរយ​ភាគ​ដែរ ។ ចំណែក​ស្លឹក​តូចៗ​របស់​វា​ដែល​ជ្រុះ​ក្រោម​ដើម យើង​អាច​បោស​ប្រមូល​កើប​យកមក​ដាក់​ក្នុង​រណ្តៅ​ដាំ​ដំណាំ ឬ យក​មក​លាយ​ជាមួយ​ដី​សម្រាប់​ដាក់​បណ្តុះ​គ្រាប់​ដំណាំ​ផ្សេង ឬ​អាច​យកមក​ដាក់​គ្រប​លើ​គល់​ដំណាំ​ក៏បាន ។​
​នៅ​ប្រទេស​ ឥណ្ឌា​គេ​បាន​ផលិត​ម៉ាស៊ីន​ម្យ៉ាង អាច​ដំណើរការ​ដោយ​ដុត​អុស​យក​ចំហេះ​មក​ផ្តល់​ឲ្យ​ម៉ាស៊ីនជា​ជំនួស​ប្រេង ដោយ​ប្រើប្រាស់​ដើម និង​មែ​ក​កន្ធុំ​ថេត​សម្រាប់​វត្ថុធាតុដើម ។​
​ដី​នៅក្នុង​ ចំការ ដែល​ពុំសូវល្អ​គួរ​ដាំ​ដើម​កន្ធុំ​ថេត​នេះ​ចោល​ដើម្បី​ឲ្យ​វា​ជួយ​បង្កើន​ ជីជាតិ​ឲ្យ​ដី​ត្រឡប់​មក​វិញ ប្រសើរ​ជាង​ដាំ​ដំណាំ​ផ្សេងៗ​ដែល​គ្មាន​ប្រយោជន៍ ។​
​ ​វិធី​មួយ​នៃ​ការប្រើប្រាស់​កន្ធុំ​ថេត គឺ​ត្រូវ​ដាំ​វា​ជា​ជួរៗ តែ​ត្រូវ​កាត់​តម្រឹម​វា​នៅ​ពេល​វា​មានកំ​ពស់​បាន ១​ម៉ែត្រ​កន្លះ ដោយ​ចងខ្សែ​ពី​ចុង​ជួរ​ម្ខាង​មក​ចុង​ជួរ​ម្ខាង​ទៀត ដើម្បី​ងាយស្រួល​កាត់​តម្រឹម​វា​
​នៅពេលដែល​មាន ​ត្រួយ​ថ្មី​លា​ស់មក​យើង​អាច​កាត់​ត្រួយ​នោះ​យកមក​ធ្វើ​ជា​ដំណាំ​សត្វ​បាន យើង​អាច​ប្រមូល​ត្រួយ​នេះ​បាន​២ ទៅ ៣​ដង​ក្នុង ១​សបា្តហ៍ បើសិនជា​យើង​មាន​ដាំ​ច្រើន ។​
​សម្រាប់​នៅ​ ទីកន្លែង​ដែល​គ្មាន​អុស​ដុត​យើង​អាច​ដាំ​កន្ធុំ​ថេត អង្គារ​ដី អង្កាញ់​ឲ្យបាន​ច្រើន​ពី​ព្រោះ​វាសឹង​ជា​ដំណាំ​ដែល​ដុះ​លូតលាស់​លឿន​អាច​ឲ្យ ​យើង​យកមកប្រើ​ការ​ធ្វើ​អុស​ដុត​បាន ។​
​​ទោះបី​កន្ធុំ​ថេត​ជា​រុក្ខជាតិ​មួយ​យ៉ាង​សាមញ្ញ​ក៏ពិតមែន តែ​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កសិករ​ដែល​មាន​ចិញ្ចឹមសត្វ ។​
​ នៅ​ប្រទេស​ខ្លះ​គេ​បាន​ដាំ​កន្ធុំ​ថេត​នៅ​ក្នុង​ចំការ​ធំៗ ដើម្បី​យក​ស្លឹក​វា​ធ្វើ​ចំណី​សត្វ និង​យក​ដើម​វា​ធ្វើ​ថាមពល​ផ្គត់ផ្គង់​ឲ្យ​ម៉ាស៊ីនភ្លើង ។​
​ចំពោះ​តំបន់​ ណា​ដែល​គ្មាន​អុស​ព្រៃ គេ​បាន​ដាំ​កន្ធុំ​ថេត​នៅលើ​ដី​ទំនេរ​គ្រប់​ទីកន្លែង ក្រោយ​មក​វា​បាន​ក្លាយជា​ព្រៃ​អុស ជំនួស​ឲ្យ​ការលំបាក​គ្មាន​អុស​ដុត កាត់បន្ថយ​បាន​ពេលវេលា​ដើររក​អុស កាត់បន្ថយ​បាន​ការបំផ្លាញ​ព្រៃ និង​ជួយ​ធ្វើឲ្យ​ដី​រក្សាបាន​នូវ​លំនឹង​របស់​វា​មិន​បាត់បង់​ជីជាតិ៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors