១- សេចក្ដីផ្ដើម
សារធាតុដែលនៅជុំវិញខ្លួនយើង សព្វថ្ងៃនេះ គឺសុទ្ធតែជាប្រភេទជីដែលមានគុណភាពខ្ពស់ ហើយមិនប៉ះពាល់ដល់សុខភាពរបស់យើងឡើយ ។ គ្រាន់តែថាយើងត្រូវយកវាទៅបំបែ្លង
ដោយរបៀបណា ដើម្បីបានជាជីធម្មជាតិនេះទៅចិញ្ចឹម ឬប្រើប្រាស់លើដំណាំរបស់យើង ។ ក្រុមហ៊ុនជីធម្មជាតិ EX-M (ខេមបូឌា) ខូ អែលធីឌីមានអ្នកជំនាញជាច្រើនខាងបំលែងសារធាតុ
ទាំងនោះឲ្យទៅជាជីធម្មជាតិ ដោយមិនចាំបាច់ចំណាយលុយដ៏សន្ធឹកសន្ធាប់ ដើម្បីទិញជីគីមីពុលនៅក្បែរខ្លួនយើងឡើយ ។ ខាងក្រោមជាការបង្ហាញពីការធ្វើជីស្ងួតអង្កាមរស់ពីអ្នកបច្ចេកទេស
មួយក្រុម ។
ដោយរបៀបណា ដើម្បីបានជាជីធម្មជាតិនេះទៅចិញ្ចឹម ឬប្រើប្រាស់លើដំណាំរបស់យើង ។ ក្រុមហ៊ុនជីធម្មជាតិ EX-M (ខេមបូឌា) ខូ អែលធីឌីមានអ្នកជំនាញជាច្រើនខាងបំលែងសារធាតុ
ទាំងនោះឲ្យទៅជាជីធម្មជាតិ ដោយមិនចាំបាច់ចំណាយលុយដ៏សន្ធឹកសន្ធាប់ ដើម្បីទិញជីគីមីពុលនៅក្បែរខ្លួនយើងឡើយ ។ ខាងក្រោមជាការបង្ហាញពីការធ្វើជីស្ងួតអង្កាមរស់ពីអ្នកបច្ចេកទេស
មួយក្រុម ។
២- សំភារៈត្រៀម
- ធុង ឬ ប៉ោត ដែលដាក់បានទឹកចំណុះ ១០ លីត្រ ចំនួន ១ ។
- បង្គី ចប រនាស់ អង្កត់ឈើមួយដុំ សំរាប់វាយបំបែកអាចម៍គោឲ្យម៉ត់ ។
- គំរបដកទឹកសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ (គួរមានស៊ឺរាំងជាការល្អ) ។
- សំបកបាវក្រចៅចំនួន ១០ សំរាប់កន្ទក់ ២៥ គីឡូក្រាម រឺ កន្ទេលធ្វើពីកក់ រឺ កណ្ដបស្បៅ៘
- បរិវេណលាយជីគួរតែលើផ្ទៃចាក់សាប ឬកន្លែងដីទួលស្ងួត ដើម្បីបង្កើតកំដៅបង្កើនគុណភាពជី បើសិនជាមិនមានគួរជ្រើសរើសដីទីទួលស្ងួតរឹងក៏បានដែរ ។
៣- តារាងធាតុផ្សំជី
០១ | អង្កាមរស់ (យកអង្កាមម៉ាស៊ីនធំ) | ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់ |
០២ | កន្ទក់ ឬ ដំឡូងមី ឬ ចុងអង្ករ | ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់ |
០៣ | លាមកសត្វគ្រប់ប្រភេទ
(សំដិលឲ្យស្ងួតហើយម៉ត់)
| ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់ |
០៤ | មេ EX-M (មេ អ៊ី អ៊ិក្ស អិម) | ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដកទឹកបរិសុទ្ធ |
០៥ | កាកស្ករ (ស្ករបរិសុទ្ធ ឬ ស្កររងូ) | ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដកទឹកបរិសុទ្ធ |
០៦ | ទឹកស្អាត (ទឹកភ្លៀង ទឹកអណ្ដូងលូ ទឹកស្រះ ….) | ១០ លីត្រ |
លក្ខណៈពិសេសនៃធាតុផ្សំជី :
- អង្កាមរស់ : បើសិនជា មានសន្តីស្រូវ ជីដែលផលិតបានកាន់តែមានប្រសិទ្ធិភាពខ្លាំងក្លា ។ ហេតុនេះបងប្អូនប្រជាពលរដ្ឋគួររក្សាទុកសន្តីស្រូវដើម្បីធ្វើជីដាក់ ស្រែ ។ បើសិនជាគ្មាន
យើងក៏អាចយកសំបកសណ្ដែក អង្កាមរស់ម៉ាស៊ីនតូច ឬអាចម៍រណារ កំទេចកំទីឈើតូចៗដែលមាននៅកន្លែងរោងចក្រអារឈើ (អាចម៍ដែកឈូស) មកជំនួសក៏បានដែរ ។ - កន្ទក់ : យកកន្ទក់ប្រភេទអន់គុណភាព ជូរផ្អូមមកផលិតជីនេះក៏បានដែរ ។
៤- វិធីធ្វើ
ក- វិធីលាយល្បាយផ្សំជី
- ដំបូងយើងយកអង្កាមរស់ លាមកសត្វស្ងួតគ្រប់ប្រភេទ និងកន្ទក់ច្របល់ចូលគ្នាឲ្យសព្វក្លាយជាល្បាយតែមួយ កំនត់ថាល្បាយស្ងួត (ក) ។ បើធ្វើច្រើនគួរតែប្រើម៉ាស៊ីនក្រឡុក
ស៊ីម៉ង់ត៍ទើបសព្វល្អ។ - យើងចាក់ទឹក ១០ លីត្រ ចូលក្នុងប៉ោតផ្កាឈូក ហើយចាក់កាកស្ករ ៤ គំរបទឹកសុទ្ធ ឬស្មើនឹង ២០ មីលីលីត្រ យើងកូរល្បាយទឹកឲ្យសព្វកុំឲ្យមានកាកសំណល់ស្ករជាប់បាតប៉ោត
ទើបយើងចាក់មេ EX-M ចំណុះ ៤ គំរប ទឹកសុទ្ធស្មើនឹង ២០ មីលីលីត្រ ចូលក្នុងប៉ោតផ្កាឈូកនោះ រួចកូរឲ្យសព្វកំនត់ថាល្បាយទឹក (ខ) ។ - យកល្បាយទឹក (ខ) ស្រោយលើល្បាយស្ងួត (ក) ស្រោចបណ្ដើរជ្រោយល្បាយស្ងួត (ក) បណ្ដើររហូតដល់ល្បាយនេះសំរេចបានសំនើម ៥០ ភាគរយ ហៅថាល្បាយសំនើម (គ)។
+ សំនើម ៥០ ភាគរយយើងត្រូវពិនិត្យមើលដូចខាងក្រោម ៖
- យកល្បាយសំនើម (គ) ១ ក្ដាប់មកច្របាច់ បើល្បាយនេះមិនបែកចេញពីគ្នា និងមិនមានទឹកចេញតាមចន្លោះម្រាមដៃទេ ហើយលាវិញមិនបែកជាចំនែកតូចៗមានន័យថា មិន
