ដោយ គួច គន្ធារ៉ា
ថ្នំាពេទ្យ ព្រមទំាងសម្ភារៈបរិក្ខារផ្សេងៗទៀតជាច្រើន។ តែអ្វីដែលជាឧបសគ្គរួមសម្រាប់ក្រុមអ្នកជួយសង្រ្គោះ គឺបញ្ហាទំនាក់ទំនង និងបញ្ហាដឹកជញ្ជូនជំនួយទៅដល់កន្លែងកើតហេតុ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធត្រូវបានរងការខូចខាតយ៉ាងខ្លំាងដោយខ្យល់ព្យុះហៃយ៉ាន។ និយាយពីតួលេខចំនួនអ្នកស្លាប់វិញ គិតមកដល់ថ្ងៃសុក្រ ទី១៥ វិច្ឆិកានេះ គឺមានការខ្វែងគំនិតគ្នារវាងតួលេខផ្តល់ដោយអង្គការសហប្រជាជាតិ និងតួលេខផ្តល់ដោយរដ្ឋាភិបាលហ្វីលីពីន។
នៅថ្ងៃដំបូង ពោលប៉ុន្មានម៉ោងក្រោយទទួលខ្យល់ព្យុះហៃយ៉ានកាលពីចុងសប្តាហ៍កន្លងទៅមក រដ្ឋាភិបាលហ្វីលីពីនបានប្រកាសពីចំនួនមនុស្សស្លាប់ជាង ១០ ០០០នាក់។ តែនៅថ្ងៃសុក្រ ទី១៥ វិច្ឆិកានេះ អង្គការសហប្រជាជាតិបានប្រកាសថា មានស្លាប់យ៉ាងតិច ៤ ៤៦០នាក់។ ស្រាប់តែរដ្ឋាភិបាលហ្វីលីពីនបានប្រកាសច្រានចោលតួលេខនេះ និងប្រាប់តួលេខថ្មីដែលបញ្ជាក់ថា ចំនួនមនុស្សស្លាប់មានក្នុងរង្វង់តែពី ២ ០០០ ទៅ ២ ៥០០នាក់ប៉ុណ្ណោះ។
តាមពិតទៅ គឺលោកស្នងការប៉ូលិសក្នុងស្រុកតាក្លូបាន Elmer Soria ជាអ្នកដែលបានប្រកាសតួលេខចំនួនមនុស្សស្លាប់ជាង ១០ ០០០នាក់។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អាមេរិកំាង CNN កាលពីថ្ងៃអង្គារ ទី១២ វិច្ឆិកា លោកប្រធានាធិបតីហ្វីលីពីន Benigno Aquino បានលើកយកហេតុផលថា ការដែលរដ្ឋអំណាចក្នុងស្រុកតាក្លូបាន បានបំប៉ោងតួលេខចំនួនមនុស្សស្លាប់រហូតដល់ទៅ ១០ ០០០នាក់ មកពីពួកគេបានភ្ញាក់ផ្អើលនឹងគ្រោះមហន្តធំធេងដោយឥទ្ធិពលខ្យល់គ្រោះហៃយ៉ានខ្លំាងពេក។ ខណៈនេះ លោកស្នងការប៉ូលិសក្នុងស្រុកតាក្លូបាន Elmer Soria ត្រូវបានគេព្យួរពីតំណែង ដោយសារការប្រកាសបំប៉ោងតួលេខចំនួនមនុស្សស្លាប់ច្រើនជ្រុល។
យ៉ាងណាក៏ដោយ ទោះបីជាមានការលើកឡើងនូវតួលេខខុសគ្នានៃចំនួនមនុស្សស្លាប់ក៏ដោយ ក៏គេពិបាកនឹងដឹងតួលេខច្បាស់លាស់ណាស់ ព្រោះថា ក្រៅពីរាប់ឃើញសាកសពផ្ទាល់នឹងកន្លែងកើតហេតុ នៅមានសាកសពកប់ក្រោមគំនរខ្យល់ព្យុះ និងសាកសពដែលត្រូវបានទឹកសមុទ្រអូសទាញទៅជាមួយ។
ជនរងគ្រោះសម្តែងកំហឹងប្រឆំាងរដ្ឋាភិបាល
ពីមួយថ្ងៃ ទៅមួយថ្ងៃ គេសង្កេតឃើញប្រជាជនហ្វីលីពីន ពិសេសជនរងគ្រោះបានបញ្ចេញកំហឹងកាន់តែខ្លំាងឡើងៗប្រឆំាងនឹងរដ្ឋាភិបាល ពិសេសរូបលោកប្រធានាធិបតីអាគីណូ។ ក្រៅពីកំហឹងដែលពួកគេបានស្តីបន្ទោសលោកអាគីណូ ពីការមិនបានជូនព័ត៌មានជាមុន ជុំវិញការមកដល់នូវខ្យល់ព្យុះហៃយ៉ាន ជនរងគ្រោះក៏បានស្តីពីបន្ទោសរដ្ឋាភិបាលពីភាពយឺតយ៉ាវ និងការចាត់ចែងស្ថានការណ៍មិនបានល្អ នៅក្រោយព្យុះសង្ឃរានោះ ពិសេស ការរៀបចំផ្តល់ជម្រកបណ្តោះអាសន្ន និងការផ្តល់ជំនួយ មានស្បៀងអាហារ និងថ្នាំពេទ្យជាដើម។