សើមពេក និងមិនស្ងួតពេកនោះការលាយផ្សំរបស់យើងពិតជាបានត្រឹមត្រូវ ។ ល្បាយនេះគេហៅថា ល្បាយសើមជីអង្កាមរស់ (ឃ) ។ - បើសិនល្បាយសំនើម (គ) មានសំនើមទទឹកខ្លាំងពេកយើងត្រូវលាយបន្ថែមល្បាយស្ងួត (ក) ចាក់ច្របល់គ្នាជាមួយល្បាយសំនើម (គ) រហូតដល់បានល្បាយសើមជីអង្កាមរស់
(ឃ) ។ - បើសិនល្បាយសំនើម (គ) មានសំនើមស្ងួតពេក យើងត្រូវលាយបន្ថែមល្បាយទឹក (ខ) រហូតដល់បានល្បាយសើមជីអង្កាមរស់ (ឃ) ។
បញ្ហានេះ អស់លោកអាចមើលតាមរយៈការថតជាវីដេអូស៊ីឌី។
+ វិធីផ្អាប់ជី
- ដំបូងយកល្បាយសើមជីអង្កាមរស់ (ឃ) លើកជារង ឬថ្នាលនៅកន្លែងណាដែលចាក់សាបឬដីទីទួលស្ងួតម្លប់ មិនត្រូវថ្ងៃ ទឹក និង ភ្លៀង ។
ការយកល្បាយសើមជីអង្កាមរស់ (ឃ) លើកជារងបន្លែមានកំពស់ ១៨ ស.ម ទៅ ២០ ស.ម ឯបណ្ដោយ និង ទទឹង តំរូវតាមសំបកបាវសំរាប់គ្របផ្អាប់ជី ។ - យកសំបកបាវក្រចៅមកគ្របពីលើរង ឬថ្នាលឲ្យជិតល្អ នោះគេហៅថាការផ្អាប់ជី ។
+ ការថែរក្សាកំឡុងពេលផ្អាប់ជី
- ការផ្អាប់ជីមានរយៈពេល ៧ ថ្ងៃ ទើបអាចក្លាយជាជីស្ងួតអង្កាមរស់ បើសិនជាបរិយាកាសសើម ឬត្រជាក់ខ្លាំង រយៈពេលអាចលើសពីនេះ ឯកំដៅក៏ប្រែប្រួលខ្លះៗដែរ ។
- ថ្ងៃទី ១ : គិតចាប់ពីថ្ងៃលើករង គ្របបាវផ្អាប់ទុកល្បាយសើមជីអង្កាមរស់ (ឃ) ឲ្យបានរយៈពេល ២៤ ម៉ោង ។ យើងបើកសំបកបាវចេញ កំដៅក្នុងល្បាយសើមជីអង្កាមរស់
(ឃ) ប្រហែល ៣៥ ទៅ ៤០ អង្សាសេ និងមានផ្សិតខ្លះៗនៅពីលើល្បាយ ។ យើងជ្រោយសើមជីអង្កាមរស់ (ឃ) ឲ្យស្ដើងបន្តិច ៥ ទៅ ១០ ស.ម ឬ (៥ ហ៊ុន ទៅ ១០ ហ៊ុន) ។ ទុកសំដិលរយៈពេលពី ១០ ទៅ ១៥ នាទី ដើម្បីបន្ថយកំដៅមកនៅ ១៥ ទៅ ២៥ អង្សាសេវិញ ។ យើងបន្តអនុវត្តលើករងគ្របបាវដូចលើកដំបូង ។ - ថ្ងៃទី ២ : សកម្មភាពធ្វើដូចថ្ងៃទី ១ តែល្បាយសើមជីអង្កាមរស់ (ឃ) លើកនេះកំដៅខ្លាំងជាងថ្ងៃទី ១ (៤០ ទៅ ៤៥ អង្សាសេ) និងផ្សិតសមានច្រើនជាងថ្ងៃទី ១ ។
- ថ្ងៃទី ៣ : សកម្មភាពធ្វើដូចថ្ងៃទី ១ តែល្បាយសើមជីអង្កាមរស់ (ឃ) លើកនេះកំដៅខ្លាំងជាងថ្ងៃទី ២ (៤៥ ទៅ ៥០ អង្សាសេ) និងផ្សិតសមានច្រើនជាងថ្ងៃទី ១-២ ។ កំដៅនៅ
ក្នុងថ្ងៃនេះបើយើងកប់ពងមាន់នឹងអាចចំអិនបាន ។ ចំណែកផ្សិតវិញមាននៅពាសពេញក្នុងល្បាយនេះ ។ កំដៅកើតមានរហូតដល់ ៥០ អង្សាសេ នេះគឺបាក់តេរី អ៊ី អ៊ិក្ស អិម កំពុងតែបញ្ចេញសក្ដានុពលសំលាប់ពពួកបាក់តេរីអាក្រក់ និងកាច់បំលែងល្បាយសើមជីអង្កាមរស់ (ឃ) ជាអាហាររបស់រុក្ខជាតិ ។ ដូចនេះក្រោយពីជ្រោយល្បាយសើមជីអង្កាមរស់ (ឃ) ហើយទុកហាលសំដិលចោលរយៈពេល ៤ ថ្ងៃ យ៉ាងតិច លៃយ៉ាងយ៉ាងឲ្យល្បាយសើមជីអង្កាមរស់ (ឃ) ស្ងួតល្អទើបយកទៅប្រើប្រាស់បាន ។ កាលណាយើងច្រកបាវហើយនៅតែមានកំដៅ ត្រូវយកវាមកហាលសំដិលម្ដងទៀត ។ បើសិនជាការអនុវត្តន៍លើការធ្វើជីមិនដូចការរៀបរាប់ខាងលើនោះវាមិន ត្រឹមត្រូវទេ ។ យើងត្រូវយកល្បាយនោះទៅហាលសំដិលឲ្យស្ងួត ហើយយើងធ្វើសារជាថ្មីម្ដងទៀត ។ - ថ្ងៃទី ៤ ថ្ងៃទី ៥ ថ្ងៃទី ៦ ថ្ងៃទី ៧ ទុកហាលសំដិលល្បាយសើមជីអង្កាមរស់ (ឃ) ឲ្យស្ងួត ។
+ ឧទាហរណ៍គំរូដែលបានអនុវត្តន៍កន្លងមកដោយកំនត់យកធុងស្ពែត្រូជាខ្នាតរង្វាស់
- ល្បាយស្ងួត (ក) : មាន
- ០១ អង្កាមរស់ (ម៉ាស៊ីនធំ) កំនត់យក ចំនួន ៤ ធុងស្ពែត្រូ
- ០២ លាមកសត្វគ្រប់ប្រភេទ កំនត់យក ចំនួន ៤ ធុងស្ពែត្រូ
- ០៣ កន្ទក់ (ម៉ាស៊ីនធំ) កំនត់យក ចំនួន ៤ ធុងស្ពែត្រូ
យកវត្ថុធាតុទាំងនេះ ច្របល់ចូលគ្នា ឲ្យសព្វបង្កើតបានជាល្បាយ (ក) ។
- ល្បាយស្ងួត (ខ) : មាន
- ០១ ទឹកស្អាត កំនត់យក ចំនួន ៣ ធុងស្ពែត្រូ
- ក្នុង ១ ធុងស្ពែត្រូមានចំណុះទឹក ២០ លីត្រ លាយមេ អ៊ី អ៊ិក្ស អិម ៤០ សេសេ និងកាកស្ករ ៤០ សេសេ កូរចូលគ្នាឲ្យសព្វ ។ យើងចាក់ចំនួន ៣ ធុងស្ពែត្រូ លើល្បាយស្ងួត (ក)
ច្របល់ឲ្យសព្វស្មើសាច់គ្នាបានល្បាយសើម ៥០ ភាគរយ ឬល្បាយសំនើម (ឃ) តែម្ដង ។ បន្ទាប់មកយើងអនុវត្តន៍តាមវិធីផ្អាប់ និងវិធីថែរក្សាជីជាការស្រេច ។
៥- ការកត់សំគាល់លើធាតុផ្សំ
ក- ធាតុផ្សំ :
+ ចំពោះលាមកសត្វគ្រប់ប្រភេទ