មួយសប្តាហ៍បានកន្លងផុតទៅ តែគេសង្កេតឃើញសាកសពស្ថិតនៅពាសវាល ពាសកាល និងខ្លិនអាសោចកំពុងហោះវិលវល់នៅក្នុងបរិយាកាស។ ទន្ទឹមគ្នានេះ ការចែកចាយជំនួយបន្ទាន់ មានដូចជាស្បៀងអាហារ និងទឹកស្អាតក៏បន្តរអាក់រអួត រហូតដល់បង្កឲ្យមានការឈ្លោះដណ្តើមគ្នា។ មានកន្លែងខ្លះបានទទួលជំនួយច្រើន រីឯកន្លែងខ្លះទៀត នៅតែទទួលបានដោយតក់ៗដដែល។ យោងតាមតួលេខផ្តល់ដោយអង្គការសហប្រជាជាតិ ខ្យល់ព្យុះហៃយ៉ានបានបណ្តាលឲ្យមានអ្នកបាត់បង់លំនៅដ្ឋានជាង ៩២០ ០០០នាក់ និងដែលភាគច្រើន នៅមិនទាន់បានទទួលជំនួយអ្វីទំាងអស់។ តែលោកប្រធានាធិបតីអាគីណូបានចេញមុខនិយាយការពារខ្លួនថា បើរដ្ឋាភិបាលមិនបានធ្វើសកម្មភាពបង្ការអ្វីទេនោះ ម្ល៉េះចំនួនមនុស្សស្លាប់នឹងអាចមានច្រើនជាងនេះ។
ជំនួយអន្តរជាតិផ្តើមទៅដល់ជាបណ្តើរៗតែនៅយឺតយ៉ាវខ្លំាង
គិតមកដល់ថ្ងៃនេះ ជំនួយអន្តរជាតិកំពុងមានដំណើរទៅមុខយ៉ាងលឿន។ កម្លំាងជំនួយដែលគ្រប់គ្នាចាត់ទុកថាសំខាន់ជាងគេថ្ងៃនេះ គឺការទៅដល់ឆ្នេរសមុទ្រហ្វីលីពីនរបស់នាវាសម្រាប់ដឹកយន្តហោះអាមេរិកំាងឈ្មោះ “George Washington” និងបន្តដោយនាវាចម្បំាងអាមេរិកំាងចំនួន ៧ផ្សេងទៀត។ នាវា “George Washington” មានដឹកនំាទៅជាមួយនូវកងទាហានអាមេរិកំាងចំនួន ៥ ០០០នាក់ ឧទ្ធម្ភាគចក្រចំនួន ២១គ្រឿង ព្រមទំាងសម្ភារៈបរិក្ខារជាច្រើនទៀត មានដូចជាស្បៀងអាហារ និងថ្នំាពេទ្យ។
ក្រៅពីអាមេរិក ជំនួយរបស់ប្រទេសផ្សេងទៀតក៏បានផ្តើមទៅដល់ និងគ្រោងទៅដល់ប្រទេសហ្វីលីពីនជាបណ្តើរៗ រួមមានពីប្រទេសអង់គ្លេសជាមួយនឹងជំនួយសម្ភារៈ និងស្បៀងអាហារចំនួន ២២ ០០០តោន គិតជាលុយមានជាង ៣២លានដុល្លារ ប្រទេសអាល្លឺម៉ង់ចំនួន ២៣តោន ប្រទេសន័រវែសសន្យាជួយជាង ១០លានដុល្លារ គណៈកម្មការអឺរ៉ុបសន្យាផ្តល់ ១៣លានអឺរ៉ូ ប្រទេសអូស្ត្រាលីសន្យាផ្តល់ចំនួន ២១លានអឺរ៉ូ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសគូវ៉ែតសន្យាផ្តល់ឲ្យក្នុងម្នាក់ៗចំនួន ១០លានដុល្លារ។ ចំណែកប្រទេសខ្លះទៀតបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកន្លែងគ្រោះថ្នាក់ផ្ទាល់។
ងាកទៅមើលប្រទេសអាស៊ី ជប៉ុនជាប្រទេសដែលបានផ្តល់ឲ្យច្រើនជាងគេ គឺមានដល់ទៅ ៣០លានដុល្លារ។ ចិនដែលកំពុងប្រឈមមុខទល់នឹងហ្វីលីពីនរឿងជម្លោះដណ្តើមកោះគ្នាបានបង្កើនជំនួយដល់ទៅ ១លាន ២សែនអឺរ៉ូ បន្ទាប់ពីបានជួយដំបូងតែ ១០ម៉ឺនដុល្លារ។ រីឯវៀតណាមដែលបានទទួលរងគ្រោះខ្យល់ព្យុះហៃយ៉ានដូចគ្នា តែស្រាលជាង បានចូលរួមជួយចំនួន ១០០ ០០០ដុល្លារ។ ចុងក្រោយ គឺប្រទេសកម្ពុជាក៏បានផ្តល់ឲ្យជនរងគ្រោះហ្វីលីពីនចំនួន ១០០ ០០០ដុល្លារ។
យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិបានកត់សម្គាល់ឃើញជារួមថា ជំនួយនៅតែមានការយឺតយ៉ាវខ្លំាង និងនៅមិនទាន់គ្រប់គ្រាន់ទេ។ អង្គការសហប្រជាជាតិបានទាមទារចំនួន ៣០១លានដុល្លារ៕