- បើយើងជ្រើសរើសលាមកសត្វជើងពីរមក ផ្សំធ្វើជាជី នោះជីដែលផ្សំបានមានប្រសិទ្ធិភាពយ៉ាងខ្លាំងលើដំណាំយកផ្លែ ដូចជាល្មុត ល្ហុង ស្រូវ ស្វាយ ប៉េងបោះ៘
- បើយើងជ្រើសរើសលាមកសត្វជើងបួន (សត្វស៊ីស្មៅជាអាហារ សំបូរជាតិអាសូតច្រើន) មកផ្សំជាជី ជីដែលផ្សំបានមានប្រសិទ្ធិភាពយ៉ាងខ្លាំងលើដំណាំយកស្លឹក
ដូចជាត្រកួន ស្ពៃ និងបន្លែផ្សេងៗទៀត ។ - កត្តាទាំងនេះហើយ ដើម្បីឲ្យជីដែលផលិតបានអាចប្រើប្រាស់ទូទៅ យើងត្រូវជ្រើសរើសលាមកសត្វចំរុះគ្នាមកលាយផ្សំជាការល្អប្រសើរ បំផុត ។
- ចំពោះលាមកសត្វគោក្នុងភាពជាល្បាយ ឬទឹក មានអាសូត (N) ពី 0.4-1.3%, ជាតិប៉ូតាស្យូម (K) : 0.5-2.3% និង ផូស្វ័រ (P) : 0.1% ។ រីឯពេលវាស្ងួតវិញ
មាន (N) : 0.3-0.6%, (P) :17-0.41%, (K) : 0.1-0.3% បរិមាណជីតិចជាងលាមកសត្វសើម។ យើងប្រើសើមចំណេញជាងស្ងួត តែពិបាកដឹកជញ្ជូន (ធ្ងន់) ។
+ ចំពោះអង្កាមរស់
- អង្កាមម៉ាស៊ីនធំយកមកលាយផ្សំធ្វើ ជីល្អណាស់ តំរូវនឹងលក្ខខ័ណ្ឌអតិសុខុមប្រាណ អ៊ី អ៊ិក្ស អិម រស់នៅ ហើយសំបូរអាហារសំរាប់វាស៊ីទៀតផង ។ ក្នុងអង្កាមរស់មាន
អាសូត ផូស្វ័រ ប៉ូតាស្យូម ដូចរុក្ខជាតិស្ងួតដែរ ។ កាលណាយើងប្រើអង្កាមម៉ាស៊ីនតូចគុណភាពដូចគ្នាតែកំដៅមិនសូវខ្លាំង ទេ ។ ស្មារតីដំបូងគឺសំដៅធ្វើជីយកទៅដាក់ស្រែ ។ ប្រសិនបើយករុក្ខជាតិណាមកធ្វើជី ហើយយកជីដែលផលិតបាននោះប្រើទៅលើរុក្ខជាតិនោះវិញ វានឹងមានប្រសិទ្ធិភាពខ្ពស់បំផុត ។ - យើងអាចយករុក្ខជាតិផ្សេងទៀតកិន ម៉ត់ ដូចជាកំទេចកំទី អាចម៍រណារមកជំនួសធ្វើក៏បានដែរ ។ បើសិនជាយកអាចម៍រណារកៅស៊ូ ហើយប្រើលើដំណាំកៅស៊ូ កៅស៊ូនោះល្អណាស់ ។
- បើសិនមានសន្តីស្រូវ (ស្រូវដែលស្កក) យកមកជំនួសអង្កាមរស់កាន់តែមានប្រសិទ្ធិភាពខ្ពស់។
- បើមានកាកដួងមកជំនួសក៏បាន តែពុំសូវល្អទេ ។
+ ចំពោះកន្ទក់
- កន្ទក់ម៉ត់ល្អ គុណភាពជីដែលធ្វើបានសំរេចក៏កាន់តែល្អដែរ ។ ម៉ាស៊ីនធំល្អជាងម៉ាស៊ីតូច ព្រោះប្រសិនបើយកកន្ទក់ម៉ាស៊ីនតូចមកធ្វើកំដៅមិនសូវជាបានល្អទេ ។ គេអាចជំនួសដោយចុងអង្ករបាន ព្រោះវាមានប្រសិទ្ធិភាពខ្ពស់ដូចកន្ទក់ម៉ត់ដែរ ។
- ចំពោះដំឡូងមីយើងអាចជំនួសវាបានដែរ តែត្រូវប្រើច្រើនទើបធ្វើឲ្យជីដែលផលិតបានមានគុណភាពស្មើនឹងកន្ទក់ម៉ត់ ។
កាលណាយើងបន្ថយបរិមាណកន្ទក់កាន់តែ តិចទៅៗ ជីដែលយើងផលិតបាន ក៏មានគុណភាពអន់ថយទៅតាមបរិមាណកន្ទក់ដែលយើងបានដាក់នោះដែរ ។
ខ- ខ្នាតរង្វាល់
កាលណាយើងកំនត់ខ្នាត់រង្វាស់ យើងត្រូវកំនត់សំភារៈទាំងនោះជាខ្នាតសំរាប់ប្រើប្រាស់ក្នុងពេល អនុវត្តតែម្ដង ។ សូមចាំថាការអនុវត្តន៍ខ្នាតរង្វាល់ មិនអាចគិតជាគីឡូក្រាម
ជាដាច់ខាត គេគិតវាជាខ្នាត ទំហំ រឺ បរិមាណ ។ បើយើងកំនត់ថាខ្នាតរង្វាល់ជាធុងស្ពែត្រូយើងត្រូវយកធុងនេះជា ខ្នាតរង្វាល់មិនអាចប្ដូរបានទេ ។
ជាដាច់ខាត គេគិតវាជាខ្នាត ទំហំ រឺ បរិមាណ ។ បើយើងកំនត់ថាខ្នាតរង្វាល់ជាធុងស្ពែត្រូយើងត្រូវយកធុងនេះជា ខ្នាតរង្វាល់មិនអាចប្ដូរបានទេ ។
៦- កំរិតប្រើប្រាស់ជី
- ជីនេះប្រើប្រាស់ទៅលើដំណាំ និងការព្យាបាលដីខូចគុណភាពគ្រប់ប្រភេទ ។
- ចំពោះការទ្រាប់បាតរណ្ដៅសំរាប់ដាំរុក្ខជាតិថ្មីមានដូចតទៅ :
ក – បើសិនជារុក្ខជាតិដើមឈើហូបផ្លែក្នុង ១ រណ្ដៅ ១ គីឡូក្រាម ច្របល់ដាំជាមួយដីស្រទាប់លើឬស្មៅស្ងួតចិញ្ជ្រាំ ឬលាមកសត្វគ្រប់ប្រភេទស្រោចទឹក គ្របចំបើង ទុកចោល
រយៈពេល ៧ ទៅ ១៥ ថ្ងៃ ។
រយៈពេល ៧ ទៅ ១៥ ថ្ងៃ ។
ខ – បើរុក្ខជាតិជាវល្លិ៍វិញត្រូវដាក់ ២ ខ្លាំ ច្របល់ជាមួយដីស្រទាប់លើ ហើយដាក់គ្រាប់ដាំតែម្ដង ។ មុននឹងប្រើប្រាស់សូមអានវិធីកប់ជីជាមុនសិន ។
គ – ចំពោះការប្រើទ្រាប់បាតរងបន្លែលើកទី ១ រោយ ១ គីឡូក្រាមសំរាប់ផ្ទៃដី ១ ម៉ែត្រការ៉េ ។ ភ្ជួរលប់ហើយរោយលប់ជីជាលើកទី ២ ចំនួនដដែល ទុកចោល ៧ ថ្ងៃ ។ សូមអានវិធី ដាំបន្លែ ។
ឃ – ចំពោះដំណាំដែលបានដាំហើយត្រូវអនុវត្តតាមវិធីកប់ជី ។
ង – អនុវត្តវិធីកប់ជីទៅតាមសំយាបមែករបស់រុក្ខជាតិ ចំពោះរុក្ខជាតិធំៗយកផ្លែក្នុង ១ ម៉ែត្រការ៉េ ១ គីឡូក្រាម ។ សូមអានមេរៀនវិធីកប់ជី ។
ច – ចំពោះបន្លែដែលបានដាំហើយត្រូវប្រើក្នុង ១ ម៉ែត្រការ៉េ ១ គីឡូក្រាម រោយនៅក្បែរៗគល់បន្លែ។
ឆ – ចំពោះដំណាំវល្លិ៍ដែលបានដាំហើយ ត្រូវប្រើក្នុង ១ ម៉ែត្រការ៉េ ២ ខាំ រោយនៅក្បែរៗគល់ ។
ជ – ចំពោះស្រូវ ១ ម៉ែត្រការ៉េ រោយ ២ ខាំ ទៅ ៤ ខាំ ដើម្បីទ្រាប់បាត ។ សូមអានវិធីធ្វើស្រែ ។
ឈ – ចំពោះរុក្ខជាតិមានអាយុ ១ ឆ្នាំ ត្រូវកប់ ១ គីឡូក្រាមជីអង្កាមរស់ ។ សូមអានវិធីកប់ជី ។
ញ – ដីមានតុល្យភាព pH ចាប់ពី 6 ទៅ 6.5 ថេរជានិច្ច សមស្របនឹងការលូតលាស់របស់រុក្ខជាតិ។
ដ – ដីសំបូរបាក់តេរីល្អច្រើន ។ សភាពដីមិនប្រែប្រួលប្រើច្រើនកាន់តែវិវត្តន៍ទៅរកធម្មជាតិពិតៗ ។
៧- ការរក្សាទុក
- ជីស្ងួតអង្កាមរស់អាចរក្សាទុកបានរយៈពេល ១ ឆ្នាំ ដោយកុំឲ្យត្រូវថ្ងៃ និង ទឹក ។
- កាលណាត្រូវទឹក វាចាប់បំលែងខ្លួនភ្លាម (ធ្វើការ) ។
៨- ផលប្រយោជន៍
- ជីនេះជួយបង្កើនការលូតលាស់ត្រួយ រុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមរុក្ខជាតិ ដើមផ្កា ជាពិសេសដំណាំហូបផ្លែ ឲ្យលូតលាស់បានល្អ ។
- រុក្ខជាតិមានពណ៌ខៀវក្រម៉ៅ ត្រួយលូតវែងៗ និងមានសុខភាពល្អ ធន់នឹងកំដៅ និងមិនត្រូវបានបំផ្លាញ ដោយសត្វល្អិតស៊ីឡើយ ។
- ជួយបង្កើនគុណភាពដីឲ្យមានជីវជាតិល្អ បាក់តេរីកើតឡើងវិញយ៉ាងច្រើន ។
- កប់ជីក្នុងដីទៅតាមសំយាបមែករបស់រុក្ខជាតិ ធ្វើឲ្យផ្លែដែលទទួលបានមានទំហំធំ ។
- កាលណាប្រើវាកាន់តែច្រើន ដីរបស់លោកអ្នកកាន់តែផុសទៅៗ ហើយការចំណាយកាន់តែតិចទៅៗ។
- ក្រោយរយៈពេល ៣ ឆ្នាំ ដីរបស់លោកអ្នកជាដីមានជីជាតិល្អហើយពេលនោះ យើងមិនបាច់ចំណាយលុយ ដើម្បីទិញជីផ្សេងៗទៀតទេ ព្រោះដីនោះជាដីសំបូរដោយជីវចំរុះច្រើន ។
៩- ការចំណាយ
ការចំណាយលើការផលិតជីអង្កាមរស់ (ប្រសិនបើចាប់ពី ១ តោនឡើងទៅ) ប្រហែល ១២០០ រៀល ប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម៕